Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើព្រះបាទ នរោត្តម សីហនុ ទ្រង់ប្រសូតនៅថ្ងៃខែឆ្នាំណា ? នៅទីណា ?

២. តើព្រះបាទ នរោត្តមសីហនុ ឡើងគ្រងរាជ្យលើកទី១បន្តពីព្រះមហាក្សត្រអង្គណា ? នៅថ្ងៃខែឆ្នាំណា ? ហើយឡើងគ្រងរាជ្យលើក២ នៅថ្ងៃខែឆ្នាំណា ? ហើយក្រោយមកព្រះអង្គបានសព្វព្រះរាជហប្ញទ័យយាងចូលនិវត្តន៍ តើព្រះមហាក្សត្រអង្គណាជាអ្នកឡើងគ្រងរាជ្យបន្តពីព្រះអង្គ ?

៣. តើព្រះបាទនរោត្តមសីហុនទ្រង់មានគោមងារដូចម្តេចមុននិងក្រោយពេលទ្រង់សោយទីវង្គត ?

៤. តើព្រះបាទ នរោត្តមសីហុន ជាបុត្ររបស់ព្រះរាជាអង្គណា ?

៥. តើសម័យសង្គមរាស្រ្តនិយមចាប់ផ្តើម និងបញ្ចប់នៅឆ្នាំណា ? នរណាជាអ្នកបង្កើត ?

ចម្លើយ

១. សម្តេចព្រះបាទ នរោត្តម សីហុន ទ្រង់ប្រសូតនៅថ្ងៃអង្គារទី ១១ ខែ កត្តិក ឆ្នាំ ចរ ចត្វាស័ក ពុទ្ធសករាជ ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ វេលាម៉ោង ១៩ គត់ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។

២. ព្រះបាទ នរោត្តមសីហុន ទ្រង់បានឡើងសោយរាជ្យបន្តពីព្រះបាទ ស៊ីសុវត្ថិ មុនីង្ស នៅថ្ងៃទី ២៣ មេសា ឆ្នាំ ១៩៤១ ហើយអភិសេក ជាព្រះចៅក្រុងកម្ពុជាលើកទី១ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៥៥ ក្នុងជន្មាយុ ១៩ព្រះវស្សា រហូតដល់ថ្ងៃទី ៣ខែមីនា ឆ្នាំ ១៩៥៥ បានដាក់រាជ្យថ្វាយព្រះបិតាព្រះករុណាព្រះបាទនរោត្តម សុរាម្រឹត ហើយបានឡើងសោយរាជ្យលើកទី ២ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ រីឯនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០០៤ ព្រះករុណា ព្រះបាទ នរោត្តមសីហុន បានសព្វព្រះរាជហប្ញទ័យយាងចូលនិវត្តន៍ ។ នៅថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០០៤ ក្រុមប្រឹក្សារាជសម្បត្តិបានកោះប្រជុំ និងបោះឆ្នោតជាឯកច្ឆ័នជ្រើសរើសព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហនុ ជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ។

៣. ព្រះបាទ នរោត្តមសីហនុ មានព្រះគោរមងារថា ជា”ព្រះករុណា ព្រះបាទ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ” (កាលព្រះអង្គនៅមានព្រះជន្ម) ។ បន្ទាប់ពីតម្តល់ ព្រះបរមសព អស់រយៈពេល ៤៦ ថ្ងៃនៅក្នុងព្រះបរមរាជវាំង ព្រះមហាក្សត្រ ទ្រង់សោយរាជ្យប្រទាន ព្រះគោរមងារ ចំពោះព្រះបរមបច្ឆាមរណនាម ដល់ព្រះបរមសពសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះបាទ នរោត្តមសីហនុ ជា”ព្រះបរមរតនកោដ្ឋ” ជាផ្លូវការ នៅឯព្រះបរមរាជវាំងនាថ្ងៃទី ២៨ ខែវិចិ្ឆកា ឆ្នាំ ២០១២ ។

៤. ព្រះបាទ នរោត្តម សីហនុ ជាបុត្ររបស់ព្រះបាទ នរោត្តម សុរាម្រឹត និងព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសមៈ នារីរ័ត្ន សរីវឌ្ឍនា ។

៥. សម័យសង្គមរាស្រ្តនិយមចាប់ផ្តើមនៅឆ្នាំ ១៩៥៥ និងបញ្ចប់ នៅឆ្នាំ ១៩៧០ ។ បានត្រូវបង្កើតដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login