2018-12-17 17:09
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើស្ពានច្បារអំពៅ ឬស្ពានព្រះមន្នីវង្ស ត្រូវបានស្ថាបនាសាងសង់ជាលើកដំបូងនៅឆ្នាំណា ?
២. តើស្ពានច្បារអំពៅ ឬស្ពានព្រះមន្នីវង្សថ្មី ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំរូបណា ? ចូរបញ្ជាក់ពីសំណង់ស្ពាននេះ ។
៣. តើស្ពានព្រែកកា្តមត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ស្ពាននេះមានប្រវែងប៉ុន្មាន ? និងបញ្ជាក់ទីតាំងស្ពាន ។
៤. ដើម្បីជំនះរបាំងរូបទឹក តើប្រទេសកម្ពុជាបានស្ថាបនាស្ពានឆ្លងកាត់អ្វីខ្លះ ?
៥. ស្ពានកោះពស់ ដែលត្រូវបានប្រសិទ្ធនាមថា ជាស្ពានតេជោមកត ដែលតភ្ជាប់ពីដី គោកនៃខេត្តព្រះសីហនុទៅកាន់កោះពស់នៅក្នុងសមុទ្រជាលើកដំបូងនោះតើត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពថ្នាក់ដឹកនាំរូបណា ? ចូររៀបរាប់បញ្ជក់ពីស្ពាននេះ ។
ចម្លើយ
១. ស្ពានច្បារអំពៅ ឬស្ពានព្រះមន្នីវង្សចាស់ត្រូវបានកសាងជាលើកដំបូងនៅឆ្នាំ ១៩២៩ នៅក្នុងសម័យអាណានិគមបារាំង ។
២. ស្ពានច្បារអំពៅ ឬស្ពានព្រះមន្នីវង្សថ្មីត្រូវបានសម្ពោធប្រកាសឱ្យប្រើប្រាស់នៅថ្ងៃ ពុធ ទី ២៧ ខែ ឧសភា ឆ្នាំ ២០០៩ ។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ។
៣. ស្ពានព្រែកក្តាមត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះមានប្រវែងបណ្តោយ ៩៨១ ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រនិងកម្ពស់ខ្ពស់បំផុត ១០ ម៉ែត្រ ហើយមានចម្ងាយប្រហែលជា ៣៥ គីឡូម៉ែត្រ ខាងជើងរាជធានីភ្នំពេញដែលចំណាយអស់ទឹកប្រាក់ជាង ២៨.៨លានដុល្លារអាមេរិក ។ស្ពានព្រែកក្តាមមានទីតាំងស្ថិតនៅត្រើយខាងលិចក្នុងភូមិទូលងោក ឃុំ កំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល និងនៅត្រើយខាងកើតភូមិ ព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្ត
៤. នៅពេលប្រទេសកម្ពុជាយើង ដើម្បីជំនះឧបសគ្គរបាំងរូបដែលពាក់ព័ន្ធនឹងទឹក យើងក៏បានស្ថាបនាស្ពានធ្វើពីឈើ ដែក បេតុងតូចធំជាច្រើនដូចជា ស្ពានឆ្លងកាត់តំបន់មួយចំនួនដូចជា ៖
៥. នៅថ្ងៃអង្គារទី ១២ ខែកក្កដា ២០១១ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរទៅសម្ពោធស្ពានក្នុងគម្រោងអភិវឌ្ឍន៍កោះពស់ ដើម្បីបើកឱ្យប្រើប្រាស់ជាផ្លូវការ ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវគត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន មើលប្លង់រូបគំរូ អភិវឌ្ឍន៍កោះពស់ នៅខេត្តព្រះសីហនុ ។ ស្ពានឈ្មោះថា តេជោមរកត ឬស្ពានកោះពស់ ដែលជាហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកោះពស់ឱ្យ ក្លាយជារមណីដ្ឋានលំដាប់ពិភពលោក ដែលចំណាយថវិកាសាងសង់ប្រមាណ ២០លានអឺរ៉ូ ឬស្មើនឹងជាង ៣០លានដុល្លារ របស់ក្រុមហ៊ុនវិនិយោគកម្ពុជាកោះពស់ (Cambodia lnvestment Group Limiteg) ត្រូវបានបើកឱ្យដំណើរការហើយ នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១១ ។