រប្រៀបធ្វើការងាររបស់ការិយាល័យប្រជាពលរដ្ឋមានដំណើរដូចតទៅ ៖ ក្នុងការអនុវត្តការងារប្រធានការិយាល័យប្រជាពលរដ្ឋមិនត្រូវការទទួលការណែនាំណាមួយពីភិបាលក្រុង ស្រុក ខណ្ឌ និងមិនតម្រូវឪ្យធ្វើសេចក្ដីរាយការណ៍ ឬ ជូនព័ត៌មានណាមួយទៅអភិបាល ក្រុង ស្រុក ខណ្ឌឡើយ ។ ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវធ្វើសេចក្ដីរាយការណ៍ពីរដងក្នុងមួយឆ្នាំ ទៅគណៈគម្មាធិការបោះឆ្នោត ប្រធានការិយាល័យប្រជាពលរដ្ឋ ។ ប្រធានការិយាល័យប្រជាពលរដ្ឋត្រូវបំពេញការងារសែសិប ( ៤០ ) ម៉ោងក្នុងមួយសបា្ដហ៍ ។ ក្នុងរយៈពេល ៤០ ម៉ោងនេះត្រូវបែងចែកដូចខាងក្រោម ៖
- ១២ម៉ោងត្រូវបំពេញការងារនៅតុពិសេសនៃការយាល័យច្រកចេញចូលតែមួយដោយចែកចេញជាពីរព្រឹកនិងមួយរសៀល ។
- ២៨ ម៉ោងធ្វើការក្នុងប្រធានការិយាល័យប្រជាពលរដ្ឋនិងនៅតាមអង្គភាពរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេល ២៨ម៉ោងដូចបានកំណត់ខាងលើប្រធានការិយាល័យប្រជាពលរដ្ឋត្រូវធ្វើការបកស្រាយបំភ្លឺករណី និងពាក្យបណ្ដឹងនានាព្រមទាំងធ្វើការសម្រុះសម្រួលសំដៅឪ្យមានដំណោះស្រាយពាក្យបណ្ដឹងនានាដោយឈរលើមូលដ្ឋាននៃការស្រុះស្រួលគ្នា ពីភាគីទាំងសងខាង ។ ក្នុងពេលបំពេញការងារ តំណាងប្រជាពលរដ្ឋត្រូវធ្វើការជិកសិ្នទ្ធិជាមួយអភិបាលរងក្រុង ស្រុក ខណ្ឌដែលទទួលបន្ទុក ការិយាល័យច្រកចេញចូលតែមួយឬផ្នែក ឬ សមត្ថកិច្ចដែលពាក់ព័ន្ធដើម្បីពិគ្រោះយោបល់ជាមួយគ្នាអំពីវិធិដែលមានប្រសិទ្ធិភាពក្នុងការស្វែងរកការពិតនៃករណីនីមួយៗដែលពាក់ពន្ធទៅពាក្យបណ្ដឹងប៉ុណ្ណោះ ។ ប្រធានការិយាល័យប្រជាពលរដ្ឋមានបុគ្គលិកមួយរូបជាជំនួយការ ។ ជំនួយការការិយាល័យប្រជាពលរដ្ឋប្រជាពលរដ្ឋគឺជាមន្រ្ដីរាជការ ស្ថិតក្នុងក្រមខណ្ឌរដ្ឋបាល ក្រសួងមហាផ្ទៃហើយដែលកំពុងបំពេញ ការងារក្នុងសាលាក្រុង ស្រុក ខណ្ឌ តាមការស្នើរសុំពីប្រធានការិយាល័យប្រជាពលរដ្ឋ និងដោយមានការឯកភាព ពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ។ ជំនួយការប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបំពេញការងារក្រោមការចាត់ចែងរបស់ប្រធានការិយាល័យប្រជាពលរដ្ឋ ។