Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុខងារសាធារណៈមានមុខនិងភារៈកិច្ចដូចខាងក្រោម ៖

  • សិក្សាស្រាវជ្រាវរៀបចំតាក់តែងនិងតាមដានការអនុវត្តលិខិតបទដ្ឋាន ច្បាប់សហលក្ខន្ដិកៈដែលពាក់ពាន់ក្នុងការគ្រប់គ្រងមន្រ្ដីរាជការស៊ីវិល ។
  • ផ្តល់យោបល់ជូនគណៈរដ្ឋមន្រ្ដីលើគ្រប់សេចក្ដីព្រាងលិខិតបទដ្ឋាន ស្ដីពីការបង្កើត និងការប្រែសម្រួល នៅការរៀបចំរចនាសម័្ពន្ធរដ្ឋភិបាលរបស់ក្រសួងស្ថាប័ននានា
  • គ្រប់គ្រងក្របខណ្ឌ និងគ្រប់គ្រងផែនការក្របខណ្ឌមន្ត្រីរាជការស៊ីវិល
  • លើកសំណើរ និងតាមដានការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋ​និងការបណ្ដុះវិជ្ជាជីវៈមន្ត្រីរាជការស៊ីវិល ។
  • លើកសំណើរទៅក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុស្ដីពីចំនួនក្របខណ្ឌថវិកាប្រចាំឆ្នាំក្រោយពីបានពិនិត្យពិភាក្សាបូកសរុប ដោយផ្អែកលើសំណើររបស់ក្រសួងនានា និងតាមដានការអនុវត្តលើបញ្ហានេះ ។
  • ត្រួតពិនិត្យនិយ័តភាពនៃការរៀបចំ និងកិច្ចដំណើរការនៃប្រលងជ្រើសរើសចូលក្នុងក្របខណ្ឌរដ្ឋ របស់ក្រសួងស្ថាប័ននានា ស្របតាមមាត្រា១៥ នៃសហលក្ខនិ្តកមន្រ្តីរាជការស៊ីវិល ។
  • ផ្ទៀងផ្ទាត់លើ សេចក្ដីព្រាងលិខិតបទដ្ឋានឯកត្តជន ក្នុងការគ្រប់គ្រង មន្ដ្រីរាជការស៊ីវិលដែលស្នើរឡើងដោយក្រសួងស្ថាប័ននានាពោល គឺព្រះរាជក្រឹត្យនិងអនុក្រឹត្យចំពោះប្រកាសក្រសួង ស្ថាប័ននានា ត្រូវត្រឹមមានទិដ្ឋាការ ពីក្រសួងមុខងារសាធារណៈថែមទៀត ។
  • រៀបចំបង្កើតតារាងព័ត៌មានលើការគ្រប់ធនធានមនុស្សរបស់រដ្ឋ ។
  • ពិនិត្យរាល់ពាក្យបណ្ដឹងឥវ៉ារបស់មន្រ្ដីរាជការស៊ីវិលទូទៅដែលមានវិវាទពាក់ព័ន្ធនឹងកិច្ចការ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login