សំណួរ
១. តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ ?
២. តើមូលហេតុអ្វីបានជាបណ្ដាលឪ្យយុវវ័យឬកុមារប្រើគ្រឿងញៀន ?
៣. តើវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ? អ្វីខ្លះ ?
៤. តើប្រព័ន្ធសេដ្ឋកិច្ចប្រទេសកម្ពុជាសព្វថ្ងៃមានប៉ុន្មានប្រភេទ ?
៥. តើវិស័យអ្វីខ្លះដែលមុខងារបម្រើវិស័យទេសចរណ៍ ? ព្រោះអ្វី ?
ចម្លើយ
១. ផ្លាកសញ្ញាចរាចរណ៍មាន ៨ ប្រភេទគឺ ៖
- សញ្ញាគ្រោះថ្នាក់
- សញ្ញាហាមឃាត់
- សញ្ញាបង្ហាញទិស
- សញ្ញាប្រាប់តំបន់
- សញ្ញាប្រាប់ដំណឹង
- សញ្ញានៅការដ្ឋាន
- សញ្ញាសម្គាល់សិទ្ធិអាទិភាព ។
២. មូលហេតុបានជាបណ្ដាលឪ្យយុវជនវ័យឬកុមារប្រើគ្រឿងញៀនគឺ ៖
- ចង់ដឹង ចង់ស្គាល់ ចង់សាកអ្វីៗ ដែលប្លែកថ្មីក្នុងជីវិតគេ
- ទទួលរងនូវការគាបសង្គត់ពីមិត្តភក្ដីឬ ក្រុមបងធំ
- មិចចង់ធ្វើឪ្យខុសគេក្នុងក្រុមដែលគេសេពគប់ ឬ ចង់បង្ហាញពីស្វាមីភក្ដីរបស់គេក្នុងក្រុមរបស់ខ្លួន
- ចង់បំភ្លេចបញ្ហាផ្សេងៗដែលកើតមានក្នុងគ្រួសារ សាលា និងបំបាត់ភាព អផ្សុកពេលគ្មានការងារធ្វើ
- ចង់ឪ្យខ្លួនទៅជាមនុស្សក្លាហាន និងមានអារម្មណ៍ហ៊ាន ជាងមុន
- ត្រូវម៉ែឪ បងប្អូនបោះចោល ដូចនេះដើម្បីរស់បានគេ ក៏ធ្លាប់ក្នុងអន្ទាក់ជនឪកាសនិយម ដោយបង្ខំគេឪ្យប្រើប្រាស់គ្រឿងញៀនដើម្បីបម្រើផលប្រយោជន៍ដល់ពួកគេ ។
៣. វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាចែកចេញជា ៥ ផ្នែកគឺ ៖
- ទេសចរណ៍វប្បធម៌
- ទេសចរណ៍ធម្មជាតិ
- ទេសចរណ៍អរូបី
- ទេសចរណ៍ជំនួញ
- ទេសចរណ៍កែច្នៃ ។
៤. ចែកជាបីប្រភេទគឺ ៖
- សេដ្ឋកិច្ចប្រពៃណី សេដ្ឋកិច្ចធ្វើឡើងដោយយោងទៅតាមទំនៀមទម្លាប់និងប្រពៃណីដែលមានតាំងពីបុរាណយូរលង់ណាស់មកហើយ បន្តជំនាន់មួយទៅជំនន់មួយទៀតដូចជាប្រជាជនខ្មែរ តែងប្រកបរកចិញ្ចឹមជីវិតដោយប្រមាញ់សត្វធ្វើកសិដ្ឋាន នេសាទនិងធ្វើសិប្បកម្មតម្បាញដោយដៃជាដើម ។ ដោយពួកគេធ្វើអ្វីដោយប្រើប្រាស់វិធីបុរាណតាមឪពុកម្ដាយ ជីដូនជីតាក្នុងទីតាំងកម្មសិទ្ធិ គ្រួសារ និងតាមសហគមន៍ ។
