លក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ានគឺ ៖
- ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវផ្តល់សច្ចាប័នដោយអង្គការនីតិប្បញ្ញតិ្ត
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិកសមាគមអាស៊ាន
- ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត
- ចូលរួមរាល់កិច្ចប្រជុំអាស៊ាន ដែលមានជិត៣០០ដងក្នុងមួយឆ្នាំ
- សម្រួលទិដ្ឋាការចេញចូល ដោយមិនចាំបាច់ធ្វើពាក្យសុំសម្រាប់រយៈពេលពីរសប្តាហ៍ រហូតដល់២ខែ ។
ត្រូវបង់វិភាគទាន ៖
- ១លានដូល្លាសម្រាប់មូលនិធិអាស៊ាន តែមួយដងគត់ប៉ុណ្ណោះ
- ៥ម៉ឺនដូល្លាសម្រាប់ មូលនិធិវិទ្យាសាស្ត្រអាស៊ានតែមួយដងគត់
- ៦០ម៉ឺនដូល្លាសម្រាប់ចំណាយប្រចាំឆ្នាំ និងដំណើរការលេខាធិការដ្ឋានអាស៊ាន