សំនួរ
១. តើអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានភារកិច្ចដូចម្តេចខ្លះ ?
២.តើអធិការដ្ឋាននករបាលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយនគរខ្លះ ?
៣. តើធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានរចនាសម្ព័ន្ធដូចម្តេច ?
៤. តើប៉ុស្តិ៍នគរបាលរដ្ឋបាលស្ថិតនៅក្រោមឱវាទនរណា ?
៥. តើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មានភារកិច្ចអ្វីខ្លះ ?
ចម្លើយ
១. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានភារកិច្ចដូចខាងក្រោម ៖
- អនុវត្តន៍ការងាររក្សាសន្តិសុខ សុវត្ថិភាពក្នុងមូលដ្ឋានទទួលខុសត្រូវ
- ការពារអាយុជីវីត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋមូលដ្ឋាន
- ការពារសន្តិសុខ សុវត្ថិភាពប្រតិភូជាតិ អន្តរជាតិភ្ញៀវបរទេស និងទេសចរណ៍
- ការពារសម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈ និងគោលដៅសំខាន់
- រៀបចំសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចររាចណ៍ផ្លូវគោក ទឹក ដែក ក្នុងភូមិសា្រស្តទទួលខុសត្រូវ
- ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
- ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើអនីតិជន និតិជន និងអំពើៀហឹង្សាក្នុងគ្រួសារ
- ចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងឧក្រិដ្ឋកម្មមានអង្គការចាត់តាំងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀតដែលប្រឆាំងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម
- កត់ត្រាស្ថិតិអាជីវកម្ម សិប្បកម្ម និងមុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ
- ចាត់វិធានការការការពារពិនិត្យកន្លែងកើតហេតុ ប្រមូលវត្ថុតាងងបម្រើការងារស៊ើបង្កេត និងដាក់បន្ទុក
- គ្រប់គ្រងការចុះបញ្ចីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល អាស៊ីតខ្លាំង ។ល។
- ធ្វើការងារស្រាវជ្រាវ ប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់ និងបង្រ្កាបសកម្មភាពបង្កចលាចលសង្គម និងសកម្មភាពភរវកម្ម
- ច្បាប់ខ្លួន ឃុំខ្លួន និងកសាងសំណុំរឿងបញ្ចូនទៅស្ថាប័នអយ្យការ និងតុលាការតាមនីតិវិធី
- អនុវត្តនិងសហការអនុវត្តសាលដីកានិងដីការនានារបស់ស្ថាប័នអយ្យការ និងតុលាការ
- ធ្វើអន្តរាគមន៍ សង្គ្រោះអាយុជីវីត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយនានាកើតឡើង
- គ្រប់គ្រងការចុះឈ្មោះបញ្ជីស្ថិតិប្រជាពលរដ្ឋ និងការងារផ្តល់អត្តសញ្ញាណបណ្ណ
- ធ្វើការងារគ្រប់គ្រងជនបរទេស ក្នុងភូមិសាស្រ្តទទួលខុសត្រូវ
- ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
- គ្រប់គ្រងបញ្ជាដឹកនាំប៉ុស្តិ៍នគរបាលក្រោមឱវាទ
- រៀបចំបញ្ចីសារពើភ័ណ្ឌ កាន់កាប់ ប្រើប្រាស់ និងថែរក្សាទ្រព្យសម្បត្តិរដ្ឋរបស់អង្គភាព
- ធ្វើការងាររដ្ឋបាល បុគ្គលិក ភស្តុភារ និងគណនេយ្យរបស់អធិការដ្ឋាន
- ធ្វើរបាយការណ៍បូកសរុបសន្និដ្ឋានវាយតម្លៃអំពីលទ្ធផលការងារនិងទិសដៅបន្តរបស់អធិការដ្ឋានតាមការកំណត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលអភិបាលក្រុង ស្រុក ខណ្ឌ និងស្នងការនគរបាលរាជធានីខេត្តប្រគល់ឲ្យ ។
២. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដឹកនាំដោយអធិការ១រូបនិងមានអធិការរងមួយចំនួនដឹកនាំផែនការ ដូចមានកំនត់ក្នុងឧបសម្ព័ន្ធនៃការប្រកាសនេះជាជំនួយការតាមការចាំបាច់ ។
៣. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានរចនាសម្ព័ន្ធដូចខាងក្រោម៖
- ផ្នែកសេនាធិការ
- ផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
- ផ្នែកសន្តិសុខ
- ផ្នែកនគរបាលយុត្តិធម៌
- ផែនពិនិត្យលវិភាគកន្លែងកើតហេតុ
- ផ្នែកប្រឆាំងគ្រឿងញៀន
- ផ្នែកសណ្តាប់ធ្នាប់សាធារណៈ
- ផ្នែកអត្តសញ្ញាណកម្ម
- ផ្នែកគ្រប់គ្រងជនបរទេស( មាននៅក្រុង ស្រុក ខណ្ឌ មួយចំនួន)
- ផ្នែកការពារនិងអន្តរាគមន៍ ( មាននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ) ។
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតនៅក្រោមការគ្រប់ក្រងលបញ្ជាដឹកនាំជំនាញរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាជនរដ្ឋក្នុងឃុំ សង្កាត់ ។
៥. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់មានភារកិច្ច៖
- ចាត់វិធានការដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋានឃុំ សង្កាត់
- ចាត់វិធានការើ ការពារកន្លែងកើតហេតុ ប្រមូលថែរក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាននករបាលក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់
- គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារចំនួនមនុស្សស្នាក់នៅបណ្តោះអាស្នន ស្នាក់នៅអចិន្ត្រៃយ៍និងមានវត្តមានជនបរទេសក្នុងភូមិសាស្រ្តទទួលខុសត្រូវ
- ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា ក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ
- គ្រប់គ្រងការចុះបញ្ចីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គមនិងយានជំនិះគ្រប់ប្រភេទតាមការកំនត់
- គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍៖ ទីតាំងអង្គភាពកងកម្លាំងប្រដាបអាវុធទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តុអារាម រមណីយដ្ឋាន ក្លឹបកម្សាន្ត អង្គការជាតិ អន្តរជាតិនានា លំនៅដ្ឋានជនបរទេស ក្រុមហ៊ុន រោងចក្រ សហគ្រាសនិងសហគមន៍
- ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅលកៀរគរការចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
- យាមប្រចាំការ ដើម្បីទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ប្រតិបត្តិម៉ឹងម៉ាត់ និងភ្ជាប់ខ្ជួននូវបទវិន័យរបស់នគរបាលជាតិ សំដៅធ្វើអោយប្រជាពលរដ្ឋស្រឡាញ់មានទំនុកចិត្តគាំទ្រ និងរាយការណ៍ហេតុការណ៍ជូននូវនគរបាល
- ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ប៉ុស្តិ៍ ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ តាមការកំនត់
- បំពេញភារកិច្ចផ្សេងៗទៀត ដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឲ្យ ។