សំណួរ
១. ដូចម្ដេចដែលហៅថាបរិស្ថាន ? មានអ្វីខ្លះ ? ចូររៀបរាប់ ។
២. តើការរីកចម្រើននៃវិទ្យាសាស្រ្ដបានបង្កើតឡើងនូវផលអាក្រក់អ្វីខ្លះ ចំពោះបរិស្ថាន និងសង្គមមនុស្ស ?
៣. តើកត្តាអ្វីខ្លះដែលបង្កើតឪ្យមានក្ដីបារម្ភនឹងបញ្ហាបរិស្ថាន ?
៤. តើបញ្ហាទូទៅដែលពិភពលោកទាំងឡាយមូលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះមានបញ្ហាសំខាន់ៗអ្វីខ្លះ ?
៥. តើពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងល់ផ្នែកបញ្ហាបរិស្ថានយ៉ាងដូចម្តេចខ្លះ ?
ចម្លើយ
១. បរិស្ថានគែអ្វីៗដែលនៅជុំវិញខ្លួនយើង ដែលយើងមានទំនាក់ទំនងដោយផ្ទាល់ ឬ ដោយជាមួយវា ហើយជីវិតយើងត្រូវការវាមិនអាចខ្វះបាន ។ បរិស្ថានមានដូចជា ៖
- បរិស្ថានធម្មជាតិ គឺអ្វីៗដែលកើតដោយឯង ក្រៅពីសកម្មភាពពលកម្មផលិតកម្មរបស់មនុស្ស គឹវាកើតឡើងដោយធម្មជាតិខ្លួនឯងផ្ទាល់ ។ ឧទាហរណ៍ ៖ ទឹក ដី ខ្យល់ សត្វព្រៃ ...។
- បរិស្ថានសង្គមវប្បធម៌ គឺអ្វីៗដែលកើតមានរូបរាងឡើងដើម្បីបម្រើសំណូមពរ និងតម្រូវការក្នុងជីវភាពរស់នៅ ។ ឧទាហរណ៍ ៖ អាគារ ផ្លូវ ស្ពាន សាលារៀន វត្តអារាម ប្រឡាយទឹក ....។
- បរិស្ថានមនុស្ស គឺជាបរិស្ថានមនុស្សមានជីវិត និងបរិស្ថានមនុស្សឥតជីវិត ។
២. ការរីកចម្រើននៃវិទ្យាសាស្រ្ដបានបង្កើតឡើងនូវផងអាក្រក់ចំពោះបរិស្ថាន និងសង្គមមនុស្សដូចជា ៖
ក. ចំពោះបរិស្ថាន
- ធ្វើឪ្យធនធានធម្មជាតិរលត់រលាយអស់យ៉ាងឆាប់រហ័ស
- បានបង្កើតភាពប្រើប្រួលខុសប្រក្រតីក្នុងបរិយាកាស
- បានបង្កើតភាពកខ្វក់លើភពផែនដី បង្កជាគ្រោះថ្នាក់មហន្ដរាយនានាដល់មនុស្ស សត្វ រុក្ខជាតិ
ខ. ចំពោះសង្គម
- បង្កនូវវិបត្តិអត់ការងារធ្វើដល់មនុស្ស
- ធ្វើឪ្យមនុស្សមានភាពស្តឹកស្រពន់
- ធ្វើឪ្យសង្គមមនុស្សកើតមានភាពរីកវរ និងមានការប្រឈមមុខដាក់គ្នាឥតឈប់ឈរ ។
៣. កត្តាដែលបង្កើតឪ្យមានក្ដីបារម្ភនិងបញ្ហាបរិស្ថានមានដូចជា ៖
- ការកើនឡើងឆាប់រហ័សនៃចំនួនប្រជាជនលើសកលលោក
- ខ្យល់អាកាសសុទ្ធសឹងតែជាសារធាតុពុល
- ការរាយប៉ាយនៃកាកសំណល់រឹង
- ការកាត់បង់នូវស្ថានប្រព័ន្ធ
- ការបំពុលដោយសូរស័ព្ទ
- ការរីកដុះដាលដោយសំណង់តូចធំ តម្រូវការកំណើតរបស់ប្រជាជន ។
៤. បញ្ហាទូទៅដែលពិភពលោកទាំងមូលកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះរួមមានបញ្ហាសំខាន់ៗដូចជា ៖
- បញ្ហាបរិស្ថាន
- បញ្ហាកំណើនប្រជាជន ឬ អន្ដោប្រវេសន៍
- បញ្ហាសន្ដិសុខស្បៀង
- បញ្ហាសង្រ្គាម និងអស្ថិរភាពសន្ដិសុខសង្គម
- បញ្ហាភេរវកម្មអន្តរជាតិ ។
៥. ពិភពលោកនាពេលបច្ចុប្បន្ននេះកំពុងរងការគំរាមកំហែងលើផ្នែកបញ្ហាបរិស្ថានដូចជា ៖
- បញ្ហាគ្រោះធម្មជាតិដូចជាការរញ្ជួយផែនដី កំណើនកំដៅផែនដី ទឹកជំនន់ ភាពរាំស្ងួត ។ រន្ទះបាញ់ ខ្យល់ព្យុះ...
- មហាសមុទ្រក្លាយទៅជាស្ដុតសារធាតុពុល បាត់បង់ត្រីសមុទ្រ
- ការប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទសម្លាប់សត្វល្អិតលើផលិតផលដំណាំប៉ះពាល់ដ់សុខភាពភាវៈមានជីវិតមនុស្ស សត្វគ្រប់ប្រភេទរងនូវជំងឺផ្សេងៗ
- កំណើនយ៉ាងឆាប់រហ័សផ្នែកកាកសំណល់គ្រប់ប្រភេទចេញពីរោងចក្រសហគ្រាស មន្ទីរ ស្ថាប័នជាតិនានា បង្កដល់ការលំបាករស់នៅជួបប្រទះនូវគ្រោះថ្នាក់ដោយសារតែភាពកខ្វក់នៃសារធាតុពុលទាំងនេះ ។
- ការបំពុលបរិយាកាសដោយផ្សេងពុល ប៉ះពាល់សុខភាពមនុស្សដ សត្វ ធម្មជាតិត្រុវបាត់បង់យ៉ាងវិនាសសកម្ម
- ការបាត់បង់ព្រៃឈើបានធ្វើឪ្យបាត់បង់នូវជីវៈចម្រុះនៅលើផែនដីយើងស្ទើរអស់គ្មានសល់
- ការរេចរិលស្រទាប់ដីដាំដំណាំកាន់តែស្ដើង ដីខ្វះខ្សោះជាតិ ប្រែជាហីលដោយសារប្រើប្រាស់ជីគីមីនេះឯង....។