2019-01-09 16:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចជា ៖
+ ផ្នែកសីលធម៌ ៖ មានជំនឿទៅលើកម្មផល ស្គាល់បាប និងបុណ្យទាន ការរស់នៅត្រូវប្រកាន់សច្ចៈ សុចរិត និងយុត្តិធម៌ ។ បុគ្គលខ្មែរម្នាក់ៗយល់ថា ការកសាងបាបកម្ម ផលត្រូវទទួលគឹ ផលអាក្រក់នោះត្រូវទទួលបច្ចុប្បន្នជាតិ ឬអនាគតជាតិក៏ដោយ ដោយពុំអាចជៀសរួចឡើយ ។ ដូចនេះគេម្នាក់ៗខំប្រឹងកសាងតែអំពើល្អ ដើម្បីទទួលបានផលល្អវិញ ជាហេតុធ្វើអោយសង្គមទាំងមូលមានសណ្តាប់ធ្នាប់ និងមនុស្សធម៌ ។
+ ផ្នែកវប្បធម៌ ៖ សង្គមកិច្ច ពុទ្ធសាសនានាំចូលមកក៏បានជួយពង្រីកចំនេះដឹងលើផ្នែកអក្សរ ភាសា អក្សរសិល្បិ៍ អោយសង្គមខ្មែរយើងដែរ ជាពិសេសបច្ចុប្បន្ននេះនៅតាមទីវត្តអារាម ។ ប្រជាជនខ្មែរដែលគោរពពុទ្ធសាសនាសុទ្ធតែជឿថាការកសាងកុសលដាច់ខាតផលដែលទទួលគឺផលល្អ ។ ដូចនេះ គេបានរួមគ្នា ក្នុងការសង្រ្គោះមនុស្សដូចគ្នា ដែលកំពុងជួបប្រទះការលំបាក ។ មិនតែប៉ុណ្ណោះ គេបានបរិច្ចាគទ្រព្យសម្បត្តិក្នុងការសង់មន្ទីរពេទ្យ សាលារៀន ស្ពានថ្នល់ ដើម្បីយកកុសលទៅអនាគត និងបានជួយលើវិស័យផ្សេងៗទៀតជាច្រើនក្នុងសង្គមខ្មែរ ។