Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្អូនត្រូវធ្វើអ្វីខ្លះ ដើម្បីចូលរួមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ ?

២. ចូរពន្យល់ការផ្តន្ទាទោសចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុស និងច្បាប់អន្តោប្រវេសន៍ ។

៣. ចូរអធិប្បាយពីនគរបាលនិងកម្លំាងប្រដាប់អាវុធ ។

៤. ចូរនិយាយពីគណបក្សនយោបាយសិទ្ធិ និងសេរីភាពនិងការបោះឆ្នោត ។

៥. តើជនប្រភេទណាដែលគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត ?

ចម្លើយ

១. ដើម្បីចូលរួមអនុវត្ត ច្បាប់ន្តោប្រវេសន៍ខ្ញុំត្រូវ ធ្វើដូចតទៅ៖

  • យល់ឲ្យកាន់តែច្បាស់អំពី ច្បាប់អន្តោប្រវេសន៍
  • រួបរួមគ្នាអនុវត្តឲ្យបានខ្ជាប់ខ្ជួន
  • មិនត្រូវសមគំនិតជាមួយជនបរទេសខិលខូច
  • មានស្មារតីភ្ញាក់រលឹក ក្នុងការជួយផ្តល់ព័ត៌មានដល់មន្រ្តីមានសមត្ថកិច្ច
  • ចេះជួយអប់រំ ណែនាំ ពន្យល់ឲ្យបងប្អូនប្រជាពលរដ្ឋយល់ដឹងពីច្បាប់អន្តោប្រវេសន៍
  • សិក្សាឲ្យស៊ីជម្រៅអំពីក្រឹត្យច្បាប់នេះ
  • ត្រូវជូនដំណឹង ដលអាជ្ញាធរមានសមត្ថកិច្ចស្តីពីការស្នាក់នោរបស់ជនបរទេសក្នុងទីលំនៅ ។

២. ពន្យល់ការផ្តន្ទាទោស ចំពោះអ្នកសមគំនិតដែលប្រព្រឹត្តខុសនឹងច្បាប់អន្តោប្រវេសន៍គឺ៖

  • ត្រូវផ្តន្ទាទោសដូចគ្នាចំពោះជនណា ដែលផ្តល់ជំនួយឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតក្នុងព្រះរាជាណាចក្រកម្ពុជា
  • មន្រ្តីឬភ្នាក់ងាររាជការ មានសមត្ថកិច្ចរូបណាដែជាអ្នកសមគំនិតឬជួយសម្រួលក្នុងការប្រព្រឹត្តបទស្មើសត្រូវផ្តន្ទាទោស ដាក់គុកពី៦ខែដល់១ឆ្នាំ
  • ជនណាដែលធ្វើការកោសលុបសរសេរត្រួតក្លែងឬឲ្យគេខ្ចី ឬមួយក៏សរសេរឈ្មោះក្លែងក្លាយនៅក្នុង​បណ្ណស្នាក់នៅបណ្ណការងារ ជាដើមត្រូវផ្តន្ទោទោសដាក់គុកពី ៥ឆ្នាំដល់១០ឆ្នាំ ។

៣. អធិប្បាយពីនគរបាលនិងកម្លំាងប្រដាប់អាវុធគឺ៖

     នគរបាលទទួលខុសត្រូវ ចំពើសហគមន៍មូលដ្ឋានដែលខ្លួនបម្រើការងារ ។ ភ្នាក់ងារនគរបាលធ្វើការ២៤ម៉ោង ។ គេបង្កើតភ្នាក់ងារនករបាលពិសេស ជាភ្នាក់ងារនគរបាលស្មគ្រចិត្ត ។

៤. និយាយពីគណបក្សនយោបាយ សិទ្ធិ និងសេរីភាពនិងការបោះឆ្នោតគឺ៖

  • គណបក្សនយោបាយ ក្នងលទ្ធិប្រជាធិបតេយ្យ មានគណបក្សជាច្រើនដែលតំណាងឲ្យទស្សនៈប្លែកៗគ្នាចំណែកលទ្ធិកុំមុយនីស្តគឺមានតែគណបក្សតែមួយ​ប៉ុណ្ណោះ ។
  • សិទ្ធិនិងសេរីភាព សេរីភាពសំខានៗដែលទ្រទ្រង់ការរស់នៅប្រកបដោយប្រជាធិបតេយ្យ ។ សិទ្ធិទាំងនេះមានតុល្យភាពដោយការទទួលខុសត្រូវ ព្រោះសង្គមប្រជាធិបតេយ្យនឹងមានដំណើរការទៅបាន ល្គឹក​ណាតែពលរដ្ឋចូលរួមចំណែក ។
  • ការបោះឆ្នោត រដ្ឋពលដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅមានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភាហើយក៏គ្មានច្បាប់បង្ខំឲ្យបោះឆ្នោតនោះដែរ ។

៥. ប្រភេទជនដែលគ្មានសិទ្ធិចុះឈ្មោះឆ្នោតគឺ៖

  • អនីតិជនៈ ជនដែលមានអាយុស្ថិតក្រោម១៨ឆ្នាំ ។
  • វិកលជនៈ ជនដែលមានសតិបញ្ញាមិនល្អមិនមានលក្ខណៈប្រក្រតី ។
  • ពនេចជនៈ ជនដែលមានទីលំនៅ អាសយដ្ឋានរស់នៅពិតប្រាកដ ។
  • ទណ្ឌិតៈ ជនដែលតុលាការចេញសាលក្រមឬសាលដីកាឲ្យជាប់ពន្ធធនាការ ។
  • ពិរុទ្ធជនៈ ជនដែលស្ថិតក្រោម អាណាព្យាបាលដែលមានលិខិតបញ្ជាក់ឬជនជាប់ចោទ ។
  • អនិកជនៈ ជនដែលមិនមានសញ្ញាតិខ្មែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login