ជីវិតជាវត្ថុមានតម្លៃបំផុត ។ លក្ខខណ្ឌយុវជនស្វែងរកការថែទាំជីវិតឱ្យល្អប្រសើរគឺ ៖
- ត្រូវចេះរៀបចំផែនការគ្រួសារ
- មិនត្រូវរៀបការនៅវ័យក្មេងពេក និងការរួមភេទដោយគ្មានការពិចារណាដែលនាំឱ្យមានការទទួលផលវិបាកធ្ងន់ធ្ងរ
- ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវមុខនឹងរៀបអាពាហ៍ពិពាហ៍ព្រោះជាជម្រើសនៃសុភមង្គល
- មានទំនួលខុសត្រូវច្បាស់លាស់អំពីចំនួនកូនដើម្បីធានាសុវត្ថិភាព
- ចៀសវាងការមានផ្ទៃពោះឆាប់ ញឹកញាប់ ឬច្រើនដងពេកព្រោះនាំឱ្យគ្រោះថ្នាក់ដល់ជីវិត
- បំបាត់អំពើហិង្សាគ្រប់យ៉ាងលើស្រ្តី
- បំប៉នចំណីអាហារដល់ស្រ្តីពេលមានផ្ទៃពោះនិងអំឡុងពេលបំបៅដោះ
- មិនប្រព្រឹត្តអំពើពាលា អាវាសែ ស្រីស្រាល្បែងស៊ីសង និងថ្នាំញៀន
- មានលំហាត់ប្រាណជាប្រចាំ
- រក្សាអនាម័យឱ្យល្អ ។