Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ដូចម្ដេចដែលហៅថាបរិស្ថាន ?  ចូរនិយាយអំពើការបំពុលបរិស្ថាន ។ តើកត្តាអ្វីខ្លះដែលនាំបរិស្ថានមានប្រែប្រួល ?

២. លក្ខណៈអ្វីខ្លះ ដែលចាត់ទុតថាជាការបំផ្លាញបរិស្ថាន ? តើការបំផ្លាញបរិស្ថានមានផលវិបាកអ្វីខ្លះ ?

៣. ចូរនិយាយពីការបំពុលបរិស្ថាន ។

៤. តើកត្តាអ្វីខ្លះដែលនាំឪ្យបរិស្ថានមានការប្រែប្រួល ?

៥. តើយើងអាចសម្គាល់និងប្រើប្រាស់គ្រឿងញៀនតាមរយៈរោគសញ្ញាដូចម្ដេច ?
ចម្លើយ

១.​ ក.​ បរិស្ថានគឺយើងទាំងអស់គ្នា និងអ្វីៗដែលនៅជុំវិញខ្លួនយើង រួមមានភាវៈមានជីវិត និងគ្មានជីវិតដែលយើងអាចមើលឃើញ ឬមើលមិនឃើញស្តាប់បាន ឬស្តាប់មិនបាន ធំក្លិច ឬ មិនធំក្លិច ដឹង ឬមិនដឹងរសជាតិ ឬ សូរ ឬ មិនឭសូរហើយភាវៈទាំងនេះមានទំនាក់ទំនង ឬ ជិះឥទ្ធិពលគ្នាទៅវិញទៅមកលើផែនដីនេះ ។

ខ. ការបំពុលបរិស្ថាន គឺការធ្វើឪ្យកខ្វក់ដល់បរិស្ថាន ៖

  • ការបំពុលទឹក ការចោលសំរាប ឬ បញ្ចេញសំណង់រឹង រាវ ....
  • ការបំពុលដី ជាតិគីមី សំណង់រឹង រាវ នៅលើដីកប់ ក្នុងដី ...
  • ការបំពុល ផ្សែងពុលពីភ្នំភ្លើង ពីរោងចក្រ ពីរថយន្ដ ...
  • ការបំពុលដោយសូរសំឡេង សំឡេងយាន្ដយន្ដ ម៉ាស៊ីនរោងចក្រ...

គ. កត្តាដែលធ្វើឪ្យបរិស្ថានមានការប្រែប្រួល ៖

  • គំនិតបែបវិទ្យាសាស្រ្តទំនើបដែលឈរលើមូលដ្ឋានថាមនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ
  • ការលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុងនិងទីប្រជុំជន ដែលឈរលើមូលដ្ឋានទាញយកផលដោយគ្មានព្រំដែនធម្មជាតិ និងជួនកាលពីមនុស្សដខ្លួនឯងផងដែរ ។
  • បច្ចេកវិទ្យាទំនើបបានផ្ដល់លទ្ធភាពដល់មនុស្សជាតិក្នុងការកែប្រែបរិស្ថានឪ្យមានការប្រែប្រួលយ៉ាងឆាប់រហ័ស ដែលជាទូទៅឆ្ពោះទៅកាន់ផ្លូវអវិជ្ជមាន ។

២. លក្ខណៈដែលចាប់ទុកថាជាការបំផ្លាញបរិស្ថានមានដូចជា ៖

  • បំផ្លាញព្រៃឈើ
  • បំពុលទឹក
  • បំពុលខ្យល់
  • បំផ្លាញសត្វព្រៃ
  • សំឡេង
  • បំពុលដី
  • ការបើកខារ៉ាអូខេ
  • ការប្រើប្រាស់គ្រឿងញៀន
  • ល្បែងស៊ីសង
  • ជួញដូរភេទ
  • ជំងឺអេដស៍ កាមរោគ
  • ខ្វះសីលធម៌
  • ខ្វះសេវាសុខាភិបាល
  • អំពើហិង្សាក្នុងគ្រួសារ សង្គម
  • ជួញដូរបុរាណ បំផ្លាញវត្ថុបុរាណ
  • បំផ្លាញប្រពៃណីជាតិ
  • នាំចេញវប្បធម៌បរទេស
  • បំផ្លាញអត្តសញ្ញាណជាតិ
  • គ្រោះធម្មជាតិ
  • ជីវិតមនុស្សខ្វះតុល្យភាព
  • សុខភាពទ្រុឌទ្រោម
  • បាត់បង់តុល្យភាពក្នុងធម្មជាតិ
  • បាត់បង់សត្វព្រៃ
  • បាត់បង់កម្លាំងពលកម្ម
  • សង្គមច្របូកច្របល់
  • បាច់វប្បធម៌ជាតិ
  • បាត់អត្តសញ្ញាណជាតិ...។

