ការិយាល័យប្រជាពលរដ្ឋមានតួនាទី និងមុខងារដូចជា ៖
+ តួនាទី ជាអង្គភាពធ្វើសកម្មភាពដោយអព្យាក្រឹត្យក្នុងការទទួលពាក្យបណ្ដឹងតវ៉ាពីប្រជាពលរដ្ឋអំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួល ដោះស្រាយពាក្យបណ្ដឹងតវ៉ាទាំងនោះ ។
+ មុខងារ ៖
- ធានាថាបញ្ហានានារបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ ដោយមន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌ ស្របតាមលក្ខណៈច្បាប់ លិខិតបទដ្ឋាននានាដោយគ្មានបែបបទរដ្ឋបាលច្រើន និងគ្មានការពន្យាពេលលើសពីការកំណត់
- ការពារប្រជាពលរដ្ឋ និងសហគ្រាសដែលមាននៅក្នុងដែនសមត្ដកិច្ច របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការធ្វើទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងកិច្ចការអាជីវកម្ម ដែលមានពាក់ព័ន្ទទៅនឹងសមត្ថកិច្ច រដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រឆាំង និងការធ្វើសេចក្ដីសម្រេចទាំងឡាយណាដែលខុសឆ្គងដែលបំពានទៅលើច្បាប់ និងលើលិខិតបទដ្ឋានជាធរមា ។
- ប្រឆាំងនិងអំពើពុករលួយរបស់មន្ដ្រីរាជការបុគ្គលិករបស់ក្រុង ស្រុក ខណ្ឌជាមួយប្រជាពលរដ្ឋអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន និងសហគ្រាសនានាដែលស្ថិតនៅក្នុង ក្រុង ស្រុក ខណ្ឌ ។