សំនួរ
១. តើសមាសភាពក្រុមប្រឹក្សារាជសម្បត្តិមានអ្វីខ្លះ ? មានតួនាទីយ៉ាងដូចម្តេច ?
២. តើស្នងការនគរបាលរាជធានី ខេត្ត ស្ថិតកនៅក្រោមឱវាទរបស់នរណា ?
៣. តើស្នងការនគរបាលរាជធានី ខេត្តមានភារកិច្ចយ៉ាងដូចម្តេចខ្លះ ?
៤. តើស្នងការនគរបាលជាតិរាជធានី ខេត្តមានរចនាសម្ព័ន្ធយ៉ាងដូចម្តេចខ្លះ ?
៥. តើអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមកាសរបសស់អ្នកណា ?
ចម្លើយ
១. សមាភាពក្រុមប្រឹក្សារាជសម្បត្តិរួមមាន៩រូបដូចជាក្រោម៖
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្រ្តី
- សម្តេចព្រះសង្ឃរាជគណៈមហានិកាយ
- សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិ
- អនុប្រធានទី១ នៃព្រឹទ្ធសភា
- អនុប្រធានទី១នៃព្រឹទ្ធសភា
- អនុប្រធានទី២នៃព្រឹទ្ធសភា
- អនុប្រធានទី២នៃរដ្ឋសភា ។
ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជាអ្នកជ្រើសរើសព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរក្រោយពេលដែលព្រះមហាក្សត្រទ្រង់ចូលទីវង្គត់ ។
២. ស្នងការនគរបាលរាជធានី ខេត្តស្ថិតនៅក្រោមឱវាទអភិបាលនៃគណៈអភិបាលរាជធានី ខេត្តនិងស្ថិតនៅក្រោមការបញ្ជាដឹកនាំជំនាញរបស់អគ្គស្នងការនគរបាលជាតិ មានសមត្ថកិច្ចការពារនិងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងរាជធានី ខេត្ត ។
៣. ស្នងការនគរបាលរាជធានី ខេត្តមានភារកិច្ចដូចខាងក្រោម៖
- អនុវត្តការងាររក្សាសន្តិសុខសុវត្ថិភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- ការពារអាយុជីវីត សិទ្ធិ សេរីភាព កិត្តយស សេចក្តីថ្លៃថ្នូរ ទ្រព្យលសម្បត្តិ និងផលប្រយោជន៍លស្របច្បាប់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ការពារសុវត្ថិភាពថ្នាក់ដឹកនាំជាតិ អន្តរជាតិនិងភ្ញៀវបរទេស
- ការពារការសម្ងាត់ជាតិ ការពារលស្ថាប័ន សម្បត្តិវប្បធម៌បេតិកភណ្ឌជាតិ ទ្រព្យសម្បត្តិសាធារណៈគោលដៅសំខាន់ៗ
- រៀបចំសណ្តាប់ធ្នាប់សាធារណៈសណ្តាប់ធ្នាប់ចរាចណ៍ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងការងារបង្កាពន្លត់អគ្គីសនីនិងសង្គ្រោះ
- ចាត់វិធានការបង្ការទប់ស្កាត់ និងបង្កា្របរាល់សកម្មភាពជួញដូរមនុស្ស អាជីវកម្មភេទលើនីតិជន អនីតិជននិងអំពើហិង្សាក្នុងគ្រួសារតាមនីតិជនវិធី
- ចាត់វិធានការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
- ចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនឧក្រិដ្ឋកម្មមានការចាត់តាំង និងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ព្រមទាំងបទល្មើសផ្សេងៗទៀតដែលប្រឆាំងនិងសន្តិសុខជាតិសណ្តាប់ធ្នាប់សង្គម
- ចាត់វិធានការបង្ការគ្រប់គ្រងសកម្មភាពក្រុមហ៊ុនផ្តល់សេវាសន្តិសុខ
- ចាត់វិធានការបង្ការ ទប់ស្កាត់និងបង្រ្កាបអំពើវិច្ឆេទកម្មសេដ្ឋកិច្ច និងបង្រ្កាបបទល្មើសសេដ្ឋកិច្ចគ្រប់ប្រភេទ
- ធ្វើការងារបច្ចេកទេសវិទ្យាសាស្រ្ត
- ចាត់វិធានការការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានា ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវ
- ចុះបញ្ជីនិងគ្រប់គ្រងស្ថិតិ អាវុធ គ្រឿងផ្ទះ ជាតិងាយឆេះ ជាតិពុល អាស៊ីដខ្លាំង និងមុខរបដែលងាយប៉ះពាល់សល់សន្តិសុខសង្គម
- ធ្វើការងារស្រាវជ្រាវប្រមូលព័ត៌មាន បង្ការ ទប់ស្កាត់និងបង្រាបសកម្មភាព បង្កចលាចលសង្គមនិងសកម្មភាពភេរវកម្ម
- ចាប់ខ្លួន ឃាត់ខ្លួនបណ្តោះអាសន្ន រៀបចំ និងបញ្ញជូនសំណុំរឿងវជនល្មើសព្រមទាំងវត្ថុតាងទៅអយ្យការតាមច្បាប់
- អនុវត្ត និងសហការអនុវត្តសាលក្រមសាលដីការនិងដីការនានារបស់ស្ថាប័នអយ្យការ និងតុលាការ
- សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធអនុវត្តវិធានការរបង្ការទប់ស្កាត់គ្រោះមហន្តរាយផ្សេងៗ
- តាមដានការចុះបញ្ជីការស្នាក់នៅរបស់ប្រជាជន និងការផ្តល់អត្តសញ្ញាណប័ណ្ឌសញ្ញាតិខ្មែរ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ធ្វើការងារគ្រប់គ្រងជនបរទេស មិនមែនប្រវេសន្តជនបរទេសអន្តោប្រវេសន្ត និងជនបរទេសកកអន្តោប្រវេសន្តជាអ្នកវិនិយោគឯកជនក្នុងភូមិសាស្រ្តទទួលខុសត្រូវ
- ស្រាវជ្រាវរកមនុស្សបាត់ខ្លួន
