សំណួរ
១. តើចលនាតស៊ូមានប៉ុន្មានបែប ? អ្វីខ្លះ ?
២. តើខ្មែរក្រហមបានបែងចែកសត្រូវប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
៣. តើហេតុអ្វីបានជារបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំ ?
៤. តើពួកខ្មែរក្រហមមានគោលនយោបាយដូចម្តេចខ្លះ ក្រោយថ្ងៃទី១៧ខែ មេសា ឆ្នាំ ១៩៧៥ ?
៥. តើកិច្ចចរចារក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តល់សារៈសំខាន់អ្វីខ្លះដល់ប្រទេសកម្ពុជា ?
ចម្លើយ
១. ចលនាតស៊ូមាន២បែបគឺ ៖
- ចលនាតស៊ូដើម្បីឯករាជ្យជាតិប្រឆាំងនឹងរបបអង់គ្លេសបារាំង
- ចលនាតស៊ូប្រឆាំងនឹងពួកមូលធន និងសក្តិភូមិ ។
២. ខ្មែរក្រហមបានបែងចែកសត្រូវមាន ២ប្រភេទគឺ ៖
ក. សត្រូវខាងក្នុង
- អ្នករដ្ឋការរបស់របបសាធារណរដ្ឋខ្មែរ
- ក្រុមជនជាតិភាគតិច
- ជនជាតិភាគតិចតំបន់ភ្នំ
- ជនជាតិខ្មែរអ៊ីសាម
- ជនជាតិភាគតិចវៀតណាម
- ជនជាតិភាគតិចចិន
- ជនបញ្ញាវន្ត
- ជនក្បត់ដទៃទៀត ។
ខ. សត្រូវខាងក្រៅ
- ប្រទេសសហរដ្ឋអាមេរិក
- ប្រទេសថៃ
- ប្រទេសវៀតណាម
- អតីតសហភាពសូវៀត ។
៣. បានជារបបកម្ពុជារបបកម្ពុជាប្រជាធិបិតេយ្យត្រូវបានដួលរលំពីព្រោះ ៖
- ប្រជាជនកម្ពុជាស្អប់របបនេះ(ប៉ុលពត) ពួកប៉ុល ពត ធ្វើបាបបង្អត់អាហារ ធ្វើការធ្ងន់ អត់ថ្នាំព្យាបាល ខ្វះជម្រក ស្លាប់ចោល ។
- វិសុទ្ធកម្ម (ការចម្រាញ់យកមនុស្សបដិវត្តន៍បរិសុទ្ធ) ពួកខ្មែរក្រហមចោទប្រកាន់រួចសម្លាប់ឱ្យសង្ស័យ ។
- ការធ្វើសង្រ្គាមជាមួយវៀតណាម ៖ កងទ័ពជំនួយវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជាបានវាយប្រហារយ៉ាងខ្លាំងមកលើកកងទ័ងកម្ពុជាប្រជាធិបតេយ្យ ។
៤. គោលនយោបាយពួកខ្មែរក្រហមក្រោយថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ មានដូចខាងក្រោម ៖
- ជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញទាំងអស់
- លប់បំបាត់ទីផ្សារ
- លប់បំបាត់ការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណ
- ផ្សឹកលោកសង្ឃក្នុងសំណាក់ពុទ្ធសាសនាទាំងអស់ ដោយឱ្យទៅធ្វើស្រែនៅតំបន់មូលដ្ឋានជនបទ
- ប្រហារជីវិតមេដឹកនាំរបបលន់ នល់
- បង្កើតសហរករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
- បណ្តេញជនជាតិភាគតិចវៀតណាមឱ្យចេញពីប្រទេសកម្ពុជាទាំងអស់
- បញ្ជូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់ប្រទេសវៀតណាម ។
៥. កិច្ចចរាចារក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តល់សារៈសំខាន់ដល់ប្រទេសកម្ពុជាដូចតទៅ ៖
- បញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ
- នាំមកនូវសន្តិភាពជូនប្រជាជាតិកម្ពុជា
- រៀបចំការបោះឆ្នោតជាសកលនៅប្រទេសកម្ពុជា
- ការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ។