Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងសង្គមជីវភាពរស់នៅប្រចាំថ្ងៃ យុវជនមួយចំនួនកំពុងប្រឈមមុខទៅនឹងបញ្ហាអសកម្ម ស្រី ស្រា ល្បែង គ្រឿងញៀន នោះបណ្តាលមកពីកត្តាដូចខាងក្រោម៖

ក. កត្តាគ្រួសារ

  • ភាពក្រីក្រដែលងាយអូសទាញយុវជន
  • គ្រួសារខ្លមធ្យម ឬក៏ធូរធាប៉ុន្តែបណ្តែតបណ្តាលកូនឲ្យខ្វះការអប់រំ
  • រវល់ប្រកបការងារប្រកបមុខរបររកស៊ី ឬក៏រវល់ការងារក្នុងមុខងារមន្រ្តីរាជការ ដោយមិនបានអប់រំកូនហើយមានទស្សនៈថា​ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅ គឺជាភារកិច្ចតែមួយគត់របស់គ្រួសារ ជាហេតុធ្វើឲ្យយុវជនទាំងនេះមានឱកាសគ្រប់គ្រាន់ងាយធ្លាក់ទៅក្នុងបញ្ហាអសកម្មទាំងនេះដូចជា ជក់គ្រឿងញៀន ដេកតាមផ្ទះសំណាក់ដើរលួចឆក់ប្លន់... ។​

ខ. កត្តាសាលារៀន

  • ជីវភាពគ្រូបង្រៀនមានកម្រិតតទាបជាងសិស្ស និស្សិតមិនហ៊ាននិយាយអប់រំសិស្ស និងខ្លាចនូវអំពើហិង្សាដែលបង្កឡើងដោយសិស្សនិស្សិតគ្រប់រូបភាព
  • សាលាមានពេលវេលាតិចតួចណាស់ក្នុងការអប់រំ
  • សាលារៀនពេលខ្លះខ្លាចឥទ្ធិពលឪពុកម្តាយរបស់សិស្សដែលមានបុណ្យសក្តិ អំណាចតួនាទី....

គ. កត្តាសង្គម

  • ការចូលរយមពីមជ្ឍដ្ឋានសង្គមនៅមានកម្រិត
  • អំណាចច្បាប់នៅក្នុងសង្គមមានការធុររលុង ការសហការរវាងតុលាការ និងសកម្លាំងសមត្ថិកិច្ចពុំទាន់មានភាពរលូននឹងគ្នា
  • ការលុកលុយវប្បធម៌បរទេសយ៉ាងអនាធិបតេយ្យដែលធ្វើឲ្យយុវជនងាយទទួលយកនិងអនុវត្តដោយល្ងិតល្ងង់ដោយគ្មានព្រំដែន
  • ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយចំនួនមិនបានយកចិត្តទុកដាក់ក្នុងការអប់រំយុវជន ប៉ុន្តែបែរជាជួយផ្សព្វផ្សាយនូវអ្វីដែលលអាក្រក់ថែមទៀតដល់យុវជនដូចជា ខ្សែភាពយន្តអាសអាភាស ប្លន់កាប់ចាក់ ចាបជម្រិត ទស្សនាវដ្តីសិចជាដើម
  • ការសាបព្រោះនូវឥទ្ធិពលអាក្រក់ពីកូនអ្នកមានអំណាច បុណ្យសក្តិទឹកលុយច្រើនតែងតែរួចខ្លួនពីសំណាញ់ច្បាប់ ។

ឃ. កត្តាបុគ្គលផ្ទាល់ខ្លួន

  • ការសេពគប់សមាសភាពមិត្តមិនល្អ
  • ការស្វែងយល់អ្វីៗដែលប្លែកៗតាមរយៈការអូសទាញរបស់សម្ភារៈលុយកាក់ ដោយសារតែការខ្វះខាតការអប់រំនិងភាពក្រីក្រ
  • អាងទៅលើបុណ្យសក្តិលុយកាកករបស់ឪពុកម្តាយ

ង. ស្ថិតនៅចំពោះមុខបញ្ហាអសកម្មទាំងនេះយុវជន យុវនារីត្រូវមានភារកិច្ច និងអាកប្បកិរិយាដូចតទៅ៖

  • រស់នៅមានសីលធម៌ល្អ គោរពឪពុកម្តាយ បងប្អូន គ្រូ ចាស់ព្រឹទ្ធាចារ្យដើម្បីសក្តិសមជាកូនល្អ សង្គមឲ្យបានខ្ជាប់ខ្ជួន ដើម្បីក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ
  • ត្រូវចៀសវាងនូវអំពើអបាយមុខឲ្យបានដាច់ខាត
  • ត្រូវចូលរួមគ្រប់សកម្មភាពរបស់សង្គម ដើម្បីទប់ស្កាត់នូវអំពើអបាយមុខទាំងនេះដើម្បីសម្រេចឲ្យសង្គមមានស្ថេរភាព
  • មិនត្រូវសេពគប់សមាសភាពមិត្តមិនល្អ ហើយត្រូវតែរាយការណ៍ដល់សមត្ថកិច្ចដើម្បិរកវិធានការជាបន្ទាន់ ។

សរុបមក យុវជនត្រូវតែធ្វើអ្វីៗដើម្បីសុភមង្គល គ្រួសារ សាលារៀន និងសង្គមឲ្យមានការរីកចម្រើន ថ្លៃថ្នូរខ្ពង់ខ្ពស់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login