Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូររៀបរាប់ឋានន្តរសក្តិនគរបាលដែលប្អូនបានស្គាល់ឲ្យបានយ៉ាងតិច១០ ។

២. តើគោរមងារ« សន្តិបណ្ឌិត« មានន័យយ៉ាងដូចម្តេច ?

៣. តើឥស្សរជនររូបណាខ្លះ ដែលបានទទួលនូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិត្យសភានគរបាលកម្ពុជា ?

៣. តើវិធានការ៥បង្ការ ២បង្ក្រាបមានន័យយ៉ាងដូចម្តេច ?

៤. តើយើងត្រូវមានមធ្យោបាយអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានានាដែលកើតមកពីកំណើនប្រជាជន ?

៥. ចូរបង្ហាញពីប្រទេសចំនួនប្រាំ ដែលមានប្រជាជនច្រើនជាងគេ ?​

ចម្លើយ

១. រៀបរាប់ពីឋានន្តរស័កនគរបាលដូចតទៅ៖​

នាយនគរបាលរង

  • ពលបាលបាលត្រី
  • ពលបាលទោ
  • ពលបាលឯក
  • ព្រិន្ទបាលទោ
  • ព្រិន្ទបាលឯក

នាយនគរបាល

  • អនុសេនីយ៍ត្រី
  • អនុសេនីយ៍ទោ
  • អនុសេនិយ៍ឯក

នាយនគរបាលជាន់ខ្ពស់

  • វរសេនីយ៍ត្រី
  • វរសេនីយ៍ទោ
  • វរសេនីយ៍ឯក

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍

  • ឧត្តមសេនីយ៍ត្រី
  • ឧត្តមសេនីយ៍ទោ
  • ឧត្តមសេនីយ៍ឯក
  • នាយឧត្តមសេនីយ៍ ។

២. គោរមងារ« សន្តិបណ្ឌិត« បង្កើតឡើងដោយបណ្ឌិតសភានគរបាលកម្ពុជា ដែលមានន័យថា សន្តិ( សន្តិភាព ) + បណ្ឌិតពោលគឺលោកអ្នកដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចើនិងបេសកម្មបម្រើជាតិនិងមាតុភូមិ និងប្រជាជនលើវិស័យសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈជាដើម ។

៣. ឥស្សរជនដែលទទួលបាននូវគោរមងារសន្តិបណ្ឌិតនៃបណ្ឌិតសភានគរបាលកម្ពុជា រួមមាន៖

  • ឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន
  • ឯកឧត្តមនា​យឧត្តមសេនីយ៍ តេង សាវង្ស
  • ឯកឧត្តមនាយឧត្តមសនីយ៍ អ៊ុក គឹមលេខ
  • ឯកឧត្តមនាយឧត្តមសនីយ៍ ឌុល គឿន
  • ឯកឧត្ត​មនាយឧត្តមសនីយ៍ នេត សាវឿន​
  • ឯកឧត្តមនាយឧត្តមសនីយ៍ លូ រ៉ាមីន
  • ឯកឧត្តមនាយឧត្តមសនីយ៍ ម៉ៅ ច័ន្ទតារា
  • ឯកឧត្តមនាយឧត្តមសនីយ៍ ម៉ៅ ប៊ុនណារិន
  • ឯកឧត្តមនាយឧត្តមសនីយ៍ សុខ ផល
  • ឯកឧត្តម​ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ចាន់ គឹមសេង
  • ឯកឧត្តម ហេង ហាក់
  • ឯកឧត្តម ចាន់ អ៊ាន
  • ឯកឧត្តម ខៀវ សុភ័គ ។

៤. វិធានការ ៥បង្ការ២បង្ក្រាបមានន័យថា៖

ក. ៥បង្ការ

  • គ្រប់គ្រងស្ថិតិប្រជាជនពលរដ្ឋ
  • គ្រប់គ្រងមធ្យោបាយ
  • គ្រប់គ្រងអាវុធជាតិផ្ទុះ
  • ប្រយុទ្ធប្រឆាំងគ្រឿងញៀន
  • ល្បែងស៊ីសង ។

ខ. ២បង្កាប

  • ល្បាតពួនស្ទាក់បង្ក្រាបជាក់ស្តែង
  • បង្រ្កាបតាមការស្រាវជ្រាវករណី ។

៥. យើងមានមធ្យោបាយដូចតទៅ៖

  • យើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអប់រំអំពីផលវិបាកនស​កំណើននេះ​
  • អប់រំប្រជាជនឲ្យចេះធ្វើផែនការក្នុងគ្រួសារ
  • វិធីគ្រប់គ្រងកំណើត ដូចជាការប្រើប្រាស់ស្រោមអនាម័យថ្នាំគ្រាប់ ថ្នាំចាក់​ កងដាក់ក្នុងស្បូន ការចងដៃស្បូន ការចងបំពងមេជីវីតនិងវិធីផ្សេងៗទៀតសម្រាប់ពន្យាកំណើត
  • ត្រូវពង្រីកការអប់រំ ដើម្បីឲ្យការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ៍ភាព
  • ត្រូវចូលរួមការពារកុំឲ្យមានការបំពុលឬធ្វើឲ្យកង្វក់ ប​រិស្ថានជាដើម ។

៥.  បង្ហាញពីប្រទេស ដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក៖

  • សាធារណៈរដ្ឋប្រជាមានិតចិន
  • ប្រទេសឥណ្ឌា
  • ប្រទេសឥណ្ឌូនេស៊ី
  • ស​ហរដ្ឋអាមេរិច
  • ប្រទេសប្រេហ្ស៊ីល ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login