ឧកញ៉ាសុត្តន្តប្រើជាសឥន្ទ “១៨៥៩ដល់១៩២៤” ជីវប្រវត្តិ ៖
- កវី ឥន្ទ កើតពីឆ្នាំ ១៨៥៩ នៅរកាកោង ស្រុកមុខកំពូលខេត្តកណ្តាល ។
- មាតានាម មុំ បិតានាម បញ្ចង់កែ ជាកសិករនិងអាចារ្យវត្ត ។
- អាយុ ១០ឆ្នាំ ទៅនៅវត្ត ហើយបួសជាសាមណេរ បានរៀនប្រែគម្ពីរបាលី ។
- អាយុ ២០ឆ្នាំ ចេញទៅបន្តវិជ្ជានៅប្រទេសសៀមអស់៧ឆ្នាំ ។
- អាយុ ៣៧ ឆ្នាំ បានលាចាកផ្នួស មានគ្រួសារនៅបាត់ដំបង ។
- អាយុ៥៥ឆ្នាំ បានចូលមកធ្វើការនៅពុទ្ធសាសនាបណ្ឌិតខាងតែងវចនានុក្រម និងផ្ទៀងផ្ទាត់ គម្ពីរដីការ ។
- អាយុ ៦៥ឆ្នាំ បានលារាជការឈប់ត្រឡប់ទៅបាត់ដំបងវិញហើយទទួលអនិច្ចកម្មនៅ គ.ស ១៩២៤ ។
ស្នាដៃ ៖
- គតិលោក (បោះពុម្ពដោយពុទ្ធសាសនបណ្ឌិត)
- និរាសនគរវត្ត ពាក្យកាព្យ
- រឿងអំបែងបែក (ជាសាស្រ្តស្លឹករឹត)
- បឋមសម្ពោធិ (ជាក្រាំង)
- លោក នីតិបករណ៍ (ពាក្យកាព្យ)
- សុភាសិតច្បាប់ស្រី (បោះពុម្ពផ្សាយពុទ្ធសាសនបណ្ឌិត)
- ក្បួនមេកាព្យ និងស្នាដៃដទៃច្រើនទៀត រួមមាន៤៤មុខ ។