ការក្លែងបន្លំអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនរបស់ប្រជាពលរដ្ឋខ្មែរត្រូវដាក់ទោសដូចតទៅ
- ជនបរទេសដែលក្លែងលិខិតឆ្លងដែន និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ក្លែងក្លាយត្រូវផ្តន្ទាទោសជាប់គុគពី៥ឆ្នាំ ដល់ ១០ឆ្នាំ។
- ជនដែលក្លែងធ្វើការកោសលប់ សរសេរត្រួត ឬសរសេរឈ្មោះក្លែងក្លាយនៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនត្រូវដាក់ពន្ធនាគារពី៥ឆ្នាំ ដល់ ១០ឆ្នាំ។
- មន្ត្រីភ្នាក់ងាររាជការ ឬជនដែលបានសមគំនិតជួយលាក់បាំង ឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវផ្តន្ទាទោសដូចគ្នានឹងជនដែលកាន់កាប់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដោយខុសច្បាប់ដែរ។