សំណួរ
១. តើអង្គការកាកបាទក្រហមអន្តរជាតិ ( CRC ) ចាប់ផ្ដើមបដិសន្ឋិនៅពេលណា ? នរណាជាអ្នកបង្កើត ? ជនជាតិអ្វី ? មានគោលដៅដូចម្ដេចខ្លះ ?
២. តើច្បាប់មនុស្សធម៌អន្ដរជាតិជាអ្វី ? មានប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិយើងទាំងអស់ ?
៣. ចូរនិយាយពីសកម្មភាពកាកបាទក្រហមកម្ពុជា ។
៤. តើមូលហេតុអ្វីខ្លះ បានជាប្រទេសនីមួយៗនាំមួយគ្នាបង្កើតជាសមាគមន៍អាស៊ីអាគ្នេយ៍ ?
៥ ចូររាប់ឈ្មោះ និងរាជធានីនៃប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន ) ។
ចម្លើយ
១. អង្គការកាកបាទក្រហមអន្តរជាតិ ( CRC ) ចាប់បដិសន្និនៅថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ១៨៦៣ ដោយលោក ហង់ រីឌុយណង់ជាពាណិជ្ជករជនជាតិស្វីស ។
+ ចលនាកាកបាទក្រហម អឌ្ឈចន្ទក្រហម អន្តរជាតិមានគោលដៅរួមមានគ្នាគឺ ៖
- ការពារអាយុជីវិត
- កាត់បន្ថយទុក្ខសោក
- កាត់បន្ថយការឈឺចាប់ ខ្មោចផ្សារ
- ការពារសេចក្ដីថ្លៃថ្លូរ
- បំផុសឪ្យមានស្ថេរភាព សន្ដិភាព លើពិភពលោក ។
២. ច្បាប់ជាមនុស្សធម៌អន្តរជាតិ គឺជាច្បាប់ការពារប្រជាជនដែលមិនចូលរួមក្នុងការប្រយុទ្ធ ឬ អ្នកដែលឈប់យុទ្ធ ។ ច្បាប់មនុស្សធម៌អន្តរជាតិជាក្រិតកំណត់ការប្រើប្រាស់មធ្យោបាយ យុទ្ធសាស្រ្ដ និងវិធីសាស្រ្ដ និងប្រតិបត្តិការធ្វើសង្រ្គាម ។ ច្បាប់មនុស្សធម៌អន្តរជាតិមានប្រយោជន៍ចំពោះមនុស្សដូចជា ៖ ជួយ ការពារមនុស្សដែលមិនចូលរួម ឬ បោះបង់ការប្រយុទ្ធដែលស្ថិតនៅក្នុងអរិយភាពដូចជា ៖
- ជនស៊ីវិលទាំងឡាយ
- យុទ្ធជនទទួលបន្ទុកវេជ្ជសាស្រ្ដ
- ទាហានរបួលមានជំងឺ និង លេចនាវា
- ឈ្លើយសឹក
- យកចិត្តទុកដាក់ថែទាំអ្នករបួល និងព្រមជំងឺ ព្រមទាំងការពារបុគ្គលិកវេជ្ជសាស្រ្ដ
- ធ្វើយ៉ាងណារក្សាសេចក្ដីថ្លៃថ្នូរជនឈ្លើយសឹក និងចំណាត់ឆ្មាំងជាជនស៊ីវិល ត្រូវបានគាំពារដោយផ្ទាល់ ការអនុញ្ញាតឪ្យប្រតិភឪ្យ CRC បានចូលសួរសុខទុក្ខផងដែរ ។
៣. សកម្មភាពកាកបាទក្រហមកម្ពុជាមានដូចជា ៖
ក. តាមយុទ្ធសាស្រ្ដ ២០០៣-២០១០ របស់ខ្លួនកាកក្រហមកម្ពុជាមានទស្សនៈវិស័យរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការពារតម្លៃមនុស្សធម៌របស់ប្រជាជននិងធ្វើតបគ្រោះមហន្នរាយ ដោយការអប់រំសុខភាព ការត្រៀមបង្ការនិងឆ្លើយតមគ្រោះមហន្តរាយ និងលើកកំពស់តម្លៃមនុស្សធម៌ ។
ខ. កាកបាទក្រហមកម្ពុជាបាននឹងកំពុងធ្វើសកម្មភាពចំបងៗក្នុងការការពារ តម្លៃមនុស្សធម៌ របស់ប្រជាពលរដ្ឋងាយរងគ្រោះ
- ផ្សព្វផ្សាយអប់រំលឹកកំពស់យល់ដឹងពីច្បាប់មនុស្សធម៌អន្ដរជាតិ
- ផ្សព្វផ្សាយលើកំពស់យល់ដឹងពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីននិងយុទ្ធភ័ណ្ឌសល់ពីសង្រ្គាម
- ផ្ដល់ប្រាក់កំចីដល់ជនរងគ្រោះដោយសារមីន អ្នកងាយរងគ្រោះថ្នាក់ក្នុងតំបន់មានចម្ការមីន
