Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ដូចម្ដេចដែលហៅថាសុខភាពផ្លូវចិត្ត និងសង្គម ? តើគ្រួសារត្រូវធ្វើសកម្មភាពអ្វីខ្លះ ដើម្បីលើកកំពស់សុខភាពផ្លវចិត្ត និងសង្គម ?

២. ដើម្បីទប់ស្កាត់ជំងឺអេដស៍ តើអ្នកអប់រំយុវជនដូចម្ដេចខ្លះ ?

៣. តើគ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលមកពីកត្តាអ្វីខ្លះ ? ចូររៀបរាប់ ។

៤. នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះ ។ តើប្រព័ន្ធសេដ្ឋកិច្ចអ្វីខ្លះ ? ចូរពន្យល់ពីលក្ខណៈគុណសម្បត្តិនិងគុណវិបត្តិសេដ្ឋកិច្ចនីមួយៗ ។​

ចម្លើយ

១. សុខភាពផ្លូវចិត្ត និងសង្គមគឺជាសកម្មភាពទាំងឡាយណាដែលធ្វើឪ្យយើងម្នាក់ៗសប្បាយចិត្ត និងមានអារម្មណ៍ល្អចំពោះខ្លួនយើងជាមួយអ្នកដទៃ ។ ដើម្បីលើកកំពស់សុខភាពផ្លូវចិត្តនិងសង្គមគ្រួសារត្រូវធ្វើសកម្មភាពដូចជា ៖

  • ទុកពេលវេលាសម្រាប់ក្រុមគ្រួសារ
  • ផ្ដល់ឳកាសឪ្យសមាជិកគ្រួសារម្នាក់ៗ មានពេលវេលាជួបគ្នាជាមួយមិត្តភ័ក្ដល្អៗរបស់គេ
  • យកចិត្តទុកដាក់ស្ដាប់ដំណោះស្រាយបញ្ហារបស់សមាជិកគ្រួសារម្នាក់ៗ
  • ត្រូវគោរពសិទ្ធិផ្តល់ខ្លួននិងតម្លៃសមាជិករបស់គ្រួសារ
  • ត្រូវចេះលើកទឹកចិត្តឪ្យសមាជិកគ្រួសារណាម្នាក់បញ្ចេញមតិយោបល់តាមពាក្យសម្ដីសមរម្យ កាយវិការទន់ភ្លន់ និងសកម្មភាពផ្សេងៗ
  • ត្រូវចេះផ្តល់ការសសើរសមាជិកគ្រួសារណាដែលខិតខំប្រឹងប្រែងធ្វើការងារ ឬ សម្រេចជោគជ័យលើកិច្ចការនីមួយៗតាមរយៈពាក្យសម្ដី ឬ ផ្ដល់អំណោយផ្សេងៗ​ដើម្បីឪ្យមានបរិយាកាសស្និតស្នាល និងសប្បាយរីករាយ ។
  • ត្រូវយកចិត្តទុកដាក់ថែរក្សា​មើលការទទួលខុសត្រូវសមាជិកគ្រួសារ និងកែលំអចំណុចខ្វះខាតឪ្យពួកគេទៅវិញទៅមក កុំបណ្ដាយឪ្យឆ្លុះធ្លោយ ហើយទើបមានវិធានការការពារនោះ
  • ត្រូវចូលរួមក្នុងពិធីផ្សេងៗក្នុងគ្រួសារ និងធ្វើការគោរពប្រតិបត្តិតាមរបៀបរបបប្រពៃណីគ្រួសារ ។

២. ដើម្បីទប់ស្កាត់ជំងឺអេដស៍យើងត្រូវអប់រំយុវជនដូចជា ៖

  • សិក្សាស្វែងយល់ពីជំងឺអេដស៍
  • ការពារដើម្បីកុំឪ្យឆ្លងជំងឺនេះ
  • អប់រំឪ្យគេយល់ពីគ្រោះមហន្ដរាយនេះតាមរយៈឪ្យចេះការពារខ្លួន
  • ពន្យល់កុំឪ្យឆាប់ប្រឡូបរឿងការរួមភេទ
  • បង្ហាញឪ្យឃើញពីតម្លៃស្នេហាស្មោះត្រង់មួយទល់នឹងមួយ
  • ចេះប្រើស្រោមអនាម័យឪ្យបានត្រឹមត្រូវពេលជាមួយដៃគូរខាងក្រៅ
  • ឪ្យគេជៀសវាងការប្រើសម្ភារៈទំលុះស្បែករួមគ្នា
  • អប់រំកុំប្រើគ្រឿងស្រវឹង
  • ឪ្យរក្សាភាពនៃបរិសុទ្ធមុនពេលរៀបអាពាហ៍ពិពាហ៍ ។

