Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋថ្វាយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ បាន​ប្រព្រឹត្តទៅនៅពេលណា ? នៅទីកន្លែងណា ?

២. តើសម័យសង្គមរាស្រ្តនិយមបានចាប់ផ្តើមឡើងពីឆ្នាំណា ដល់ឆ្នាំណា ? តើអ្នកណាជាអ្នកបង្កើត ? ហើយបញ្ចប់វិញយ៉ាងដូចម្តេច ?

៣. ហេតុអ្វីបានជាគេចាត់ទុកការបោះឆ្នោតសពថ្ងៃទី១៨ មីនា ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ?

៤. តើមូលហេតុអ្វីដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរដួលរលំ ?

៥. ចូររៀបរាប់អំពីអាណត្តិ នៃព្រះរាជាណាចក្រកម្ពុជា ។

ចម្លើយ

១. ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ ថ្វាយអតីតព្រះមហាវីរៈក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហនុ នៅវេលាម៉ោងប្រមាណ ៦ល្ងាច ថ្ងៃច័ន្ទ ទី ៤ ខែកុម្ភៈ ឆ្នាំ ២០១៣ ។ ព្រះរាជពិធីនេះនឹងថ្វាយព្រះភ្លើងផ្ទាល់ព្រះអង្គដោយព្រះវីរៈរាជមាតា មុនីនាថ សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហនុ និងព្រះមហាក្សត្រ នរោត្តម សីហមុនី នៅក្នុងបរិវេណ ព្រះមេរុ ។

២. សម័យសង្គមរាស្រ្តនិយមបានចាប់ផ្តើមឡើងពីឆ្នាំ ១៩៥៥ និងបញ្ចប់នៅឆ្នាំ ១៩៧០ ដោយអង្គព្រះមហាក្សត្រព្រះបាទនរោត្តមសម្តេច ព្រះ នរោត្តម សីហនុ ។ ហើយបញ្ចប់វិញដោយមានរដ្ឋប្រហារទម្លាក់ពីសំណាក់សេណាប្រមុខ លន់ នល់ ។

៣. បានជាគេចាត់ទុកការបោះឆ្នោតសភាថ្ងៃទី ១៨ មីនា ១៩៧០ ជាការធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ព្រោះការបោះឆ្នោតបានប្រព្រឹត្តទៅ ដោយមិនស្របច្បាប់ដោយយករដ្ឋសភាធ្វើជាឧបករណ៍ពង្រឹងអំណាច ។

៤. ហេតុដែលធ្វើឱ្យរបបសាធារណរដ្ឋខ្មែរដួលរលំព្រោះ ៖

  • មានអំពើពុករលួយគ្រប់ស្ថាប័ន
  • ប្រជាពលរដ្ឋឹមិនពេញចិត្តនឹងគាំទ្រការដឹកនាំថ្មីរបស់ពួកកុំមុយនីស
  • មិនអាចដោះស្រាយបានចំពោះបញ្ហាអំពើពុករលួយ
  • មិនដោះស្រាយបានបញ្ហាជនបទ
  • ត្រូវបានកាត់ផ្តាច់ទាំងស្រុងនៃការផ្គត់ផ្គង់ជំនួយពីអាមេរិក ។

៥. អាណត្តិរបស់ព្រះរាជាណាចក្រកម្ពុជាយើងមាន ៖

  • ក្រុមប្រឹក្សាធម្មនុញ្ញ មានអាណត្តិ ៩ ឆ្នាំម្តង
  • ព្រឹទ្ធសភា មានអាណត្តិ ៦ ឆ្នាំម្តង
  • រដ្ឋសភា ឬតំណាងរាស្រ្ត ឬនាយករដ្ឋមន្ត្រី ឬឧត្តមក្រុមប្រឹក្សាអង្គចៅក្រម និងឃុំ សង្កាត់ មានអាណត្តិ ៥ ឆ្នាំម្តង
  • ជំរឿន មានអាណត្តិ ១០ ឆ្នាំម្តង


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login