ពិពណ៌នាពីរដ្ឋបាលថ្នាក់ឃុំសង្កាត់មានដូចជា ៖
- រដ្ឋបាលថ្នាក់ឃុំសង្កាត់ឬក្រុមប្រឹក្សាឃុំសង្កាត់រៀបចំឡើងដោយដោយការបោះឆ្នោតជាសកលនិងតាមប្រព័ន្ធបោះឆ្នោតសមាមាត្រមានអាណត្តិ៥ឆ្នាំ និងផុតកំណត់នៅពេលក្រុមប្រឹក្សាឃុំសង្កាត់ថ្មីចូលកាន់តំណែង ។ ក្នុងតំណាក់កាលអន្តរកាលក្រុមប្រឹក្សាឃុំសង្កាត់ដែលផុតអាណត្តិមានភារកិច្ចសម្រួលកិច្ចការប្រចាំថ្ងៃតែប៉ុណ្ណោះ ។
- ក្រុមប្រឹក្សាឃុំសង្កាត់មានសមាជិកពី៥ ទៅ១១ រូបផ្អែកតាមប្រជារាស្រ្ត និងភូមិសាស្រ្តរបស់ខ្លួនដែលចំនួនជាក់ស្តែងត្រូវបានកំណត់ដោយអនុក្រឹត្យតាមសំណើររបស់ក្រសួងមហាផ្ទៃ ។
- ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវមានប្រធានម្នាក់ហៅថាប្រធានក្រុមប្រឹក្សាសឃុំសង្កាត់ ឬមេឃុំ ចៅសង្កាត់ អមជំទប់ ឬចៅសង្កាត់រង២នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ។ ដោយឡែកស្មៀនឃុំ សង្កាត់តែងតាំងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមានភារកិច្ចជួយកិច្ចការឃុំសង្កាត់ និងធានានិន្តរភាពកិច្ចការរដ្ឋបាល ។
- រដ្ឋបាលឃុំសង្កាត់មានតួនាទី ២ប្រភេទគឺ ៖
- តួនាទីបម្រើកិច្ចការមូលដ្ឋានសម្រាប់បម្រើផលប្រយោជន៍ឃុំសង្កាត់ និងប្រជាពលរដ្ឋក្នុងឃុំសង្កាត់របស់ខ្លួន ។
- តួនាទីជាភ្នាក់ងារតំណាងរដ្ឋ ក្រោមការចាត់តាំង ឬការប្រគល់អំណាចរបស់អជ្ញាធររដ្ឋ ។ ក្រុមប្រឹក្សាឃុំ សង្កាត់អាចធ្វើប្រតិកម្មអំណាចឱ្យដល់មេឃុំ ចៅសង្កាត់ លើកលែងតែកិច្ចការទាំងឡាយណាដែលកំណត់ក្នុងច្បាប់ និងបញ្ហាដទៃទៀតដែលកំណត់ដោយក្រសួងមហាផ្ទៃ ។ រដ្ឋបាល ឃុំសង្កាត់គ្មានអំណាចសម្ពាធលើវិស័យទាំងឡាយដែលមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធ ។