Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើវ័យនៃជីវិតមនុស្សមានប៉ុន្មានប្រការ ? អ្វីខ្លះ ?

២. តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានភេទ ?

៣. ចូរបង្ហាញតួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ៦ ។

៤. តើប្រទេសកម្ពុជាបានស្ថិតនៅក្រោមអនានិគមនិយមបារាំងនៅឆ្នាំណា ? ហើយទទួលបានឯករាជ្យនៅថ្ងៃខែឆ្នាំណា ? ការទទួលបានឯករាជ្យនោះបានផ្តល់ន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជាយ៉ាងដូចម្តេចខ្លះ ?

៥. ដូចម្តេចដែលហៅថា អង្គការខ្មែរក្រហម ?

ចម្លើយ

១. វ័យនៃជីវិតមនុស្សមាន១០ប្រការគឺ ៖

  • ពី១ ឆ្នាំ ដល់ ១០ឆ្នាំ ៖ វ័យស្រួល
  • ពី១១ ដល់ ២០ឆ្នាំ ៖ វ័យល្បែង
  • ពី២១ ដល់ ៣០ឆ្នាំ ៖ វ័យល្អ
  • ពី៣១ ដល់ ៤០ឆ្នាំ ៖ វ័យខ្លាំង
  • ពី៤១ ដល់ ៥០ ឆ្នាំ ៖ វ័យពិចារណា
  • ពី៥១ ដល់ ៦០ ឆ្នាំ ៖ វ័យធន់
  • ពី៦១ ដល់ ៧០ ឆ្នាំ ៖ វ័យជរា
  • ពី៧១ ដល់ ៨០ឆ្នាំ ៖ វ័យកោង
  • ពី៨១ ដល់ ៩០ ឆ្នាំ ៖ វ័យភ្លេច
  • ពី៩១ ដល់ ១០០ឆ្នាំ ៖ វ័យដេក ។

២. សិល្បៈខ្មែរចែកចេញជា ៧ប្រភេទគឺ ៖

  • សិល្បៈស្ថាបត្យកម្ម ៖ បានដល់ការសាងសង់ផ្ទះសម្តែង រមណីដ្ឋាន អាគារ និងប្រាសាទ ។
  • សិល្បៈចម្លាក់ ៖ បានដល់ការសូនរូបស្មិតជាងទង គឺការយកសម្ភារផ្សេងៗដូចជា ឈើលោហធាតុ ដី មកកែច្នៃធ្វើជារូបផ្សេងៗដែលគេចង់បានដូចជារូបមនុស្ស សត្វ និងរូបផ្សេងៗ ទៀត ។
  • សិល្បៈគំនូរ ៖ បានដល់ការគូសវាស ផាត់ពណ៍ទៅលើវត្ថុផ្សេងៗ ដើម្បីឱ្យចេញជារូបភាពតាមចំណង់ចំណូលចិត្ត ។
  • សិល្បៈតន្រ្តី ៖ បានដល់សិល្បៈដែលស្តែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសម្តេងយ៉ាងពិរោះជាប់ចិត្ត ហើយធ្វើឱ្យអ្នកស្តាប់រំភើបរំសាយទុក្ខសោកទៅតាមសម្លេង ។
  • សិល្បៈរបាំ ៖ បានដល់ការតែងនិពន្ធឱ្យចេញជាសាច់រឿងដើម្បីបម្រើអ្នកអាន អ្នកស្តាប់ ហើយអាចធ្វើឱ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍ រំភើប ញាប់ញ័រទៅតាមសាច់រឿងប្រកបដោយសិល្ប៍វិធីត្រឹមត្រូវរបស់អ្នកនិពន្ធ ។
  • សិល្បៈភាពយន្ត ៖ បានដល់ភាពយន្ត កុនល្ខោន ដែលស្តែងចេញតាមរយៈរូបភាពពិត ឬរូបភាពឆ្លុះបញ្ចាំងដែលធ្វើឱ្យមនុស្សសប្បាយចិត្តឬកើតទុក្ខ ។