៣. គ្រោះថ្នាក់ចរាចរណ៍អាចបណ្ដាលមកពីមនុស្ស កត្តាយាន្តយន្ត និងកត្តាផ្លូវ ៖

ក. កត្តាមនុស្ស

  • បើកបរក្នុងស្ថានភាពស្រវឹង
  • បើកករលើសល្បឿនកំណត់
  • ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន
  • ព្រះហើន
  • មិនចេះច្បាប់ចរាចរណ៍
  • គ្មានអារម្មណ៍នឹងន
  • មិនគោរពច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍
  • មិនពាក់មួក ឬ មិនពាក់ខ្សែក្រវ៉ាត់
  • ដេកលក់ពេលកំពង់បើកបរ
  • បើកបរខុសគន្លងផ្លូវដែលត្រូវបើក
  • ខ្វះសុជីវធម៌ក្នុងការបើកបរ
  • មានអារម្មណ៍ចចេះ មានៈ ផ្កើន
  • ប្រមាថអ្នកធ្វើចរាចរណ៍ដទៃទៀត
  • ផ្ទុកហួសចំណុះ ។

ខ. កត្តាយានយន្ដ

  • យានយន្ដខុសលក្ខណៈបច្ចេកទេស
  • យានយន្ដមានកង់សឹក ចាស់ពេក
  • ភ្លើងមិនស៊ីខុសប្រព័ន្ធហ្រ្វាំង
  • ខូចប្រព័ន្ធចង្អូត
  • គ្មានភ្លើងសញ្ញាសម្រាប់បត់
  • អស់ទឹកពីធុង ( ធុងទឹក ) អស់ហ្វ្រាំង អស់ប្រេងចង្កូត
  • អស់សាំងពែលកំពុងបើកបរ
  • ធូរខ្ចៅ ឬ របូតខ្ចៅ ( ខ្ចៅរិតភ្លៅកង )
  • គ្មានខ្សែក្រវ៉ាត់ ( រថយន្ដ )

គ. កត្តាផ្លូវ

  • ផ្លូវប្រហេងក្រហូងមានជង្ហុក
  • ផ្លូវមានទឹកដក់
  • ផ្លូវហុយខ្លាំងពេក( ផ្លូវបត់ )
  • ផ្លូវចោតពេក
  • ផ្លូវកោងខ្លាំងពេក ( ផ្លូវបត់ )
  • ផ្លូវចោតពេក
  • ផ្លូវកោងខ្លាំងពេក ( ផ្លូវបត់ )
  • ផ្លូវចោទពេក ( ចំណោត )
  • ផ្លូវរអិល
  • ផ្លូវចង្អៀតពេក
  • ផ្លូវគ្របដណ្ដប់ដោយអ័ព្ទ
  • ផ្លូវដែលគ្របដោយដំណក់ភ្លៀខ្លាំង
  • ផ្លូវគ្មានចិញ្ចើម
  • ផ្លូវគ្មានសញ្ញាចរាចរណ៍ ។

៤. នៅប្រទេសកម្ពុជារាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះគឺ ៖

ក.​ សេដ្ឋកិច្ចប្រពៃណីំ ជាសេដ្ខកិច្ចដែលធ្វើបន្ដពីជំនាន់មួយទៅជំនាន់មួយទៅជំនាន់មួយទៀតមធ្យោបាយផលិតកម្មបែបបុរាណហើយផលិតផលទទួលតាមយថាផល ។

ខ. សេដ្ឋកិច្ចទីផ្សារ ជាសេដ្ខកិច្ចដែលមធ្យោបាយផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាល ហើយផលិតផលតាមផែនការរកំណត់​ ។

គ. សេដ្ឋកិច្ចទីផ្សារ ជាសេវាកម្មមានចរិកសកម្ម លក់ និងទិញនៅលើទីផ្សារ ។ មានមធ្យោបាយផលិតកម្ម ជាកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតម្រូវការនិងផ្គត់ផ្គង់ ។

១. សេដ្ខកិច្ចប្រពៃណី ៖

+ គុណសម្បត្តិ

  • បង្កឪ្យពលរដ្ឋមានមុខរបរចាំបាច់តាមទំនៀមទម្លាប់អាចម្ចាស់ការរស់បាន
  • មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬ មានស័្វយភាពក្នុងអាជីព
  • ប្រើប្រាស់ប្រភពទុនតិច និងអាចមានលទ្ធភាពអាចធ្វើបានគ្រប់ៗគ្នា
  • មិនកខ្វក់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការបណ្តុះបណ្ដាលវិជ្ជាជីវៈ និងមុខជំនាញ
  • មិនកង្វល់ដល់រដ្ឋ និងរដ្ឋាភិបាលក្នុងការរកការងារធ្វើ ។