ដូចនេះការបំផ្លាញបរិស្ថានគឺជាការបំផ្លាញខ្លួនឯងផង និងមនុស្សជំនាន់ក្រោយផងដែរ ។

៣.​ ការបំពុលបរិស្ថាន គឺជាការធ្វើឪ្យបរិស្ថានរងនូវការកខ្វក់ដូចជា ៖

  • ការបំពុលទឹក
  • ការចោលសំរាម ឬ ការបញ្ចេញកាកសំណល់
  • ការបំពុលដី ជាតិគី​មី សំណល់រឹង រាវ រឹង ឧស្ម័ន
  • ការបំពុលខ្យល់ ខ្សែងពុលពីភ្នំភ្លើង ពីរោងចក្រ ពីរថយន្ដ
  • ការបំពុលដោយសូរសំឡេង...។

៤. កត្តាដែលនាំឪ្យបរិស្ថានមានការប្រែប្រួលគឺ ៖

  • គំនិតបែបវិទ្យាសាស្រ្ដទំនើបដែលឈរលើមូលដ្ឋានថាមនុស្សជាម្ចាស់លើធម្មជាតិ មនុស្សមិនមែនជាផ្នែកមួយនៃធម្មជាតិ
  • ការរីកលូតលាស់ផ្នែកឧស្សាហកម្ម ទីក្រុង និងទីក្រុង និងទីប្រជុំជនដែលឈរលើមូលដ្ឋានទាញផលចំណេញគ្មានព្រំដែនពីធម្មជាតិ ជួនកាលពីមនុស្សខ្លួនឯងផលដែរក៏មានដែរ
  • បច្ចេកវិទ្យាទំនើបបានផ្ដល់លទ្ធភាពដល់មនុស្សជាតិក្នុងការកែប្រែបរិស្ថានឪ្យមានការប្រែប្រួលយ៉ាងឆាប់ ដែលជាទូទៅឆ្ពោះទៅកាន់ផ្លូវអវិជ្ជមាន ។

៥. យើងអាចសម្គាល់ដឹងអ្នកប្រែប្រួលគ្រឿងញៀនតាមរយៈរោគសញ្ញាដូចជា ៖

  • ពុំសូវស្រេកឃ្លានអាហារ និងស្រក់់ទំងន់ជាប់រហូត បាត់បង់រូបឆោម ស្លេកស្លាំង ស្បែកស្រអាប់
  • រូបរាងផ្លាស់ប្ដូរច្រើនដូចជាភ្នែកក្រហម សំដីជាប់គ្នា សកម្មភាពច្រើនច្រងេងច្រងាង ឆ្នាំឆ្លង ខុសពីប្រក្រតី
  • អារម្មណ៍ និងអាកប្បកិរិយាផ្លាស់ប្ដូរញឹកញាប់ច្រើនដើរចោលផ្ទះរយៈពេលយូរ ចូលចិត្តនៅម្នាក់ឯង ដោយគ្មានហេតុផល អារម្មណ៍ច្រើនមិនល្អ ធ្វើកិច្ចការងារទាំងឡាយពុំសម្រេចជោគជ័យឡើយ
  • ក្លិនខ្លួនឈួលចំឡេកពីធម្មជាតិជាប់នឹងខ្លួន ឬបន្ទប់ដេកមានថ្នាំបែ្លកៗ ដែលជាប្រភេទគ្រឿងញៀន
  • មានអាករៈសាហាវ លែងស្តាប់ពាក្យណែនាំពីនរណាទាំងអស់
  • ខ្លួនប្រាណស្លឹក ក្លាហាន ឆេវឆាវ វាយគប់មិនឈី មិនតក់ស្លុត និងឧបសគ្គនានា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login