Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើស្ពានព្រែកតាមាក់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពថ្នាក់ដឹកនាំរូបណា ? ចូររៀបរាប់បញ្ជាក់ពីស្ពាននេះ ។

២. តើស្ពានព្រែកព្នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃខែឆ្នាំណា ? ក្រោមអធិបតីភាពថ្នាក់ដឹកនាំណា ? ចូររៀបរាប់បញ្ជាក់ពីស្ពាននេះ ។

៣. តើស្ពានជ្រោយចង្វាត្រូវបានស្ថាបនាចាប់តាំងពីពេលណាមក ? ឧបត្ថម្ភវិកាពីសំណាក់ខាងណា ? ជួសជុលឡើងវិញនៅឆ្នាំណា ? ស្ពាននេះមានប្រវែងសរុបប៉ុន្មាន ?

៤. តើស្ពានជ្រោយចង្វាទី៤ មានប្រវែងបណ្តោយប៉ុន្មានទទឹងប៉ុន្មាន ? ចំណាយរយៈពេលសាងសង់ប៉ុន្មានខែ ?ស្ពាននេះសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសណា ? ចូរនិយាយពីថវិកាក្នុងការសាងសង់ស្ពាននេះ ?

ចម្លើយ

១. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា ចិន ព្រែកតាមាក់នៅព្រឹកថ្ងៃ ច័ន្ទ ទី ២៤ ខែមករា ឆ្នាំ ២០១១ ។ ក្នុងពិធីនោះមានការចូលរួម ពីសំណាក់មន្រ្តីរាជរដ្ឋាភិបាលមន្រ្តីទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសិស្សានុសិស្សព្រមទាំង ប្រជាពលរដ្ឋចូលរួមជាច្រើនពាន់នាក់ ។

  • ស្ពានព្រែកតាម៉ាក់ ដែលជាជំនួយក្រោមប្រាក់កម្ចីឥណទានពីសាធារណៈរដ្ឋប្រជាមានិតចិន ដោយចំណាយថវិកា ក្នុងសាងសង់អស់ចំនួន ៤៣,៥លានដុល្លារ សហរដ្ឋអាមេរិក ។
  • ស្ពានព្រែកតាមាក់នេះមានប្រវែង ១០៦៦ម៉ែត្រ និងទទឹង ១៣,៥ម៉ែត្រ
  • បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០០៧
  • ដោយចំណាយពេលសាងសង់អស់រយៈពេល​៥០ខែ
  • ស្ពានព្រែកតាមាក់ នេះសាងសង់ដោយក្រុមហ៊ុន សៀង ហៃ គ្រុប
  • ស្ពាននេះព្រែកតាមាក់ឆ្លងកាត់ លើទន្លេមេគង្គ ភ្ជាប់ផ្លូវជាតិលេខ ៦និងផ្លូវជាតិលេខ ៨ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។

២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានព្រែកព្នៅ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១០ ។

  • ស្ពានព្រែកព្នៅ រដ្ឋាភិបាលបានវិនិយោគឱ្យក្រុមហ៊ុន ឯកជនរយៈពេល ៣០ឆ្នាំ ឈ្មោះថា ក្រុមហ៊ុន អិល វ៉ៃ ភី ជាក្រុមហ៊ុនរបស់លោកឧកញ៉ា លីយ៉ុងផាត់ ដែលចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ៤៣.៥៥០.០០០ដុល្លារសហអាមេរិក ។
  • ស្ពានព្រែកព្នៅ គេសាងសង់ឆ្លងកាត់ដងទន្លេសាប មានប្រវែង ៩.៩៦២ម៉ែត្រ ទទឹង១៤ម៉ែត្រ
  • ស្ពានព្រែកព្នៅ ស្ថិតនៅឃុំបាក់ខែង ស្រុកមុខកំពូល ខែត្រកណ្តាល
  • ចាប់ផ្តើមសាងសង់តាំងពីខែមិថុនា ឆ្នាំ ២០០៨មក
  • ធ្វើរួចឹរាល់ទាំងស្រុង កាលពីចុងខែកក្កដា ឆ្នាំ ២០១០ ។

៣. ស្ពានជ្រោយចង្វាជាស្ពានមួយឆ្លងកាត់ទន្លេសាបនិងសាងឡើងក្នុងរជ្ជកាលព្រះបាទនរោត្តម សីហនុ វរ្ម័ន ក្រោមការឧបត្ថមរបស់ប្រជាជនជប៉ុនក្នុងឆ្នាំ ១៩៦២ (ឯកសារខ្លះដាក់ថា ១៩៦៦) ។ ហើយត្រូវបានដាច់ជាពីរដោយសារសង្រ្គាមក្នុងឆ្នាំ ១៩៧៥ វេលាម៉ោង ១២យប់ ។ ប៉ុន្តែត្រូវបានជួសជុលសារឡើងវិញក្នុងឆ្នាំ ១៩៩៤មានប្រវែងសរុប ៧០៩ម៉ែត្រ ។

៤. ស្ពានជ្រោយចង្វារទី២មានប្រវែងបណ្តោយសរុប ១២៦០ម៉ែត្រ ទទឹង១៤ម៉ែត្រ ដោយគ្រោងនឹងចំណាយរយៈពេលសាងសង់ ៣៤ខែ ។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុនមកពីប្រទេសចិន China Road and Bridge Corporation ក្រោមកម្ចីឥណទានពីធនាគារអាហរ័ណ នីហរ័ណនៃរដ្ឋាភិបាលប្រជាមានិតចិន ក្នុងគម្រោងតម្លៃកិច្ចសន្យា ២៧,៥លានដុល្លាអាមេរិក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login