Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាលនាំមកនូមវផលប្រយោជន៍អ្វីខ្លះ ជូនដល់សង្គមជាតិ ?

២. តើសមាសភាពណាខ្លះ ដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត ?

៣. តើធ្វើដូចម្តេចដើម្បីឲ្យមានសមភពរវាងមនុស្សនៅក្នុងសង្គម ?

៤. ក្រោយកែសម្រួលរដ្ឋបាលថ្នាក់មូលដ្ឋានតើរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ស្ថិតក្រោមលំដាប់រដ្ឋបាលណាខ្លះ ?

៥. ដើម្បីសម្របសម្រួលនិងគាំទ្រដល់ដំណើរការនៃកំនែទម្រងវិមជ្ឈការនិងវិសហមជ្ឈការ ឲ្យមានប្រសិទ្ធិភាពតើរដ្ឋាភិបាលត្រូវមានវិធានការដូចម្តេខ្លះ ?

ចម្លើយ

១. ការបង្កើតគោលនយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល នាំមកនូលផលប្រយោជន៍ ៖

  • ជំរុញការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើន
  • គោរពសិទ្ធិសេរីភាព ធានាយុត្តិធម៌ សមធម៌
  • ពង្រឹងពង្រីកនីតិរដ្ឋ
  • ប្រយុទ្ធប្រឆាំងនឹងការរំលោភច្បាប់
  • សង្គមប្រកបដោយតម្លាភាពប្រសិទ្ធិភាព... ។

២. សមាសភាពដែលត្រូវហាមឃាត់មិនឲ្យចូលក្នុងគណៈកម្មាធិការរៀបចំការបោះឆ្នោត៖​

  • ព្រះមហាក្សត្រ
  • ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ
  • ស្ថាប័ននីតិប្បញ្ញតិ្ត ( រដ្ឋសភានិងព្រឹទ្ធសភា )
  • ស្ថាប័នរាជរដ្ឋាភិបាល
  • ស្ថាប័នតុលាការ
  • មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ
  • បុព្វជិតខាងសាសនា ( ព្រះសង្ឃ អាចារ្យ )
  • ក្រុមប្រឹក្សាឃុំ សង្កាត់
  • សមាជិកគ្រប់គណៈបក្ស
  • អ្នកគ្មានសិទ្ធិបោះឆ្នោត
  • ទណ្ឌិត ( អ្នកជាប់ពន្ធធនាគារ )
  • អនីតិជន ( ជនក្រោមអាយុ ១៨ឆ្នាំ )ឮ
  • ពិរុទ្ធជនឮ
  • ជនមានសតិវិប្បល្លាស ( លីលា ឆ្កួត... ) ។

៣. ដើម្បីធ្វើឲ្យមានសមភាពរវាងមនុស្សនៅក្នុងសង្គមយើងត្រូវ៖

  • ត្រូវតែមានភាពយុត្តិធម៌ នៅក្នុងសង្គម
  • ត្រូវលុបបំបាត់អំពើពុករលួយក្នុងសង្គម
  • អ្នកប្រព្រឹត្តបទល្មើសត្រូវទទួលទោសទណ្ឌ
  • ពលរដ្ឋម្នាក់ៗមានសិទ្ធិចូលរួមបោះឆ្នោត
  • លុបបំបាត់ភាពអយុត្តិធម៌នៅក្នុងសង្គម
  • អនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន កុំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃជាដើម ។

៤. ក្រោយកែសម្រួល រដ្ឋបាលថ្នាក់មូលដ្ឋាន៖

  • រដ្ឋបាលសង្កាត់នៃរាជធានី ស្ថិតក្រោមលំដាប់រដ្ឋបាលខណ្ឌ ហើយរដ្ឋបាលខណ្ឌស្ថិតក្រោមរដ្ឋបាល​រាជធានី ។
  • រដ្ឋបាលសង្កាត់នៃខេត្ត ស្ថិតក្រោមលំដាប់រដ្ឋបាលក្រុងហើយរដ្ឋបាលក្រុងស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត ។
  • រដ្ឋបាលឃុំនៃខេត្ត ស្ថិតក្រោមរដ្ឋបាលស្រុក រដ្ឋបាលស្រុកស្ថិតក្រោមលំដាប់រដ្ឋបាលខេត្ត ។

៥. ដើម្បីសម្របសម្រួល និងគាំទ្រដល់ដំណើរការនៃកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ឲ្យមានប្រសិទ្ធិភាពរដ្ឋាភិបាលត្រូវមានវិធានការ៖

  • រៀបចំឡើងវិញនូវរចនាសម្ព័ន្ធនៃប្រព័ន្ធគ្រប់គ្រង នៅរដ្ឋបាលថ្នាក់មូលដ្ឋាន
  • បន្តបង្រឹងប្រព័ន្ធ គ្រប់គ្រងនាបច្ចុប្បន្នរបស់ក្រុមនីមួយៗ
  • ត្រូវចូលរួមដោយឥតសំចៃពីគ្រប់ក្រសួងស្ថាប័ននៃរដ្ឋាភិបាល មន្រ្តីរាជការ ស៊ីវិល នគរបាលជាតិកងយោធពលខេមរភូមិន្ទ
  • រៀបចំកម្ម​វិធីជាតិ ដើម្បីកំណែទម្រង់រដ្ឋបាលវិមជ្ឈការ ​មជ្ឈការនិងវិសហមជ្ឈការ
  • ត្រូវពង្រឹងការគ្រប់គ្រងនិងការ​អនុវត្តច្បាប់
  • ត្រូវមាន​​គោលនយោបាយដឹកនាំប្រកបដោយភាពពិតប្រាកដនិងច្បាស់លាស់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login