2018-12-17 17:04
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ចូរនិយាយពីព្រះរាជជីវប្រវត្តិសង្ខេបសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ។
២. តើព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាបុត្ររបស់ព្រះរាជាអង្គណា ? ព្រះអង្គប្រសូតនៅថ្ងៃខែឆ្នាំណា ? នៅទីណា ? បានឡើងសោយរាជ្យនៅថ្ងៃខែឆ្នាំណា ? ព្រះអង្គមានប្រវត្តិការសិក្សាយ៉ាងដូចម្តេច ? ចូររៀបរាប់ពន្យល់ ។
៣. តើរាជរដ្ឋាភិបាលកម្ពុជាបានកសាងស្ពានអាកាសចំនួនប៉ុន្មានមកហើយគិតត្រឹម ឆ្នាំ ២០១៣ ? ចូររៀបរាប់ឈ្មោះ និងទីតាំង ?
៤. តើស្ពានអាកាសក្បាលថ្នល់ដែលជាកិត្តិយសប្រវត្តិសាស្រ្តដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្ពោធឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពរបស់សម្តេចរូបណា ? ស្ពាននេះចាប់ផ្តើមលកសាងនៅពេលណា ? ចំណាយអស់ទឹកប្រាក់ប៉ុន្មាន ? ស្ពាននេះមានប្រវែងបណ្តោយនិងទទឹងប៉ុន្មានម៉ែត្រ ?
ចម្លើយ
១. សម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ១៩៣៦ នាទីក្រុងសាយហ្គន ឬហូជីមិញ ដែលព្រះនាមដើម ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី (Paule Monique lzzi) ។ ព្រះបិតាព្រះនាម ហ្សង់ ហ្រ្វង់ស្វ័រ អ៊ីហ្សហ្ស៊ី ( Jean Francois lzzi ) ជាជនជាតិបារាំង ដើមកំណើតអ៊ីតាលីតែបានទទួលមរណភាពនៅ សង្គ្រាមលោកលើកទី២ ។ ព្រះមាតាព្រះនាម ប៉ុម ពាង ជាជនជាតិខ្មែរ ។ ព្រះអង្គមានព្រះអនុជ ព្រះនាម អាន ម៉ារី អ៊ីហ្សហ្ស៊ី ។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទ នរោត្តម សីហនុ ក្នុងខែមេសា ឆ្នាំ ១៩៥២ ។ ព្រះអង្គមានព្រះរាជបុត្រ៣អង្គគឺ ៖
ការសិក្សា ៖
២. ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាគឺជាព្រះរាជបុត្រារបស់ ព្រះករុណាព្រះមហាវិរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រសូតនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ១៩៥៣ នៅក្នុងទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ឡើងគ្រងរាជនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០០៤ ។
១. ការសិក្សា
២. ភាសា ៖ ក្រៅពីភាសាជាតិ ព្រះករុណា ចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស
៣. គ្រឿងឥស្សរិយយស្ស ៖ ឥស្សរិយយស្សឹ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ឥស្សរិយស្ស មុនីសាវាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ Grand Offioer De La Legion Dhonneur នៃសាធារណរដ្ឋបារាំង Medailee Dargent De La Viller De Paris នៃសាធារណរដ្ឋបារាំង ។
ក្រៅពីនេះនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ១៩៩៤ ព្រះករុណា ព្រះមហាវិទ្យាក្សត្រ នរោត្តម សីហមុនី បានប្រោសប្រទានតម្លើងព្រះគោរម្យងារជា ស្តេច ក្រុមឃុន ។
នៅថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០០៣ ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហុ បានប្រោសប្រទានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។
នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០០៤ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានប្រោសប្រទានតម្លើងព្រះគោរម្យងារជា ព្រះបរមនាថ ។
នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០០៤ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសជាឯកច្ឆន្ទតែងតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
៣. រាជរដ្ឋាភិបាលកម្ពុជាបានកសាងស្ពានអាកាសចំនួន ២ រួចមកហើយគិតត្រឹម ឆ្នាំ ២០១៣ ។ ស្ពានអាកាសទាំងនេះមាន
៤. ស្ពានអាកាសក្បាលថ្នល់ដែលជាកិត្តិយសប្រវត្តិសាស្រ្តដំបូងបង្អស់របស់ព្រះរាជាណាចក្រកម្ពុជាត្រូវបានសម្តោធឱ្យប្រើប្រាស់នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១០ វេលាម៉ោង ៨ព្រឹក ។ ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវបណ្ឌិតស្ពាននេះ