Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដែលហៅថាវប្បធម៌ គឺជាធម៌ទាំងឡាយណាដែលទ្រទ្រង់នូវការសាបព្រោះ បណ្តុះពូជឱ្យលេចចេញជាលទ្ធផល ផ្លែផ្កាតាមរយៈវិទ្យាសាស្រ្ត ឬសិល្បៈផ្សេងៗ ។ ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរគឺ ៖

  • តន្ត្រីញាក់ញ័រកន្រ្តាក់អារម្មណ៍ខុសពីខ្មែរ និងសម្ភារៈបរទេសនិយម
  • ភាពយន្តអាសអាកាស ឆក់ប្លន់កាប់ចាក់ឃោរឃៅ ល្បិចកល់ដ៏អាក្រក់
  • ម៉ូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ
  • ឫកពារ មាយាទបរទេស (និយាយភាសាបរទេស ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោត)
  • ចម្រៀងតន្ត្រី (ចម្លងពីបរទេស)
  • អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ

វិធានការដើម្បីទប់ស្កាត់មានដូចខាងក្រោម ៖

  • បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិទៅដល់យុវជនទាំងអស់នៅក្នុងសាលារៀន ទីសាធារណ និងទប់ស្កាត់វប្បធម៌ឥត​ប្រយោជន៍ ។
  • បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញចិត្ត ជាទីពេញនិយម និងរួមគ្នាលើកតម្កើងសិល្បៈវប្បធម៌ជាតិ ។
  • ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឱ្យសុក្រិត ​និងអប់រំសីលធម៌ក្នុងការរស់នៅឱ្យថ្លៃថ្នូរ ឧត្តុង្គឧត្តម ។
  • អប់រំសីលធម៌ឱ្យបានជ្រាលជ្រៅដល់យុវជន ។
  • អប់រំព្រំដែនសិទ្ធិនិងច្បាប់ដល់យុវជនព្រមទាំងទំនួលខុសត្រូវដើម្បីលុបបំបាត់អនាធិតេយ្យក្នុងសង្គម ។
  • បំផុសយុវជនឱ្យស្គាល់ និងស្រឡាញ់លក្ខណៈ និងអត្តសញ្ញាណជាតិព្រមគ្នាជាមួយការទប់ស្កាត់ការវាយបកលើវប្បធម៌បរទេសមិនល្អ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login