Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយដូចតទៅ៖

ក. គុណសម្បត្តិរបស់កម្ពុជា

  • មានលទ្ធភាពច្រើនក្នុងការបង្កលក្ខណៈងាយស្រួល
  • ងាយស្រួលរកមធ្យោយទំនាក់ទំនងពាណិជ្ជកម្ម
  • លែងព្រួយបារម្ភ ចំពោះរឿងការគំរាមកំហែងផ្នែកសន្តិសុខ និងលែងនៅឯកោទៀត
  • មានសន្តិភាពនិងសេរីភាព ក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហាររួមជាមួយអាស៊ាន
  • មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹង លើផ្នែកសង្គមកិច្ចវប្បធម៌ព្រមទាំងប្រពៃណី ទំនៀមទម្លាប់រវាងសមាជិកអាស៊ានទាំងអស់
  • ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្មីថែមទៀត
  • ការផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
  • ទទួលបាននូវការខ្ចីប្រាក់វច្រើន ថែមទៀតពីធនាគារអភិវឌ្ឍអាស៊ី ( ADB ) និងបណ្តាប្រទេសជាមិត្រទាំង៩ក្នុងអត្រាការប្រាក់ទាប និងរយៈពេលយូរ
  • លេចមុខមាត់លើឆាកអន្តរជាតិ ​មានមុខមាត់ស្មើនិងប្រទេសក្នុកងសហគមន៍អាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការរួមគ្នាដោយសមភាព
  • ទទួលបានូវផលចំណេញយ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសដ្ឋកិច្ច
  • ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍន៍ខាងវិស័យផ្សេងដូចជាងវិស័យកសិកម្ម និងទេសចរណ៍
  • ទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់នៃតំបន់និយមនិងសាកលនិយម ព្រមទាំងយល់នូវទំនាក់ទំនងការទូត
  • អាស៊ានបានជួយឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយ ក្នុងតំបន់លើឆាកអន្តរជាតិ
  • កម្ពុជាបានស្រូបយកឱកាសសេដ្ឋកិច្ចពីអាស៊ាន តួយ៉ាងការលំចេញនូវសម្ភារវាយណភណ្ឌ សិប្បកម្ម ស្មូនក្អម​ ឆ្នាំង កៅស៊ូ ជាដើម
  • អាចបញ្ចូលចរន្តនិងលំនាំនៃការរីកចម្រើនលូតលាស់ខាខងផ្នែកសេដ្ឋកិច្ច
  • អាចវាស់បាននូវកម្រិតល្បឿនលូតលាស់របស់សេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងៗ
  • ទទួលបាននូវ ការអភិវឌ្ឍន៍ធនធានមនុស្សការអប់រំនិងកាត់បន្ថយភាពក្រីក្រ
  • រាល់និស្សិតជាច្រើន និងទទួលបានអាហារូបករណ៍ទៅបណ្តុះបណ្តាលនៅបណ្តាប្រទេសអាស៊ានជាដើម ។

ខ. គុណវិបត្តិរបស់កម្ពុជា

  • ធនធានមនុស្ស និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា នៅមានកម្រិតនៅឡើយពោលគឺកម្រិតទាប
  • ការនាំទំនិញចេញមានកម្រិតទាបជាងការនាំទំនិញចូល
  • ការអនុវត្តប្រព័ន្ធច្បាប់តុលាការនិងប្រព័ន្ធគ្រប់គ្រង់រដ្ឋបាលនៅមានកម្រិតទាប
  • កម្ពុជាជាទីផ្សាររបស់គេ
  • កម្ពុជាមិនអាចជាដៃគូរប្រឡងប្រជែងសេដ្ឋកិច្ចជាមួយ បណ្តាប្រទេសជាសមាជិកអាស៊ាន
  • កម្ពុជារស់ដោយសារជំនួយជាង៦០ភាគរយ
  • កម្ពុជាត្រូវប្រឈមមុខនិងបញ្ហាផ្សេងៗទៀត
  • កម្ពុជានិងឈានទៅរកការខ្វះការងារធ្វើ
  • កម្ពុជានិងប្រឈមមុខនិងអំពើពុករលួយ... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login