Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.​​តើសម្តេច សខេងមានគោរមងារយ៉ាងដូចម្តេច ?

២. ​តើគោរមងារសម្តេចក្នុងជួររាជរដ្ឋាភិបាលកម្ពុជាមានប៉ុន្មានរូប ? នរណាខ្លះ ?

៣. ចូររាប់ឧបករណ៍ភ្លេងខ្មែរ​​ឲ្យបាន១០ប្រភេទ ។

៤. តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចម្តេចខ្លះ ? ចូរបង្ហាញ ?

៥. តើនិមិត្តសញ្ញាក្រសួងមហាផ្ទៃសម្រាប់ប្រើប្រាស់យ៉ាងដូចម្តេច ?

ចម្លើយ

១.  សម្តេច ស ខេ​ង មានគោរមងារថា៖ សម្តេចក្រឡាហោម ស ខេង ។

២. គោរមងារសម្តេចក្នុងជួររាជរដ្ឋាភិបាលកម្ពុជារួមមាន៖

  • សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
  • សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
  • សម្តេចចៅហ៊្វាវំាងវរវៀងជ័យអធិបតីស្រីង្គា គង់ សំអុល
  • សម្តេចវិបុលសេនាភក្តី សាយ ឈុំ
  • សម្តេចក្រឡា​ហោម ស ខេង
  • សម្តេចវិបុលបញ្ញា សុខ អាន
  • សម្តេចពិជ័យសេនា​ ទៀ បាញ់
  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

៣. រាប់ឧបករណ៍ភ្លេងខ្មែរឲ្យបាន១០ប្រភេទ ៖

  • ទ្រអ៊ូ
  • ទ្រឆេសោ
  • គងវង់ធំ
  • ​គង់វង់តូច
  • ខ្លុយ
  • ស្រឡៃ
  • រនាតដែក
  • រនាតធុង
  • ស្គរតូច
  • ស្គរធំ
  • ឃឹម
  • ពិណ... ។

៤. និមិត្តសញ្ញាក្រសួងមហាផ្ទៃមានអត្ថន័យដូចតទៅ៖

  • រូបព្រះនរាយណ៍មានដៃបួន ដៃស្តាំងខាងលើកាន់ខ្យង់សង្ខដៃស្តាំខាងក្រោមកាន់សៀវភៅ ដៃឆ្វេងខាងលើកាន់កងចក្រ ដៃឆ្វេងខាងក្រោមកាន់ព្រះ​ខន្ធ តំណាងឲ្យសភាវៈល្អ រក្សា ការពារកសាង
  • មានពណ៌ស
  • មានទទឹង២ភាគ៣នៃបណ្តោយ
  • ពន្លឺកាំរស្មី តំណាងឲ្យគំនិត ប្រាជ្ញា ស្មារតី
  • កងចក្រ ព្រះខន្ធ តំណាងឲ្យ សិទ្ធិ អំណាចតួនាទី
  • សៀវភៅ តំណាងឲ្យច្បាប់លិខិតបទដ្ឋាន
  • ខ្យងសង្ខ តំណាងឲ្យភាពត្រជាក់ត្រជុំ សេចក្តីសុខក្សេមក្សាន្ត សុភមង្គល
  • ក្បាច់ភ្ញីភ្លើង តំណាងឲ្យធរណី អាជ្ញាធរ​ដែនដីនគរបាលជាតិ
  • ភ្ញីក្បាច់ចម្រុះ តំណាងឲ្យអរិយធម៌ វប្បធម៌ និងភាពថ្កុំថ្កើងរុងរឿង ។

៥. និមិត្តសញ្ញាក្រសយងមហាផ្ទៃសម្រាប់ប្រើប្រាស់ជាផ្លូវ ការក្នុងព្រះរាជាណាក្រកម្ពុជាដូចតទៅ៖​

  • ដាក់នៅកន្លែងធ្វើការ
  • ធ្វើត្រា
  • ធ្វើប្រទីប
  • ពាក់នៅលើឯកសណ្ធានរបស់មន្រ្តីរាជការក្របខណ្ឌរបស់ក្រសួងមហាផ្ទៃ
  • ដាក់នៅលើក្បាលលិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃ
  • ប្រើប្រាស់ជាផ្លូវការសម្រាប់ក្រសួងមហាផ្ទៃ ក្នុងករណីផ្សេងៗទៀត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login