Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិពណ៌នាអំពីប្រព័ន្ធតុលាការនៅកម្ពុជាបច្ចុប្បន្ន ៖ ច្បាប់ស្តីពីការចាត់តាំង និងសកម្មភាពសាលាជម្រះក្តីបានចែងសាលាជម្រះក្តីដូចខាងក្រោម ៖

ក. សាលាជម្រះក្តីជាន់ទាប (តុលាការជាន់ទាប)

  • តុលាការខេត្តក្រុង ៖ នៅតាមខេត្តក្រុង មានសមត្ថកិច្ចលាតសន្ធឹងលើដែនដីខេត្តក្រុងរបស់ខ្លួនទាំងមូល ។ តុលាការនេះទទួលជំនុំជម្រះបើកផ្លូវឧទ្ធរណ៍នូវរឿងព្រហ្មទណ្ឌ រឿងរដ្ឋប្បវេណី វិវាទរដ្ឋបាល រឿងពាណិជ្ជកម្ម និងវិវាទការងារដែលកើតឡើងក្នុងរង្វង់ដែនដីខេត្តក្រុងសាមី ហើយដែលល្មើសនឹងច្បាប់សាមញ្ញទោះអ្នកប្រព្រឹត្តជាជនស៊ីវិល ឬជាយោធិនក៏ដោយ ។​
  • តុលាការយោធា ៖ តាំងនៅភ្នំពេញមានសមត្ថកិច្ចលាតសន្ធឹងលើដែនដីនៃព្រះរាជាណាច្រកម្ពុជា ។
  • តុលាការនេះជំនុំជម្រះបើកផ្លូវឧទ្ធរណ៍នូវរាល់បទល្មើសមានលក្ខណៈយោធាបង្កឡើងដោយយោធិន ។

ខ. សាលាជម្រះក្តីជាន់ខ្ពស់ (តុលាការជាន់ខ្ពស់)

  • សាលាឧទ្ធរណ៍៖តាំងនៅរាជធានីភ្នំពេញមានសមត្ថកិច្ចគ្របដណ្តប់លើប្រទេសកម្ពុជាទាំងមូលហើយទទួលជំនុំជម្រះតែបណ្តឹងឧទ្ធរណ៍ដែលប្តឹងមិនសុខចិត្តនឹងសាលក្រមរបស់សាលាជម្រះក្តីជាន់ទាបតែប៉ុណ្ណោះ ។ កូនក្តីត្រូវប្រើសិទ្ធិនោះដោយខ្លួនឯង ។ អំណាចដែល​ប្រគល់ឱ្យអាជ្ញានុធាវីនោះត្រូវធ្វើជាពិសេស ។ ចំពោះអនីតជនឪពុកម្តាយឬអាណាព្យាបាយអាចប្តឹងឧទ្ធរណ៍ជំនួសបានដោយមិនចាំបាច់ប្រគល់អំណាចពិសេសឡើយ ។ ក្នុងការជំនុំជម្រះសាលាឧទ្ធរណ៍ពុំអាចបន្ថែមទម្ងន់ទោសទៅលើជនជាប់ចោទឡើយ ។
  • តុលាការកំពូល ៖ តាំងនៅរាជធានីភ្នំពេញមានសមត្ថកិច្ចគ្រប់គ្រងលើគ្រប់សាលាជម្រះតែបណ្តឹងសារទុក្ខដែលប្តឹងមិនសុខចិត្តនឹងសាលដីកាសាលាឧទ្ធរណ៍ប៉ុណ្ណោះ ។ តុលាការកំពូកជំនុំជម្រះអង្គច្បាប់តែមិនជំនុំជម្រះអង្គហេតុទេ លើកលែងទេបណ្តឹងសេរីរើ (បណ្តឹងសារទុក្ខលើកទីពីរ) ក្នុងករណីមួយចំនួនដែលមានកំណត់ក្នុងច្បាប់ ។ ករណីនេះតុលាការកំពូលនឹងចេញសាលដីកាធិបតេយ្យគឺបិទផ្លូវប្តឹងតវ៉ា ។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login