- គ្រប់គ្រង បញ្ជាដឹកនាំមន្រ្តីការិយាល័យើជំនាញ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ វរសេនាតូចនគរបាលការពារព្រំដែនគោក ប៉ុសស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក
- គ្រប់គ្រងចលនទ្រព្យនិងអចលនទ្រព្យរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
- ធ្វើការងាររដ្ឋបាល បុគ្គលិក បណ្តុះបណ្តាលនិងភស្តុភារគណនេយ្យ របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តតាមការកំណត់
- ធ្វើរបាយការណ៍ បូកសរុបលទ្ធផលការងារនិងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តតាមការកំណត់
- បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គស្នងការនៃអគ្គស្នងការនគរបាលជាតិប្រគល់ឲ្យ ។
៤. ស្នងការនគរបាលជាតិរាជធានី ខេត្តមានរចនាសម្ព័ន្ធយ៉ាងដូចខាងក្រោម៖
ក. ផែនគ្រប់គ្រងធនធានមនុស្ស
- ការិយាល័យបុគ្គលិក
- ការិយាល័យបណ្តុះបណ្តាល
ខ. ផែនសេនាធិការ
- ការិយាល័យរដ្ឋបាល
- ការិយាល័យសរុប ផែនការ
- ការិយាល័យវិទ្យុទាក់ទង
- ការិយាល័យមអក្សរសម្ងាត់
- ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល
- ការិយាល័យអន្តរាគមន៍និងតម្រួតបទដ្ឋាន
គ. ផែននគរបាលព្រហ្មទណ្ឌ
· ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់
· ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
· ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត
ឃ. ផែនប្រឆាំងបទល្មើស
- ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន
- ការិយាល័យប្រឆាំងគ្រឿងញៀន
ង. ផែនសន្តិសុខ
- ការិយាល័យសន្តិសុខផ្ទៃក្នុង
- ការិយាល័យប្រឆំាងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
- ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន ( មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ ព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប )
- ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ( មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ )
- ការិយាល័យអង្គរក្ស ( មាននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប )
ច. ផែនសណ្តាប់ធ្នាប់
- ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
- ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ( មាននៅស្នងការដ្ឋាននគរបាលរាជធានី ខេត្តដែលមានផ្លូវទឹក )
- ការិយាល័យនគរបាលសណ្តាប់ធ្នាប់
- ការិយាលល័យនគរបាលទេសចរណ៍ ( មាននៅស្នងការដ្ឋាននគរបាលខេត្តមួយចំនួន )
- ការិយាល័យនគរបាលការពារបេតិកភណ្ឌ( មាននៅស្នងការដ្ឋាននគរបាលខេត្តមួយចំនួន )
ឆ. ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ
- ការិយាល័យនគរបាលបង្កាបពន្លត់អគ្គិភ័យនិងសង្រ្គោះ
- ការិយាល័យគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងជាតិពុល
ជ. ផែនអន្តោប្រវេសន៍
- ការិយាល័យគ្រប់គ្រងជនបរទេស
- ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ( មាននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កណ្តាល សៀមរាប កំពង់ឆ្នាំង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ )
ឈ. ផែនអត្តសញ្ញណកម្ម
- ការិយាល័យគ្រប់គ្រងការស្នាក់នៅ
- ការិយាល័យអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ
ញ. ផែនភស្តុភារនិងហិរញ្ញវត្ថុ
- ការិយាល័យផ្សព្វផ្សាយអប់រំ
- ការិយាល័យភស្តុភារ
- ការិយាល័យគណនេយ្យ
- ការិយាល័យសុខាភិបាល
ដ. វេសេនាតូចនគរបាលការពារព្រំដែនគោក ( មាននៅស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន លើកលែងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ )
ឋ. អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
ឌ. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ។
៥. អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ស្ថិតនៅក្រោមឱវាទអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌនិងស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំណែនាំជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តមានសមត្ថកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋនៅក្នុងក្រុង ស្រុក ខណ្ឌ ។