Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បុព្វកថារបស់សមាគមន៍អាស៊ានរួមមាន៖

យើងជាប្រជាជន នៃរដ្ឋសមាជិកនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍តំណាងដោយប្រមុខរដ្ឋឬរដ្ឋាភិបាលនៃប្រទេស          ព្រុយនេដារូសាឡាមព្រះរាជាណាចក្រកម្ពុជាសាធារណរដ្ឋឥណ្ឌូណេស៊ីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃឡង់ដ៏ និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយកំណត់សម្គាល់ ប្រកបដោយសេចក្តីពេញចិត្តចំពោះសមិទ្ធផលសំខាន់ៗ និងការពង្រីករបស់អាស៊ានចាប់តាំងពីការបង្កើតសមាគមន៍នេះនៅទីក្រុងបាងកកតាមរយៈការប្រកាសជាផ្លូវការនូវសេចក្តីថ្លែងការណ៍អាស៊ាន ។

ដោយរំឮកឡើងវិញនូវ សេចក្តីសម្រេចចិត្តបង្កើតធម្មនុញ្ញអាស៊ាន ដែលកំណត់ក្នុងកម្មវិធីសកម្មភាពក្រុងវៀងចន្ទន៍សេចក្តីថ្លែងការណ៍ ទីក្រុងកូឡាឡុំពួរស្តីពីការបង្កើតធម្មនុញ្ញអាស៊ាន និងសេចក្តីថ្លែងការណ៍ទីក្រុងសេប៊ូស្តីពីផែនការលម្អិតនៃធម្មនុញ្ញអាស៊ាន ។

ដោយយកចិត្តទុកដាក់ ចំពោះអត្ថិភាពនៃផលប្រយោជន៍និងការពឹងពាកគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងរដ្ឋសមាជិកអាស៊ាន​ទៅតាមភូមិសាស្រ្ត គោលដៅរួមនិងជោគវាសនារួមគ្នា ។

ដោយបានយល់ច្បាស់និងរួបរួមគ្នា ក្រោមចក្ខុវិស័យមួយអត្តសញ្ញាណមួយនិងសហគមន៍មួយដែលរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គល

ដោយរួបរួមគ្នា ក្នុងគោលបំណងនិងឆន្ទៈរួមដើម្បីរស់នៅក្នុងតំបន់មួយប្រកបដោយសន្តិភាព សន្តិភាពនិងស្ថេរភាពយូរអង្វែងកំណើនសេដ្ឋកិច្ច​​ ប្រកបដោយនិរន្តរ៍ភាពវិបុលភាពនិងវឌ្ឍនភាពសង្គមនិងដើម្បីលើកតម្កើងសារប្រយោជន៍ ជាសារវន្ត ឧត្តមគតិ និងគោលបំណងប្រាថ្នារបស់យើង

ដោយគោរព ចំពោះសារៈសខាន់ជាមូលដ្ឋាននៃមិត្តភាពសហប្រតិបត្តិការនិងគោលកាណ៍ អធិបតេយ្យភាពសមភាពបូរណភាព ទឹកដី ការមិនជ្រៀតជ្រែកកិច្ចការ ក្នុងគោលការណ៍កុង សង់ស៊ីស និងការឯកភាពក្នុងពហុភាព ។

ដោយប្រកាន់ខ្ជាប់  នូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ និងអភិបាលកិច្ចល្អការគោរព និងការពារសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋាន ។

ដោយមានការសម្រេចចិត្ត ថានិងធានាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព ដើម្បីផលប្រយោជន៍សម្រាប់ពេលបច្ចុប្បន្ន និងអនាគត់របស់មនុស្សជំនាន់ក្រោយនិងចាត់ទុកភាពសុខដុមរមនា ជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាជនជាចម្បងក្នុងដំណើរការកសាងសហគមន៍អាស៊ាន

ដោយមានជំនឿជាក់ ទៅលើតម្រូវការចាំបាច់ក្នុងការបង្រឹងចំណងសាមគ្គីភាពមក្នុងតំបន់ ដើម្បីសម្រេចបាននូវសហគមន៍អាស៊ាន ដែលមានការរួបររួមផ្នែកនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងការទទួលខុសត្រូវសង្គមដើម្បីឆ្លើយតបប្រកបដោយ ប្រសិទ្ធិភាពចំពោះការប្រឈមនិងកាលានុវត្តភាព ក្នុងពេលបច្ចុប្បន្ននិងទៅអនាគត

ដោយប្តេជ្ញាចិត្ត ពង្រឹងការកសាងសហគមន៍តាមរយៈការលើកកម្ពស់ កិច្ចសហប្រតិបត្តិការនិងសមាហរណកម្មតំបនជាពិសេសតាមរយៈការបង្កើតសហគមន៍អាស៊ានដែលរួមមាន សហគមន៍សន្តិសុខអាស៊ានសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសសហគមន៍សង្គមវប្បធម៌អាស៊ានដូចដែលបានចែងក្នុងសេចក្តីថ្លែងការណ៍ ទីក្រុងបាឡី នៃកិច្ចស្រុះស្រួលអាស៊ានទី២ ។

អាស្រ័យហេតុនេះ តាមរយៈធម្មនុញ្ញនេះ សម្រេចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័នសម្រាប់អាស៊ាន

ហើយដើម្បីសម្រេចគោលដៅនេះ ប្រមុខរដ្ឋឬរដ្ឋាភិបាលនៃរដ្ឋសមាជិកអាស៊ាន បានជួបប្រជុំគ្នានៅប្រទេសសិង្ហបុរីនាឱកាសជាប្រវត្តិសាស្រ្តនៃ ខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើតអាស៊ានបានឯកភាពគ្នាលើធម្មនុញ្ញនេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login