ខ្មែរនិងថៃ មានទំនៀមទំលាប់ប្រពៃណីស្រដៀងគ្នាកាន់ព្រះពុទ្ធសាសនា ហីនយានដូចគ្នា ប៉ុន្តែគេនៅតែអាចសំគាល់អត្តសញ្ញាណជាតិខ្មែរ និងអត្តសញ្ញាណជាតិថៃ ដោយឡែកពីគ្នាដូចតទៅ ៖
ក. ផ្នែកស្ថាបត្យកម្ម ៖
- ដំបូលព្រះវិហារខ្មែរទំលាក់សំយាបខ្លី មើលឃើញជញ្ជាំងឈរខ្ពស់ឯដំបូលព្រះវិហារថៃ ទំលាក់សំយាបវែងគ្របលើជញ្ជាំងជិតពាក់កណ្តាល ។
ខ. ផ្នែកបដិមា ៖
- ចំលាក់ព្រះពុទ្ធបដិមារបស់ខ្មែរ មានទំរង់ព្រះភ័ក្រ្តញញឹមតាមទឹកមុខរបស់ខ្មែរ ព្រះកេសមានផ្នួងធម្មតាឯចីពរឃ្លុំជិតពីគល់ក្លៀកទៅឯព្រះពុទ្ធបដិមាថៃ មានមកុដនៅលើផ្នួងព្រះកេសា ឯចីពរទំលាក់បន្តិច ហើយបញ្ចេញសាច់ទ្រួងខាងឆ្វេងបន្តិច ។
គ.ផ្នែកភ្លេងប្រពៃណី ៖
- ភ្លេងពិណពាទ្យខ្មែរ ប្រើពិណនាំមុខ ឯភ្លេងសៀមវិញប្រើប៉ី រឺស្រឡៃនាំមុន ។
ឃ. ផ្នែករបាំ ៖
- របាំព្រះរាជទ្រព្យខ្មែរ ទន់ភ្លន់ ល្វតល្វន់ ហើយយឺតឯរបាំព្រះរាជទ្រព្យថៃ មានដំនើរកញ្ឆក់ៗ មិនបង្អូសដូចខ្មែរឡើយ ។