Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើទំហំនៃកម្រិតវិមជ្ឈការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មានអ្វីខ្លះ ? តតើវិជ្ឈការឃុំ សង្កាត់មានអំណាចលើវិស័យអ្វីខ្លះ ?

២. តើពាក្យវិសហមជ្ឈការមានន័យដូចម្តេចខ្លះ ?

៣. តើពាក្យវិមជ្ឈការមានន័យដូចម្តេចខ្លះ ? តើមជ្ឈការនិងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់ណាខ្លះ​ ?

៤. តើពាក្យមជ្ឈការមានន័យដូចម្តេច ? តើគុណសម្បត្តិនិងគុណវិបត្តិរបស់មជ្ឈការនាំមកនូវផលប្រយោជន៍និងផលវិបាកអ្វីខ្លះ ក្នុងការគ្រប់គ្រងការងារសង្គមមូលដ្ឋាន ?

៥. ហេតុអ្វីបានជាគេត្រូវយកចិត្តទុកដាក់ចំពោះកុមារ ?

ចម្លើយ

១. ទំហំនៃកម្រិតវិជ្ឈការរបស់ក្រុមប្រឹក្សាឃុំ សង្កាត់មាន៖

  • ការអនុម័តលើគម្រោងផែនការ
  • ការអនុម័តលើថវិកាឃុំ សង្កាត់​
  • ការកំណត់តម្លៃសារពើពន្ធមូលដ្ឋាន
  • ការអនុម័តបទបញ្ជាផ្ទៃក្នុងនិងដីកា
  • កិច្ចការផ្សេងៗទៀតដែលកំណត់ដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

២. ពាក្យ វិសហមជ្ឈការមានន័យថារាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នធ្វើប្រតិភូកម្មលើមុខងារសិទ្ធិអំណាចនិងធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ​ និងបុគ្គលិក ) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទ​ណាមួយដើម្បីអនុវត្តមុខងារនេះក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននោះ ។

៣. ពាក្យវិមជ្ឈការ មានន័យថាការពង្រីកលទ្ធភាពប្រជាធិបតេយ្យនៅមូលដ្ឋាននិងពង្រីកស្វ័យភាពគ្រប់គ្រងលើជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន ដែលរដ្ឋអំណាចឬអាជ្ញាធរកណ្តាលមិនលូកដៃឬមិនចូលទៅធ្វើជំនួសឡើយ ។

     មជ្ឈការ និងវិមជ្ឈការមានលក្ខណៈខុសគ្នាត្រង់៖

ក. មជ្ឈការ

  • ប្រមូលផ្តុំអំណាចតែក្នុងដៃបុគ្គល
  • ក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស
  • ជូនកាលប្រើនយោបាយប្រជាភិថុតិ... ។

ខ. វិសហមជ្ឈការ

  • ចែករំលែកអំណាចនៅក្នុងប្រព័ន្ធ
  • អាជ្ញាធរកណ្តាលមិនលូកដៃទៅធ្វើការ
  • ដែនដីស្ថិតនៅក្រៅសមូហភាពរដ្ឋ... ។

៤. ពាក្យមជ្ឈការមានន័យថាអំណាចទាំង​អស់នៅតែក្នុងដៃរបស់បុគ្គលឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស ។

គុណសម្បត្តិនិងគុណវិបត្តិមជ្ឈការ ក្នុងការគ្រប់គ្រងការងារសង្គមនាំមកនូវ ៖

ក. ផលប្រយោជន៍

  • រដ្ឋអំណាចថ្នាក់ក្រោម អនុវត្តតាមកម្មវិធីរបស់រដ្ឋតែមួយ
  • ពង្រឹងបាននូវឯករាជ្យជាតិ
  • ផ្តល់ភាពងាយស្រួយ ទៅដល់រដ្ឋលបាលថ្នាក់កណ្តាលក្នុងការត្រួតពិនិត្យ

ខ. ​ផលវិបាក

  • រដ្ឋបាលសាធារណៈមិនអាចស្ថិតនៅជិតជាប់នឹងប្រជាពលរដ្ឋ
  • ប្រជាពលរដ្ឋ មិនអាចចូលរួមក្នុងការសម្រេចិត្តអ្វីមួយឬ ក្នុងការរៀបចំ
  • រដ្ឋបាលបែបនេះមានលក្ខណៈបិទជិត​ ។

៥. បានជាតត្រូវយកចិត្តទុកដាក់ចំពោះកុមារព្រោះ៖

  • វ័យកុមារជាវ័យដែលឆាប់រងគ្រោះជាងអ្វីៗទាំងអស់
  • វ័យកុមារជាវ័យដែលត្រូវការសេរីភាពជាអ្វីៗទាំងអស់
  • វ័យកុមារជាវ័យដែលត្រូវការសេរីភាពជាង
  • វ័យកុមារជាវ័យដែលកំពុងរីកចម្រើនលូតលាស់ទាំងខាងផ្នែកបញ្ញា ទាំង​ខាងផ្លូវកាយ
  • វ័យកុមារជាវ័យដែលកំពុង​ត្រូវការក្រេបជញ្ជក់យកចំណេះដឹង
  • វ័យកុមារជាវ័យត្រាប់តាមមនុស្សចាស់
  • កុមារជាទំពាំងស្នងឫស្សីដែលត្រូវបន្តវេនពីមនុស្សចាស់នាអនាគត
  • កុមារនឹងក្លាយទៅជាយុវជន នាអនាគតនិងក្លាយទៅជាសរសេរទ្រូង​របស់ប្រទេសជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login