សំនួរ
១. តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបានបែងចែកជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
២. តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដឹកនាំដោយនរណាខ្លះ ?
៣. ចូរនិយាយអំពីភារកិច្ចរបស់នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ?
៤. តើនគរបាលតែងធ្វើការទំនាក់ទំនងជាមួយអ្នកណាខ្លះ ?
៥. តើគោលការណ៍សំខាន់ៗនៃការប្រើប្រាស់កម្លាំង និងអាវុធមានអ្វីខ្លះ ?
ចម្លើយ
១. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវបានបែងចែកចំនួន៤ប្រភេទនិងកំណត់ចំនួនក្របខណ្ឌដូចខាងក្រោម៖
- ប៉ុស្តិ៍នគរបាលប្រភេទ១ មានក្របខណ្ឌចំនួន( ៨. ១២ )
- ប៉ុស្តិ៍នគរបាលប្រភេទ២ មានក្របខណ្ឌចំនួន (១៣. ១៨)
- ប៉ុស្តិ៍នគរបាលប្រភេទ៣មានក្របខណ្ឌចំនួន( ១៩.២៥ )
- ប៉ូស្តិ៍នគរបាលប្រភេទ៤ មានក្របខណ្ឌចំនួន( ២៦. ៣២ ) ។
២. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដឹកនាំដោយនាយកប៉ុស្តិ៍ចំនួន១រូបនិងមាននាយករងប៉ុស្តិ៍ចំនួន១រូបជាជំនួយការ ។
៣. ភារកិច្ចរបស់នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់៖
- បញ្ជាដឹកនាំកម្លាំងនិងគ្រប់គ្រងមធ្យោបាយ យុទ្ធោបករណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់
- ដោះស្រាយការងារប្រចាំថ្ងៃ រៀបចំរបៀបរបបផែនការកម្មវិធី ទិសដៅការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលនិងចាត់តាំងការប្រជុំណែនាំផ្សព្វផ្សាយ ដាក់ផែនការព្រមទាំងតាមដានត្រួតពិនិត្យ ការបំពេញភារកិច្ចរបស់មន្រ្តីក្រោមឱវាទតាមការកំណត់
- ទទួលសំណូមពរពីប្រជាពលរដ្ឋនិងផ្តល់សេវាដោះស្រាយដើម្បីសុខភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិក្នុងមូលដ្ឋាន
- រៀបបចំវេនប្រចាំការអចិន្រ្តៃ២៤ ម៉ោងដើម្បីទំនាក់ទំនងជួប និងទទួលព័ត៌មាន
- បូកសរុបវាយតម្លៃពិន្ទុ មូលវិចារណ៍លើកសំណើរតែងតាំងឋានៈ ឋានន្តរសក្តិ សរសើជូនរង្វាន់ដល់មន្រ្តីមានស្នាដៃក្នុងការបំពេញភារកិច្ច និងត្រួតពិនិត្យអនុវត្តន៍វិនិ័យចំពោះមន្រ្តីនគរបាលក្រោមដែលអសកម្ម
- រៀបចំបញ្ជីសារពើភ័ណ្ឌ កាន់កាប់ ប្រើប្រាស់និងថែរក្សាទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាព
- បំពេញភារកិច្ចផ្សេងៗទៀតដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឲ្យ ។
៤. នគរបាលតែធ្វើការទំនាក់ទំនងជាមួយ៖
- ជាមួយនគរបាលឬសមត្ថកិច្ចដទៃទៀត
- ជាមួយមេការឬអ្នកទទួលខុសត្រូវស្ថាប័នផ្សេងៗ
- ជាមួយជនរងគ្រោះ សាក្សី ឬដើមបណ្តឹង
- ជាមួយជនសង្ស័យ
- ជាមួយក្រុមគ្រួសារឬមិត្រភ័ក្រ
- ជាមួយសមាគមន៍ សហគមន៍...។ល។
៥. គោលការណ៍សំខាន់ៗនៃការប្រើប្រាស់កម្លាំងនិងអាវុធគឹ៖
- នីត្យានុកូលភាព
- ភាពចាំបាច់
- សមាមាត្រ ។