Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. បុព្វបុរសខ្មែរយើងបានបង្កើតប្រភេទកីឡាអ្វីខ្លះ ដើម្បីសុខភាព និងប្រយុទ្ធការពារខ្លួន ?

២. ដូចម្តេចដែលហៅថា នីតិរដ្ឋ ? តើប្រទេសមាននីតិរដ្ឋមានលក្ខណៈសំខាន់ៗប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថារដ្ឋ ? ជាតិ ? សិទ្ធិ ? សេរីភាព ? មាតុភូមិ ?

៤. តើមានមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំ ?

៥. តើស្រ្តីគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

ចម្លើយ

១. បុព្វបុរសខ្មែរយើងបានបង្កើតប្រភេទកីឡាដើម្បីសុខភាព និងប្រយុទ្ធការពារខ្លួនមានដូចខាងក្រោម ៖

  • កីឡាបោកចំបាប់ ៖ ខ្មែរបានរៀបចំការប្រកួតកីឡានេះដើម្បីថ្វាយអ្នកតាចាស់ស្រុក ថ្វាយវត្ថុសក្តិសិទ្ធិជួយឱ្យអ្នកជំងឺបានធូរស្រាល ឬដើម្បីកំដកម្សាន្តសប្បាយពេលបុណ្យចូលឆ្នាំ ។
  • កីឡាប្រដាល់សេរី ៖ ខ្មែរសម័យដើមនិយមលេងកម្សាន្តក្នុងឳកាសបុណ្យចូលឆ្នាំ និងសម្រាប់លេងថ្វាយព្រះមហាក្សត្ររើសរកអ្នកមានថ្វីដៃឯក ។
  • កីឡាល្បុក្កតោ ៖ ពេលប្រយុទ្ធគេអាចប្រើដៃទទេ ឬអាវុធផ្សេងៗមានដាវខ្លីវែង លំពែង ដំបង កាំបិតស្នៀត ។

២. ដែលហៅថា នីតិរដ្ឋ គឺជារដ្ឋឬប្រទេសប្រកាន់យកច្បាប់ជាគោល ។ ប្រទេសមាននីតិរដ្ឋមានលក្ខណៈសម្គាល់៤យ៉ាងគឺ ៖

  • រដ្ឋអំណាចមានគតិយុត្តិធម៌ គឺ ប្រកាន់យកយុត្តិធម៌ស្របឆន្ទៈរបស់រាស្រ្ត ។
  • ការអនុវត្តច្បាប់គិតពីសិទ្ធិពលរដ្ឋ គឺទាក់ទងសេរីភាព មានឧត្តមគតិបម្រើប្រយោជន៍របស់រាស្រ្តមានស្ថាប័នទ្រង់មិនបំបិទសិទ្ធិតវ៉ា ។
  • ប្រព័ន្ធយុត្តិធម៌ ការផ្សារព្វផ្សាយច្បាប់ផ្សេងៗ ។
  • មានជំហរទទួលខុសត្រូវ ៖ គឺភ្ញាក់រឮកខ្លួន ឯងមានឆន្ទៈផ្ទាល់ខ្លួន និងគ្មានការបង្ខិតបង្ខំ ។

៣. ដែលហៅថារដ្ឋ គឺជាសហគមន៍របស់មនុស្សដែលមានច្បាប់មូលដ្ឋាន ហើយច្បាប់ដែលធំជាងគេគឺរដ្ឋធម្មនុញ្ញ ។ ដែលហៅថាជាតិ គឺជាសហគមន៍របស់មនុស្សដែលមានសញ្ជាតិដូចគ្នា ។ ដែលហៅថាមាតុភូមិ គឺសហគមន៍ដែលនាំគ្នាស្រលាញ់ក្នុងផ្លូវមនោសញ្ចេតនា ។ ដែលហៅថាសិទ្ធិ គឺជាអ្វីៗដែលជាតម្រូវការដ៏សំខាន់ក្នុងការរស់នៅក្នុងសង្គម ដែលប្រកបដោយសចក្តីថ្លៃថ្នូរ និងសុភមង្គល ។ ដែលហៅថាសេរីភាព គឺជាភាពដែលត្រូវធ្វើអ្វីៗបានតាមចិត្តតាំងពីកំណើត ។

៤. មូលហេតុចម្បងដែលបណ្តាលឱ្យសហភាពសូវៀតដួលរលំគឺ ៖

  • ជាប្រទេសនីមួយក្នុងពិភពលោកដែលកសាងប្រទេសសង្គមនិយម
  • ប្រទេសផ្សេងៗលែងដើរតាមមាគ៌ារបស់សហភាពសូវៀត
  • មានបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ មិនអាចប្រណាំងប្រជែងជាមួយអាមេរិកបាន
  • ការហុំព័ទ្ធដោយសេដ្ឋកិច្ចទីផ្សារសេរី
  • កំណែទម្រង់ពេរ៉េស្រ្តូយេកា
  • សេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្រ្គាមលោកលើកទី២បានទទួលរងការខូចខាតជាដំណាំ ។

៥. ស្រ្តីគ្រប់លក្ខណ៍ត្រូវប្រកបដោយលក្ខណៈ៣១យ៉ាងគឺ ៖

  • មិនចេះនិយាយដើមគេ
  • ចេះគួរសមចំពោះមាតាបិតា និងស្វាមី
  • ដឹងគុណ តបគុណចំពោះមាតាបិតា និងញាតិសន្តានទាំងសងខាង
  • មិនចេះដេកថ្ងៃ
  • មិនភ្លីភ្លើភ្លេចមុខភ្លេចក្រោយ
  • ចេះថែទាំងទ្រព្យសម្បត្តិ
  • មិនផិតក្បត់ស្វាមី
  • មិនចេះប្រចណ្ឌស្វាមី
  • មិនរំសាយសក់ឱ្យគេឃើញ
  • មិនដើរញ៉ិញ៉ក់កាច់រាង
  • ចេះសង្រួមភ្នែកដោយមិនក្រឡេករឡេមរឡាម
  • មានដំណើរល្អមិនគ្រលែងកាយចំទយគូទ
  • មិនបង់បោយញាក់ស្មាគ្រលែងដើមដៃ
  • មានសម្លេងតិចច្បាស់លាស់ មិននិយាយឡូរឡា
  • មិនចេះឡេះឡោះលែងសើច
  • មិននិយាយផ្តោះផ្តងចំពោះបុរស និងស្រ្តី
  • មិនទំរន់ធ្វើកិច្ចការណាគឺធ្វើទាល់ហើយការនោះ
  • ទៅណាឆាប់ត្រឡប់វិញ មិនញៀនអង្គុយផ្ទះគេ
  • ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរដាក់ទុក
  • ចេះរៀបចំផ្ទះសម្បែង
  • ចេះតុងតែងគ្រឿងឧបភោគបរិភោគ
  • ខ្លាចចិត្តស្វាមីមាតាបិតាហើយគោរពតាមឳវាទ
  • បរិភោគចំណីអាហារក្រោយស្វាមី និងមាតាបិតា
  • ដេកលក់ក្រោយស្វាមី
  • មានមេត្តាករុណាចេះធ្វើបុណ្យទាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login