Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថាអំពើហិង្សា គឺជាការបៀនបៀន ការធ្វើអាក្រក់ ការវាយដំ ការរំលោភបំពាន ដែលកើតមានឡើងធ្វើឱ្យឈឺចាប់ប៉ះពាល់ផ្លូវកាយ ផ្លូវវាចា ផ្លូវចិត្ត និងផ្លូវភេទ ។ ហើយអំពើហិង្សាក្នុង គ្រួសារបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖

  • កត្តាធម្មជាតិ ៖ ស្រ្តីភេទមានកម្លាំងខ្សោយមានកាយសម្បទាទន់ខ្សោយជាងបុរស ។
  • កត្តាបុគ្គល ៖ ប្តីមានអំណាចហើយចាត់ទុក​ប្រពន្ធជាអ្នកបម្រើ ឬជាទាសី និងជាមនុស្សឆាប់ខឹង ឆេវឆាវ ច្រឡោតច្រលោងកាង មួម៉ៅ មាន ៖ មើលងាយស្រ្តីភេទ មិនទទួលខុសត្រូវលើភារកិច្ចហើយគិតថាអំពើហិង្សាជារឿងធម្មតា ជាដំណោះស្រាយ ជាការអប់រំទូន្មាន ។
  • កត្តាទំនៀមទម្លាប់ប្រពៃណី ៖ ការមិនតម្លៃស្រ្តី ការអប់រំស្រ្តីឱ្យខ្លាចប្តី គោរព និងស្តាប់បង្គាប់ប្តីគ្រប់ដប់ដោយសុខចិត្តរងទុក្ខអត់ធ្មត់គ្រប់យ៉ាង ។
  • កត្តាសង្គម ៖ គិតថាជាបញ្ហាឯកជន មិនហ៊ានលូកដៃចូលក្នុងរឿងគ្រួសារគេ មិនហ៊ានធ្វើការអន្តរាគមន៍ ជារឿងតូចតាច ។
  • កត្តាច្បាប់ ៖ ពុំមានការអនុវត្តច្បាប់ពីអំពើហិង្សាក្នុងគ្រួសារឱ្យបានតឹងរ៉ឹនៅឡើយ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login