Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឈ្មោះទេពធីតាមហាសង្រ្កាន្តទាំង៧ អង្គ និងគ្រឿងអាភរណៈរបស់នាងថា ៖

  • បើសង្រ្កាន្តជាថ្ងៃអាទិត្យ ទេពធីតាឈ្មោះ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ (ផ្លែល្វា) អាវុធស្តាំចក្រ ឆ្វេងស័ង្ខ និងពាហនៈគ្រុឌ ។
  • បើសង្រ្កាន្តជា ថ្ងៃចន្ទទេពធីតាឈ្មោះ គោរាគៈទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុត្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន ឆ្វេងកាន់ឈើច្រត់ និងពាហនៈខ្លា ។
  • បើសង្រ្កាន្ត ថ្ងៃអង្គារ ទេពធីតាឈ្មោះ រាក្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ឆ្វេងធ្នូ និងពាហនៈអស្សតរ (សេះ) ។
  • បើសង្រ្កាន្តថ្ងៃពុធ ទេពធីតាឈ្មោះ មណ្ឌាទេវី សៀតផ្កាចំប៉ាគ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះ សប្បិអាវុធស្តាំម្ជុលឆ្វេងឈើច្រត់ និងពាហនៈដំរី ។
  • បើសង្រ្កាន្ត ថ្ងៃព្រហស្បតិ៍ ទេពធីតាឈ្មោះ កិរិណីទេវី សៀតផ្កាមណ្ឌាគ្រឿងប្រដាប់មរកត ភក្សាហារសណ្តែកល្ង អាវុធស្តាំកង្វេរ ឆ្វេងកាំភ្លើង និងពាហនៈដំរី ។
  • បើសង្ក្រាន្ត ថ្ងៃសុក្រ ទេពធីតាឈ្មោះ កិមិរាទេវី សៀតផ្កាចង្អុលណី គ្រឿងប្រដាប់បុស្សរាគិម ភក្សាហារចេកណាំវ៉ា អាវុធស្តាំព្រះខ័ន ឆ្វេងពិណ និងពាហនៈក្របី ។
  • បើសង្រ្កាន្ត ថ្ងៃសៅរិ៍ ទេពធីតាឈ្មោះ មហោទរាទេវី សៀតផ្កាចង្អុលណី គ្រឿងប្រដាប់និលរ័ត្ន ភក្សាហារសាច់ទ្រាយ (ម្រឹគពួកឈ្លូស) អាវុធស្តាំចក្រ ឆ្វេងត្រីសូល៍ និងពាហនៈក្ងោក ។

តាមទំនៀមទេពធីទាំង៧រូបដែលត្រូវវេនចេញហែដៃម្ខាងទ្រពានមាសដែលតម្កល់ក្បាលកបិលមហាព្រហ្មហើយមិនដែលជិះពាហនៈតាមរបៀបធម្មតាទេគឺសុទ្ធតែសម្តែងកិរិយាតាមបែបបទផ្សេងៗដូចជា គេលេងសៀក ។ ប៉ុន្តែគេបានកំណត់យកតាមពេលហែចេញយ៉ាងដូច្នេះ ៖

  • ពីពេលព្រលឹមដល់ថ្ងៃត្រង់ជិះឈរលើខ្នងពាហនៈ មិនបាច់កាន់បង្ហៀរ ឬខ្សែទេ ។
  • ពីថ្ងៃត្រង់ដល់ព្រលប់ជិះអង្គុយពាក់ឆៀង ។
  • ពីព្រលប់ដល់កណ្តាលអាធ្រាត្រជិះដេកបើកភ្នែក ។
  • ពីពាក់កណ្តាលអាធ្រាត្រដល់ភ្លឺជិះដេកធ្មេចភ្នែក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login