- អប់រំលើកកំពស់យល់ដឹងពីភាពងាយរងគ្រោះថ្នាក់ដោយសាទង្វើជួញដូរ មនុស្ស
- អប់រំលឹកកំពស់សុវត្តិភាពចរាចរណ៍
- ស្តារទំនាក់ទំនងគ្រួសារដែលព្រាត់ប្រាសដោយសង្រ្គាម ជម្លោះប្រអប់អាវុធកន្លងមក
គ. លើកកំពស់ការអប់រំសុខភាពនិងការថែទាំសុខភាពតាមដោយសហគមន៍ ៖
- ទប់ស្កាត់ការរីករាលដាលជម្ងឺអេដស៍ បញ្ឈប់ការរើសអើងអ្នកជម្ងឺអេដស៍
- ផ្សព្វផ្សាយជ្រើសរើសអ្នកស័្មគ្រចិត្តផ្ដល់ឈាម
- អប់រំផ្សព្វផ្សាយការពារជម្ងឺគ្រុនឈាមនិងជម្ងឺឆ្លងរាតត្បាតនានា
- សុខភាពសហគមន៍ ដែលក្នុងនោះមានអប់រំអំពីអាហាររូបត្ថម្ភ ទឹកស្អាតអនាម័យ ផ្ដល់អណ្ដូងទឹក
- អប់រំបណ្ដុះបណ្ដាលសង្រ្គាមបឋមតាមសហគម
- ប្រមូលពណ៌មាន ទិន្នន័យជនរងគ្រោះដោយសារមីន និងគ្រឿងផ្ទុះសល់ពីខសង្រ្គាម
ឃ. គ្រប់គ្រង់គ្រោះមហន្ដរាយ
- ការត្រៀមបង្ហារ និងឆ្លើយតបគ្រោះមហន្តរាយផែនការយុទ្ធសាស្រ្ដ មានទិសដៅយុទ្ធសាស្រ្ដ៥ ក្នុងនោះមានសកម្មភាព៣១
- សកម្មភាពត្រៀមបង្ហារមហន្តរាយតាមសហគមន៍
- សកម្មភាពត្រៀមឆ្លើយតបក្រោយគ្រោះមហន្ដរាយសហគមន៍
- កាត់បន្ថយហានិរភ័យដែលបណ្ដាលពីគ្រោះមហន្ដរាយ
- កសាងទួលសុវត្ថិភាពសហគមន៍ និងទទួលសុវត្ថិភាពគ្រួសារ ផ្ដល់ទូកដល់សហគមន៍សម្រាប់សកម្មភាពសង្គ្រោះ និងតម្រូវការចាំបាច់ពេលមានទឹកជំនន់ ។
៤. មូលហេតុបានជាប្រទេសមួយៗនាំគ្នាបង្កើតជាសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ពីព្រោះ ៖
- ដើម្បីឪ្យមានការររីកចម្រើន ផ្នែកសេដ្ឋកិច្ចវឌ្ឍនភាព សង្គម និងការអភិវឌ្ឍវប្បធម៌
- ដើម្បីឪ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល
- ជាការជួយគ្នាទៅវិញទៅមកក្នុងបណ្ដុះបណ្ដាល និងស្រាវជ្រាវ
- ជាកិច្ចសហប្រតិបត្តិការផ្នែកវិស័យកម្ម កសិកម្ម ឧស្សាហកម្ម របស់ប្រជាជនទាំងអស់
- សិទ្ធិក្នុងប្រទេសនីមួយ ក្នុងការគ្រប់គ្រង់អតិ្ថភាពរបស់ខ្លួន ដោយគ្មានការជ្រៀតជ្រែក ក្នុងកិច្ចការរបស់ប្រទេសមួយឡើយ
- ដោះស្រាយទំនាស់ ឬវិវាទដោយបធ្យោបាយសន្ដិភាព
- លះបង់ការគំរាមកំហែងនិងការប្រើប្រាស់កម្លាំង
- ធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធិភាពគ្នានិងគ្នា ។
៥. រាប់ឈ្មោះ និងរាជធានីនៃប្រទេសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ( អាស៊ាន ) មានដូចជា ៖
- ប្រទេសឥណ្ឌូនេស៊ី ទីក្រុងហ្សាកាតា
- ប្រទេសម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ
- ប្រទេសសិង្ហបុរី ទីក្រុងសិង្ហបុរី
- ប្រទេសថៃ ទីក្រុងបាងកក
- ប្រទេសព្រុយណេ ទីក្រុងប៊ីនដាសេរីបរកាវ៉ាន់
- ប្រទេសហ្វីលីពីន ទីក្រុងម៉ានីល
- ប្រទេសវៀតណាម ទីក្រុងហាណូយ
- ប្រទេសភូមា ឬ មីយ៉ាន់មា ទីក្រុងរ៉ង់ហ្គោន
- ប្រទេសឡាវ ទីក្រុងវៀងចន្ទ
- ប្រទេសកម្ពុជា ទីក្រុងភ្នំពេញ ។