- សេដ្ឋកិច្ចរដ្ឋ ក្នុងសេដ្ឋកិច្ចប្រភេទនេះរដ្ឋាភិបាលគ្រប់គ្រងលើផ្នែកមធ្យោបាយផលិតកម្មនានាដូចជាធនធានធម្មជាតិ ប្រព័ន្ធគមនាគមន៍ រោងចក្រ និងគ្រឹះស្ថានជំនាញផ្សេងៗ ដោយរដ្ឋចេញលក់ផលិតផលខ្លួនឯង ។
- សេដ្ឋកិច្ចទីផ្សារ ក្នុងសេដ្ឋកិច្ចប្រភេទនេះអ្នកលក់ និងអ្នកទិញតួនាទីក្នុងការកំណត់តម្លៃទំនិញដចោយខ្លួនឯងស្របតាមការស្រុះស្រួលគ្នា ។ សេដ្ឋកិច្ចនេះទៀតមធ្យោបាយផលិតកម្មសិទ្ធិឯងជន ហើយអ្នកប្រើប្រាស់ម្នាក់ៗ សម្រេចចិត្តផ្នែកសេដ្ឋកិច្ចយោងទៅតាមគោលការណ៍ នៃការផ្គត់ផ្គល់និងតម្រូវការផ្សេងៗ ។
៥. វិស័យមានមុខងារបម្រើឪ្យវិស័យទេសចរណ៍មានដូចជា ៖
- វិស័យគមនាគមន៍ ព្រោះវិស័យនេះបង្កើតឪ្យមានស្ពាន ថ្នល់ល្អៗ បង្កើតមធ្យោបាយផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស សម្រាប់ឪ្យវិស័យទេសចរណ៍ធ្វើដំណើរចុះឡើងងាយស្រួលដើរទៅកំសាន្ដទៅកន្លែងគេចង់ទៅ ។
- វិស័យសន្ដិសុខ ព្រោះទេសចរណ៍ចង់បានតែសេចក្ដីសុខសុវត្ថិភាពពេលស្នាក់អាស្រ័យ ឬ ធ្វើដំណើរកន្លែងដែលគេចង់ទៅគ្រប់ច្រកល្ហកទាំងអស់ ។
- វិស័យឧស្សាហកម្ម ព្រោះទេសចរណ៍តែងតែចង់បាននៅសម្ភារៈប្រើប្រាស់ប្លែកៗ និងគ្រឿងបរិភោគមានលក្ខណៈប្រសើរនៅក្នុងតំបន់ដែលពួកគេទៅដល់ ។
- វិស័យសិក្បកម្ម ព្រោះទេសចរណ៍តែងតែចង់បាននៅវត្ថុដែលធ្វើដោយដៃសម្រាប់ទុកជាអនុស្សាវរីយ៍នៃដំណើរកកំសាន្ដរបស់ខ្លួន ។
- វិស័យសង្គមកិច្ច ព្រោះភ្ញៀវទេសចរណ៍មើលឃើញស្ថានភាពដ៏ល្អត្រកាលនៃសង្គម ។ ពួកគេមិនចង់ឃើញស្ថានភាពសំណង់ឥតសោភ័ណភាព ភាពរញែរញ៉ៃនៃពលរដ្ឋក្នុងកន្លែងទស្សនានោះឡើយ ។
- វិស័យអប់រំ យុវជន និងកីឡា ព្រោះភ្ញៀវទេសចរណ៍តែងតែចង់ផ្លាស់ប្តូរនូវបទពិសោធល្អៗ គំនិតថ្មីៗចំណេះដឹងប្លែកៗភាពមាំមួននៃពលរដ្ឋ ដើម្បីយកមកអនុវត្តនៅស្រុកទេសខ្លួន ។
- វិស័យគមនាគមន៍ សណ្ឋាគារ ភោជនីយដ្ឋាន ព្រោះភ្ញៀវទេសចរណ៍ត្រូវការធ្វើទំនាក់ទំនងការងារផ្សេងៗ ត្រូវការកន្លែងស្នាក់នៅមានផាសុខភាព និង បរិភោគអាហារប្រកបដោយអនាម័យបំផុត ។