អត្តសញ្ញាណជាតិ ក្លាយមកពីពាក្យ ៖
- អត្ត ខ្លួន
- សញ្ញាណ គ្រឿងសំគាល់,គ្រឿងចំនាំ
- ជាតិ សហគមន៍ ,សង្គម ,ប្រទេស ។ ដូចនេះអត្តសញ្ញាណជាតិមានន័យថាគ្រឿងសំគាល់របស់មនុស្សក្នុងសហគមន៍មួយ ដែលជាទូទៅ មានភាសា និងវប្បធម៌មួយដូចគ្នា រស់នៅលើទឹកដីជាមួយគ្នា មានអតីតកាលដូចគ្នា មានមនោសញ្ចេតនា និងឆន្ទៈរួមគ្នា បង្កើតបានជាចរិតដូចគ្នា ។
ខ. អត្តសញ្ញាណជាតិខ្មែររួមមាន ៖
- ឈ្មោះមនុស្ស ទីកន្លែងធម្មជាតិ (សុខ,ភ្នំពេញ ,ដើមត្នោត...)
- ភាសានិយាយ (គ្មានការលើកដាក់សំលេង..)
- ការស្លៀកពាក់ (ខោចែវ,សំពត់ហូល,ផាមួង,សំពត់បត់..)
- ល្បែងប្រជាប្រិយ (បោះអង្គញ់,ចោលឈួង,ចាប់កូនខ្លែង..)
- ការប្រាស្រ័យទាក់ទង (របៀបសំពះ,ដើរ,អង្គុយ...)
- សិល្បៈ (របាំ,តន្ត្រី,គំនូរ,ចំលាក់,ភាពយន្ត,ស្ថាបត្យកម្ម..)
- ការរស់នៅ (មុខរបរ ,លំនៅដ្ឋាន, ការហូបចុក ,នំបញ្ចុក...) ។
គ. សារៈសំខាន់នៃអត្តសញ្ញាណជាតិចំពោះមាតុប្រទេស ៖
- យល់ដឹងស៊ីជំរៅ អំពីព្រលឹងជាតិរបស់យើង
- យល់ច្បាស់ពីអត្តចរិតពិតរបស់ជាតិយើង
- យល់ច្បាប់ អំពីតំលៃដ៏ខ្ពង់ខ្ពស់នៃអរិយធម៌ជាតិរបស់យើង ។
ឃ. គោលជំហររបស់យើងក្នុងនាមជាកូនខ្មែរ ៖
- សិក្សាស្វែងយល់អោយបានស៊ីជំរៅពីអត្តសញ្ញាណជាតិរបស់ខ្លួន
- ស្រលាញ់ពេញចិត្ត មានមោទភាព និងថែរក្សាការពារអោយបានគង់វង្សនូវអត្តសញ្ញាណជាតិរបស់ខ្លួន
- ទប់ស្កាត់នូវការហូរចូលនៃអត្តសញ្ញាណជាតិបរទេសដែលអន់ថយ និងកាសអាកាស
- ចេះទទួលស្គាល់នូវអ្វីដែលល្អ (វិជ្ជមាន) ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិរបស់យើង
- អប់រំដល់់កុលបុត្រកុលធីតាជំនាន់ក្រោយ អោយបានយល់ច្បាប់នូវតំលៃនៃអត្តសញ្ញាណជាតិ ។