សំណួរ
១. បុព្វបុរសខ្មែរនៃយើងតែងតែប្រៀបប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណប្រាំមួយយ៉ាងគឺគុណអ្វីខ្លះ ?
២. តើអ្វីជារដ្ឋធម្មនុញ្ញ ? តើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃខែឆ្នាំណា ? ហើយមានប៉ុន្មានជំពូក ? ប៉ុន្មានមាត្រា ? ប៉ុន្មានឧបសម្ព័ន្ធ ? ហើយនៅក្នុងឧបសម្ព័ន្ធនីមួយៗ ចែងពីអ្វីខ្លះ ? មានប៉ុន្មានជំពូក ? ជំពូកនីមួយៗមានចំណងជើងដូចម្តេច ?
៣. តើផ្លាកចរាចរណ៍នៅប្រទេសកម្ពុជាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៤. តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន ? អ្វីខ្លះ ?
៥. តើគ្រូបង្រៀនមានភារកិច្ចប៉ុន្មានយ៉ាង ? អ្វីខ្លះ ?
ចម្លើយ
១. បុព្វបុរសខ្មែរនៃយើងតែងតែប្រៀបប្រដៅយើងឱ្យចាប់អារម្មណ៍លើគុណប្រាំមួយយ៉ាងគឺគុណ៦យ៉ាងគឺ ៖
- គុណអ្នកម្តាយ ៖ ម្តាយបង្កើត ម្តាយក្មេក ម្តាយចិញ្ចឹម និងអាណាព្យាបាលស្រី ។
- គុណបង ៖ គុណព្រះមហាក្សត្រ គុណអ្នកដឹកនាំ ដែលឃុំគ្រងរក្សាយើង ។
- គុណគ្រូបាធ្យាយ ៖ អ្នកដែលបានផ្តល់ចំណេះដឹងចំណេះធ្វើនិងបំណិនជីវិតដែលសមស្របមកដល់យើង ។
- គុណញាតិមិត្ត ៖ អ្នកជិតឆ្ងាយដែលរស់នៅក្នុងភូមិផងរបងជាមួយគ្នា ។
- គុណព្រះរតនត្រ័យ ៖ បានផ្តល់នូវការអប់រំទូលន្មានប្រៀបប្រដៅយើងឱ្យក្លាយជាមនុស្សល្អ ។
២. រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលរបស់ប្រទេស ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចូលជាធរមាននៅពេលដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើជាផ្លូវការនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤ជំពូកគឺ ៖
- ជំពូក១ អំពីអធិតេយ្យ
- ជំពូក២អំពីព្រះមហាក្សត្រ
- ជំពូក៣ អំពីសិទ្ធិ និងករណីកិច្ច
- ជំពូក៤ អំពីរបបនយោបាយ
- ជំពូក៥ អំពីសេដ្ឋកិច្ច
- ជំពូក៦ អំពីអប់រំវប្បធម៌ និងសង្គម
- ជំពូក៧ អំពីរដ្ឋសភា
- ជំពូក៨ អំពីរាជរដ្ឋាភិបាល
- ជំពូក៩ អំពីអំណាចតុលាការ
- ជំពូក១០ អំពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
- ជំពូក១១ អំពីការគ្រប់គ្រងរដ្ឋបាល
- ជំពូក១២ អំពីសមាជជាតិ
- ជំពូក១៤ អំពីអនុភាព និងការសើររើ
- ជំពូក១៤ អំពីអន្តរបញ្ញាត្តិ ។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាន១៣៩មាត្រា និង៦ឧបសម្ព័ន្ធដែលរួមមានដូចតទៅ ៖
- ឧបសម្ព័ន្ធ១ ចែងអំពី “ទង់ជាតិ”
- ឧបសម្ព័ន្ធ២ ចែងអំពី “ភ្លេងជាតិ”
- ឧបសម្ព័ន្ធ៣ ចែងអំពី “សញ្ញាជាតិ”
- ឧបសម្ព័ន្ធ៤ ចែងអំពី “សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា”
- ឧបសម្ព័ន្ធ៥ ចែងអំពី “សច្ចាប្រណិនធានអនុប្រធាន និងសមាជិកនៃរដ្ឋសភានៃព្រះរាជាណាចើក្រកម្ពុជានៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តនៃសម្តេចសង្ឃរាជ និងទេព្តារក្សាស្វេច្ឆត្រ
- ឧបសម្ព័ន្ធ៦ ចែងអំពី “សច្ចាប្រណិធានៃនាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលនៅចំពោះមុខព្រះភ័ក្រ្តព្រះមហាក្សត្រ ព្រះភ័ក្រ្តសម្តេចព្រះសង្ឃរាជ និងទេព្តារក្សាស្វេច្ឆត្រ ។
៣. ផ្លាកចរាចរណ៍នៅក្នុងប្រទេសកម្ពុជាមានចំនួន១០ប្រភេទគឺ ៖
- សញ្ញាគ្រោះថ្នាក់
- សញ្ញាបម្រាម
- សញ្ញាបញ្ជា
- សញ្ញាប្រាប់សិទ្ធិអាទិភាព
- សញ្ញាដាក់បន្ថែមពីក្រោម
- សញ្ញាបណ្តោះអាសន្ន
- សញ្ញាប្រាប់ដំណឹង
- សញ្ញាបង្ហាញទិសដៅ
- សញ្ញាប្រាប់ឈ្មោះតំបន់
- សញ្ញាប្រាប់ឈ្មោះផ្លូវ ។
៤. ចំណុចសុវត្ថិភាពយានយន្តមាន៤ចំណុចគឹ ៖
- កង់
- ចង្កូត
- ហ្រ្វាំង
- ចង្កៀង ។
៥. គ្រូបង្រៀនមានភារកិច្ច៥យ៉ាងគឺ ៖
- មុនបង្រៀន ត្រូវធ្វើកិច្ចតែងការបង្រៀន ត្រៀមសម្ភារឧបទេស វិធីសាស្រ្តបង្រៀនតាមពេលវេលានិងស្រាជ្រាវឯកសារដើម្បីពង្រីក ចំណេះដឹងមុនពេលបង្រៀន ។
- ពន្យល់និងដឹកនាំការរៀនសូត្ររបស់សិស្សដោយបង្រៀនត្រឹមត្រូវតាមកិច្ចតែងការគោរពពេលវេលានិងគោលនយោបាយរបស់រដ្ឋាភិបាលព្រមទាំងអនុវត្តការណែនាំរបស់អ្នកលើ ។
- លើកទឹកចិត្តសិស្សឱ្យចូលរួមរាល់សកម្មភាពទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ។
- វាយតម្លៃកិច្ចការសិស្សឱ្យបានត្រឹមត្រូវយុត្តិធម៌តាមរយៈសំណួរផ្ទាល់មាត់ ឬតាមសំណេរ ។
- ស្វ័យសិក្សាពេញមួយជីវិតដើម្បីពង្រីកចំណេះដឹងខ្លួនឯងទាំងផ្នែកជំនាញឯកទេសភាសាបរទេស និងផ្នែកព័ត៍មានវិទ្យាជាដើម ។