៣. នៅក្នុងសង្គមប្រជាធិបតេយ្យតួនាទី នៃវប្បធម៌សន្ទនាមានដូចតទៅ ៖

  • ផ្តល់ប្រយោជន៍ក្រុមមនុស្សភាគច្រើន (ជាតិ)ជាធំជាងប្រយោជន៍បុគ្គល ។​
  • បញ្ចៀសបាននូវសង្រ្គាមពាក្យសម្តី និងទំនាស់ផ្សេងៗក្នុងសង្គម ។
  • ជាវេទិការពិភាក្សា ជជែកដេញដោលឈរលើគោលការណ៍ស្មើភាពគ្នា និងសន្តិវិធី ។
  • ជាគំរូមួយដ៏ល្អក្នុងសង្គមប្រកបដោយភាពជឿជាក់ពីសំណាក់រាស្រ្ត និងពីមជ្ឈដ្ឋាននានា ។
  • មានទំនួលខុសត្រូវលើប្រយោជន៍ជាតិក្នុងសង្គមប្រជាធិបតេយ្យ ។
  • បញ្ចៀសបាននូវរាល់អំពើហិង្សា និងសង្រ្គាម ។
  • ដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ។
  • ផ្តល់នូវភាពស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក ។
  • បង្កើតនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការបានប្រសើរជាងមុន ។
  • គោរពគ្នាទៅវិញទៅមកក្នុងភាពថ្លៃថ្នូរ ។
  • បង្ហាញពីភាពយកចិត្តទុកដាក់ក្នុងកិច្ចការរួមជាចម្បង ។
  • ជម្រុញ និងពន្លឿនផ្នែកមិនស៊ីចង្វាក់រវាងគ្នានិងគ្នា ។
  • ដូច្នេះ វប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យពិតជាមានតួនាទីដ៏សំខាន់ចំពោះប្រទេស ដែល​ប្រកាន់យកនូវលទ្ធិប្រជាធិបតេយ្យ តួយ៉ាងដូចជាប្រទេសកម្ពុជាដ៏ល្អផូរផង់នៃខ្មែរយើងទាំងអស់គ្នាជាដើម ។

៤. ប្រទេសកម្ពុជាបានស្ថិតនៅក្រោមអនានិគមនិយមបារាំងនៅឆ្នាំ ១៨៦៣ ។ ប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ។ តាមរយៈការទទួលបានឯករាជ្យនេះបានផ្តល់ន័យជាប្រវត្តិសាស្រ្តមកដល់ប្រទេសកម្ពុជាដូចតទៅ ៖

  • ប្រទេសកម្ពុជារួចផុតពីនឹមអនានិគមនិយមបារាំង ។
  • ប្រទេសកម្ពុជាទទួលបានអធិបតេយ្យភាព និងបូរណភាពដែនដីផ្ទាល់របស់ខ្លួន ។
  • ​ប្រជាជនកម្ពុជាមានសិទ្ធិសេរីភាពនិងមានសិទ្ធិសម្រេចលើជោគវាសនារបស់ខ្លួន ។
  • ប្រជាជនកម្ពុជាទាំងមូលរួចផុតពីការគាបសង្កត់ កេងប្រវ័ញ្ច ជិះជាន់ និងការប្រមូលពន្ធដារសព្វសារពើយ៉ាងអនាធិបតេយ្យ ។
  • អន្តរជាតិទទួលស្គាល់ការទទួលបានឯករាជ្យរបស់កម្ពុជា និងកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិ ។ ដូច្នេះ ការទទួលបានឯករាជ្យពីបារាំងពិតជាបានផ្តល់ន័យជាប្រវត្តិសាស្រ្តដល់ប្រទេសកម្ពុជាយ៉ាងប្រពៃធ្វើឱ្យប្រជាជនកម្ពុជាទូទាំងផ្ទៃប្រទេសចងចាំជាក់មិនភ្លេចឡើយ ។

៥. អង្គការ (ខ្មែរក្រហម) គឺជាពាក្យមួយម៉ាត់គ្របដណ្តប់ទាំងបក្សកុំមុយនីស ទាំងអង្គការនីតិបញ្ញាត្តិ នីតិប្រតិបត្តិ និងអំណាចតុលាការ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login