ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើព្រះរាជពិធីច្រត់ព្រះនង្គ័ល គេធ្វើនៅពេលណា ?
២. តើស្រីហិតោបទេសមានន័យដូចម្តេច ?
៣. តើពិធីសំពះព្រះខែ អកអំបុកប្រារព្ធធ្វើនៅថ្ងៃណា ខែណា ? ហើយគេធ្វើពិធីនេះដើម្បីអ្វី ?
៤. តើនរណាជាអ្នកបង្កើតអង្គការកាកបាទក្រហម ? ជនជាតិអ្វី ? នៅក្នុងឆ្នាំណា ? មានទិសដៅដូចម្តេច ?
៥. តើវប្បធម៌សន្តិភាព មានសារៈប្រយោជន៍ អ្វីខ្លះចំពោះសង្គមខ្មែរ ?
ចម្លើយ
១. ព្រះរាជពិធីច្រត់ព្រះនង្គ័ល គេធ្វើឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជាថ្ងៃដែលគេរៀបចំធ្វើព្រះរាជពិធីច្រត់ព្រះនង្គ័លជាឧឡារឹក ។
២. ស្រីគឺសិរីមង្គល ឯហិតោបរទេស ប្រែថា ការប្រៀនប្រដៅប្រយោជន៍ការពន្យល់ប្រយោជន៍ការប្រាប់ប្រយោជន៍ឬការដឹកនាំអនុជនឱ្យមានប្រយោជន៍នៅនាលោកិយនេះ ពុំនោះសោតនឹងហៅថាធម៌បំពេញមនុស្សភាព ក៏សឹងបានសេចក្តី ថាមនុស្សយល់ពីប្រយោជន៍ គឺស្រលាញ់ពលកម្មនោះនៃឱ្យមានទ្រព្យសម្បត្តិ ទ្រព្យសម្បត្តិនាំឱ្យមានសេចក្តីថ្លៃថ្នូរ សេចក្តីថ្លៃថ្នូរនាំឱ្យមានសិរីសួស្តីសុភមង្គល ។
៣. ពិធីសំពះព្រះខែ អកអំបុក គេធ្វើនៅក្នុងរាត្រីថ្ងៃ ១៥កើត ខែកក្តិក ។ ហើយគេធ្វើបុណ្យសំពះព្រះខែដើម្បីរំឮកដល់កាលដែលព្រះពោធិសត្វយោនយកព្រះសញ្ជាតិទៅកើតជាសត្វទន្សាយ ព្រោះនៅក្នុងរង្វង់ព្រះច័ន្ទដែលមានពន្លឺពេញបូរមី គេឃើញមានរូបទន្សាយ ។ រូបទន្សាយនេះព្រះឥន្ទ្រយកម្នាងសិលាមួយដុំគូសវាសភ្ជាប់រូបទន្សាយក្នុងរង្វង់ព្រះច័ន្ទ ។ ចំពោះបុណ្យអកអំបុកធ្វើឡើងជាការរំឮកចំពោះព្រះពោធិសត្វយោនយកកំណើតជាសត្វទន្សាយ ។ ប្រជាកសិករយើងច្រើនហូបអំបុកជាមួយចេក ហេតុនេះហើយបានជាក្នុងពិធីសំពះព្រះខែគេច្រើនដាក់ចេកថ្វាយព្រះចន្ទជាមួយអំបុក ។
៤. អ្នកដែលបានបង្កើតអង្គការកាកបាទក្រហម គឺ លោក ហង់ រីឌុយណង់ ជនជាតិស្វ៊ីស ហើយទង់កាកបាទក្រហមយក លំនាំតាមទង់ជាតិស្វ៊ីស ។ ហើយអង្គការនេះបង្កើតឡើងនៅឆ្នាំ ១៨៦៣ នៅទីក្រុងហ្សឺណេវ ទិសដៅដំបូងបង្អស់របស់កាកបាទក្រហមគឺ ៖
៥. វប្បធម៌សន្តិភាពមានសារៈប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ ដែលរួមមានដូចតទៅ ៖