+ គុណវិបត្តិ

  • ខឿនផលិតកម្មនិងសេដ្ឋកិច្ចឧបត្ថម្ភខ្លួន
  • មិនបានចូលរួមក្នុងផលិតកម្មទំនិញនាំចេញ
  • ផលិតបានបន្ដិចបន្ដួច និងចិញ្ចឹមក្រពះ
  • ពិបាកក្នុងការលើកគុណភាពក្នុងជីវិត
  • ពិបាករកទីផ្សារក្តាប់ទីផ្សារមិនបាន
  • អាចផលិតខុស ឬ លើសតម្រូវការ
  • អាចខាតទុន ឬ ធ្លាប់ខ្លួនក្រ
  • ជួបគ្រោះទុរភិក្ស ប្រសិនបើមានគ្រោះថ្នាក់ធម្មជាតិ
  • ពិបាកចូលរួមខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

២. សេដ្ឋកិច្ចរដ្ឋ

+ គុណសម្បត្តិ

  • ទំនិញមានតម្លៃថោក ប្រជាជនអាចប្រើប្រាស់បានគ្រប់ៗគ្នា
  • តម្លៃទំនិញមានតុល្យភាព ( លំនឹង ) និងមានចរឹកវណ្ណៈ
  • គ្មានការប្រើល្បិចកល ផ្តួលរំលគ្នា រវាងក្រុមហ៊ុនណាឡើយ
  • រដ្ឋក្តាប់បានល្អិតល្អន់លេមុខទំនិញ គ្មានការកែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសកាលកំណត់ឡើយ
  • មានការសន្សំសសំចៃវត្ថុធាតុដើម និងថែរក្សាការពារបរិស្ថានល្អ

+ គុណវិបត្តិ

  • គិតតែពីបរិមាណជាងគុណភាព
  • សមិទ្ធិផលមិនសូវមានការរីកចម្រើន
  • គ្មានការប្រកួតប្រជែងដណ្ដើមទីផ្សារ
  • ប្រជារាស្រ្ដមិនអាចជ្រើសរើសទំនិញតាមសេដ្ឋកិច្ចត្រូវការរបស់ខ្លួនឡើយព្រោះផលិតផលមិនស្រូវសំបូរបែប
  • ប្រជារាស្រ្ដគ្មានសិទ្ធិផ្តល់មតិឬ យោបល់ក្នុងការចង់ឪ្យរដ្ឋផលិតផលតាមចំណង់របស់ខ្លួនឡើយ
  • រដ្ឋអាចទទួលការខូចខាតបាត់បង់ទីផ្សារ ។

៣. សេដ្ឋកិច្ចទីផ្សារ

+ គុណសម្បត្តិ

  • មានការប្រកួតប្រជែងផលិតផលនៅលើទីផ្សារយ៉ាងស្រួចស្រាល
  • ផលិតផលសំបូរបែប
  • ផលិតផលមានការអភិវឌ្ឍផ្នែកគុណភាព និងឈានដល់ទំនើបកម្ម
  • មានគំនិតច្នៃប្រឌិតខ្ពស់ដើម្បីដណ្ដើមទីផ្សារ
  • ប្រជាជនអាចជ្រើសរើសទំនិញតាមតម្រូវការ និងលទ្ធភាពរបស់ខ្លួន

+ គុណវិបត្តិ

  • ទំនិញមានចរិកលក្ខណៈ ( អ្នកមានប្រើរបស់ទំនើបអ្នកក្រគ្មានប្រាក់ទិញ )
  • តម្លៃទំនិញគ្មានតុល្យភាពព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតម្រូវការតាមទីផ្សារ
  • មានការប្រើល្បិចផ្គួលរំគ្នារៀងៗខ្លួនដើម្បីទីផ្សារ
  • អ្នកមានទុនចិត្តត្រូវក្ស័យធន និងបាត់អាជីព
  • ខ្ជះខ្ជាយវត្ថុធាតុដើម និងបំពុលបរិស្ថាន ។

ដូចនេះការអនុវត្តន៍ធាតុចម្រុះ គឺជាគោលនយោបាយជាយុទ្ធសាស្រ្ដរបស់រដ្ឋាភិបាល ក្នុងការស្ដារកសាង និងពង្រីកវិស័យសេដ្ឋកិច្ចជាតិ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login