2018-12-17 17:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផលិតកម្មនុស្សគឺជាភារៈកិច្ចធម្មជាតិនៃគ្រួសារ និងជាកត្តាធានាអត្ថិភាពនិងអភិវឌ្ឍន៍សង្គម ។ គ្រួសារឥតកូនជាគ្រួសារខ្វះលក្ខណៈសម្បត្តិទាំងខាងសំភារៈទាំងខាងសីលវិជ្ជា ។ ធម្មតា កាលណាមានកូនទើបប្តីប្រពន្ធចាប់ភ្ញាក់ខ្លួននឹកឃើញបេសកម្មរបស់ខ្លួន ចំពោះការចិញ្ចឹមតំហែទាំបីបាច់ថែរក្សាកូន ។ កាលណាមានកូនទើបគូស្វាមីភរិយាភ្ញាក់ដឹងខ្លួនថា ខ្លួនជាឪពុកជាម្តាយគេហើយមនោសញ្ចេតនារវាងប្តីប្រពន្ធក៏កាន់តែជ្រាលជ្រៅឡើង ។ ដូចនេះកូនជាចំនងយ៉ាងប្រសើរបំផុតចំពោះប្តីប្រពន្ធនិងជាប្រភពនៃសុភមង្គលគ្រួសារផងដែរ ។