វត្តអារាមព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរពីអតីតកាលមានដូចតទៅ ៖
- ជាគោលជំហរ និងជាគ្រឹះទ្រទ្រង់ពុទ្ធសាសនា ប្រពៃណីទំនៀមទំលាប់ វប្បធម៌ អរិយធម៌ជាតិ អោយបានគង់វង្សចីរកាល អមតៈ ។
- ជាមន្ទីរពេទ្យព្យាបាលចិត្តគំនិត រឺអារម្មណ៌សៅហ្មងទាំងពួងអោយបាននៅស្ងប់ស្ងៀម និងជាកន្លែងតំកល់ទុកឯកសារ ។
- ជាថ្នាលបណ្តុះពូជទាន រក្សាសីល និងភាវនាធម៌ជាអាទិ៍ ។
- ជាសាលាពហុបច្ចេកទេស បណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំសីលធម៌ បណ្តុះសាមគ្គីភាព ផ្សព្វផ្សាយអប់រំគុណធម៌សាសនា ។
- ផ្សព្វផ្សាយអប់រំអំពីសាមគ្គីភាព និងឯកភាពជាតិស្មារតីស្នេហាជាតិមាតុភូមិ ។
- ដោះស្រាយទំនាស់ដោយការសំរុះសំរួល ដែលគូបដិបកូតែងទទួលយកដោយស្មោះស្ម័គ្រ និងភ្ញាក់រំលឹកខ្ពស់ ។
- ជានិមិត្តរូបនៃព្រះពុទ្ធសាសនា ។