សំណួរ
១. តើមូលហេតុអ្វីខ្លះ ដែលបណ្តាលឱ្យប្រទេសកម្ពុជាព្រមទទួលយកអនានិគមនិយមបារាំង ?
២. តើតម្លៃសន្តិភាពដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងដូចម្តេចខ្លះ ?
៣. តើរបបកម្ពុជាប្រជាធិបតេយ្យសម័យប៉ុល (ពត) ចាប់ផ្តើមពីឆ្នាំណា ដល់ឆ្នាំណា ?
៤. ហេតុអ្វីបានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីភ្នំពេញ និងទីប្រជុំជននានា ?
៥. តើកិច្ចព្រមព្រៀងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តោតលើចំណុចសំខាន់អ្វីខ្លះ ?
ចម្លើយ
១. មូលហេតុដែលបណ្តាលឱ្យប្រទេសកម្ពុជាទទួលយកអាណានិគមបារាំងគឺ ៖
ក. មូលហេតុនយោបាយ
- សៀម យួន គាបសង្កត់ និងឈ្លានពានកម្ពុជា
- ខ្មែរយកមហាអំណាចអឺរ៉ុបជាបង្អែកការពារប្រទេសពូជសាសន៍ខ្មែរ
- ធ្វើឱ្យមានឯកភាពអំណាចរាជបល្ល័ង្គ
ខ. មូលហេតុសេដ្ឋកិច្ច
- បារាំងបានបើកប្រាក់បៀវត្សរ៍ឱ្យមន្រ្តីរាជការរាជវង្សានុវង្សា ព្រះមហាក្សត្រខ្ពស់
- បារាំងជាអ្នកពាណិជ្ជកម្មក្នុង និងក្រៅប្រទេសនិងជាអ្នកកាន់កាប់ពន្ធដារ
- សេដ្ឋកិច្ចខ្មែរធ្លាក់ចុះខ្សោយ និងឋិតក្រោមការគាបសង្កត់របស់សៀម និងយួន
គ. មូលហេតុសង្គម
- រៀបចំប្រព័ន្ធតុលាការថ្នាក់មូលដ្ឋាន ខេត្តក្រុង
- រៀបចំប្រព័ន្ធរដ្ឋបាលថ្នាក់មូលដ្ឋាន ខេត្ត ក្រុង
- ធ្វើឱ្យសង្គមខ្មែរមានស្ថេរភាព
- រៀបចំប្រព័ន្ធច្បាប់នៅខ្មែរ
- ដូចនេះ កម្ពុជាទទួលយកអាណានិគមបារាំងពិតជាមានគោលបំណង និងមូលហេតុយ៉ាងច្បាស់លាស់ដូចជា មូលហេតុនយោបាយ សេដ្ឋកិច្ច និងមូលហេតុសង្គម ។
២. តម្លៃសន្តិភាពដែលកម្ពុជាទទួលបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៖
ក. តម្លៃសន្តិភាព
- កម្ពុជាបានសុខសន្តិភាពជៀស ផុតពីសង្រ្គាម
ខ. សេដ្ឋកិច្ច
- ជួយជម្រុញវិស័យកសិកម្ម ឧស្សាហកម្មពាណិជ្ជកម្ម ទេសចរណ៍ឱ្យមានការអភិវឌ្ឍ
- ងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង
- គ្រឹះស្ថានជំនួញមានការកើនឡើងជាលំដាប់
គ. សង្គម
- មានការទប់ស្កាត់សង្រ្គាម និងការទាស់ទែងខ្វែងគំនិតគ្នាក្នុងសង្គម
- លើកស្ទួយការគោរពសិទ្ធិមនុស្ស សេរីភាពក្នុងសង្គមប្រជាធិបតេយ្យ
- ការពារ និងទបស្កាត់អំពើពុករលួយ
- ធ្វើឱ្យមានលទ្ធភាពក្នុងការសម្រេចផែនការនាតាមការកំណត់
- ជួយឱ្យមានសន្តិភាព និងសន្តិសុខក្នុងសង្គម
- អភិវឌ្ឍលើវិស័យអប់រំដោយមានការបង្កើតគ្រឹះស្ថានឧត្តមសិក្សាបន្ថែម សាលារៀន និងពង្រាយគ្រូតាមមូលដ្ឋានទូទាំងប្រទេស និងកំណែទម្រង់លើការប្រឡងនានា
- អភិវឌ្ឍវប្បធម៌ជាតិ និងសាសនា ។ ដូចនេះ សន្តិភាពដែលប្រទេសកម្ពុជាទទួលបាន ពិតជាមានតម្លៃណាស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។
៣. របបកម្ពុជាប្រជាធិបតេយ្យចាប់ផ្តើមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ។ ហើយក្រោយពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ ១៩៧៥ ពួកខ្មែរក្រហមមានគោលនយោបាយដូចតទៅ ៖
- ជម្លៀសប្រជាជនឱ្យចេញពីទីក្រុងភ្នំពេញទាំងអស់
- លុបបំបាត់ទីផ្សារ
- លុបបំបាត់ចោលការប្រើប្រាស់ និងចរាចរណ៍រូបិយប័ណ្ណ
- ផ្សឹកលោកសង្ឃក្នុងសំណាក់ព្រះពុទ្ធសាសនាទាំងអស់ហើយឱ្យទៅធ្វើស្រែចម្ការនៅតំបន់ជនបទមូលដ្ឋាន
- ប្រហារជីវិតមេដឹកនាំរបបលន់ នល់
- បង្កើតសហករណ៍កម្រិតខ្ពស់ទូទាំងប្រទេស
- បណ្តេញជនជាតិភាគតិចវៀតណាមឱ្យចេញទាំងអស់
- បញ្ជូនទ័ពទៅតាមព្រំប្រទល់ជាពិសេសព្រំប្រទល់វៀតណាម ។
៤. បានជាពួកខ្មែរក្រហមជម្លៀសប្រជាជនចេញពីភ្នំពេញ និងទីប្រជុំជននានា ព្រោះ ៖
- ពួកនេះស្អប់ពួកមូលធន
- ដើម្បីឱ្យប្រជាជនទៅធ្វើការងារកសិកម្ម នៅតាមទីជនបទ
- អ្នកដឹកនាំកុំមុយនីសភ័យខ្លាចចំពោះសន្តិសុខផ្ទាល់ខ្លួន
- តាមផ្តាច់កម្លាំងតស៊ូប្រឆាំងនឹងពួកគេនៅ តាមទីក្រុងនានា
- អង្គការត្រូវបោសសម្អាតខ្មាំងក្នុងក្រុង
- ខ្វះមធ្យោបាយដឹកស្បៀងឱ្យប្រជាជនក្នុងក្រុងភ្នំពេញ ។
៥. កិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ បានផ្តោតលើចំណុចសំខាន់២គឺ ៖
- កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាពបូរណភាពដែនដី អព្យាក្រឹត និងឯកភាពជាតិកម្ពុជា
- សេចក្តីថ្លែងការណ៍ស្តីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ។