ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កាលពីសម័យបុព្វកាល មនុស្សខ្វះសមត្ថភាពដឹងអាចយល់បានពីបាតុភូតធម្មជាតិទន្ទឹមនឹងត្រូវតស៊ូប្រឆាំងនឹងភាពសាហាវរបស់ធម្មជាតិ ។ នៅចំពោះមុខបាតុភូតធម្មជាតិដ៏កាចសាហាវនេះមនុស្សបុណ្វកាលតែងមានការភ័យខ្លាចហើយក៏អង្វរករធម្មជាតិ ដើម្បីអោយធម្មជាតិអនុគ្រោះដល់ខ្លួនរហូតលើកតំកើងបាតុភូតធម្មជាតិទៅជាទេវតាដូចជាព្រះគង្គារ ព្រះអគ្គី ព្រះពាយជាដើម ក្នុងុំន័យអោយមានលំនឹងក្នុងផ្លូវចិត្តផងនិងក្នុងន័យអង្វរករកុំអោយមានទឹកជំនន់រឺភ្លើងឆេះព្រៃរឺខ្យល់ព្យុះមកបំផ្លាញភូមិឋានរបស់ខ្លួនផង ។ និយាយរួមអាទិទេពនិងទេវតាកើតមកពីការភ័យខ្លាចរបស់មនុស្សបុព្វកាលតែប៉ុននោះ ។