2019-01-21 12:47
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើគេចែកប្រភេទព័ត៌មានជាប៉ុន្មាន ? អ្វីខ្លះ ?
២. ដូចម្តេចដែលហៅថា ការប្រមូលនិងការវិភាគព័ត៌មាន ?
៣. ចូរនិយាយអំពីការទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌ ។
៤. តើអ្វីទៅហៅថាបណ្តឹងទាមទារ ?
៥. តើអ្វីទៅជាបណ្តឹងបរិហារ ?
ចម្លើយ
១. គេចែកប្រភេទព័ត៌មានជា២គឺ៖
គឺជាព័ត៌មានដើម ។ ព័ត៌មាននេះត្រូវប្រមូលដ្ឋានបានពីចំណុចដែកកើតវា ។ វាអាចបានមកពី បុគ្គលណាម្នាក់ឬអង្គការចាត់តាំងណាមួយឬស្ថាប័នណាមួយ ។
គឺជាព័ត៌មានដែលប្រមូលបានដោយ ឆ្លងកាត់តាមដំណាក់កាលណាមួយឬតាមរយៈប្រភពផ្តល់ទី១ ទី២ ទី៣....( អន្តរការី) ។
២. ការប្រមូលនិងការវិភាគព័ត៌មាន គឺជាការងារជំនាញដែលត្រូវអនុវត្តឲ្យបានល្អនិងជាប់ជាប្រចាំ ។ គោលបំណងនៃការងារនេះ គឹដើម្បីបម្រើដល់ការងារបញ្ជាដឹកនាំ ការតស៊ូបង្ការទប់ស្កាត់និងបង្រ្កាបរាល់អំពើប្រព្រឹត្តបទល្មើស របស់ជនមុខសញ្ញាគ្រប់ប្រភេទ ។
៣. ការទទួលបានគុណសម្បត្តិជាមន្រ្តីនគរបាលយុត្តិធម៌៖
អភិបាល អភិបាលរង ខេត្ត ក្រុង និងអភិបាល អភិបាលរង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ។
ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការកណ្តាល ។
ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធាន ការិយាល័យ ប្រធាន អនុប្រធានផ្នែកនៃនាយកដ្ឋាននគរបាលព្រំដែនព្រំដែន អនុប្រធានផ្នែកនៃនាយកដ្ឋាននគរបាលព្រំដែនព្រំដែន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋាននគរបាលទេសចរណ៍ នាយកដ្ឋានការពារបេតិកភណ្ឌ ។
ស្នងការ ស្នងការរង នគរបាលខេត្ត ក្រុងរាជធានី ។
ប្រធាន អនុប្រធានការិយាល័យ ប្រធាន អនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌចំណុះស្នងការនគរបាលខេត្ត ក្រុងដូចជា៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនិងធ្ងន់,ការិយាល័យនគរបាលសេដ្ឋកិច្ច,ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌ,ការិយាល័យប្រឆាំងគ្រឿងញៀន,ការិយាល័យប្រឆាំងភេរវកម្ម និងការិយាល័យជនបរទេស ។
ដោយឡែកមន្រ្តីនៃកងរាជអាវុធហត្ថ មានចែងនៅក្នុងមាត្រា៦០ នេះដែលចាប់ពីចំណុច ញ ដល់ ឍ ដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ ។
៤. បណ្តឹងទាមទារ គឺសំដៅទៅលើបណ្តឹងរបស់ប្រជាពលរដ្ឋឬជាជនរងគ្រោះនៅក្នុងបទល្មើសណាមួយនោះ គាត់ប្តឹងទៅនគរបាលយុត្តិធម៌ ដើម្បីទាមទារនូវសំណងនៃការខូចខាតឬសំណងជំងឺចិត្តឬផ្តន្ទាទោសដល់ជនល្មើសដែលបានប្រព្រឹត្តបទល្មើសមកលើគាត់ ។
៥. បណ្តឹងបរិហារ គឺសំដៅទៅលើបណ្តឹងវែកមុខបទល្មើស ដែលមានគោលបំណងបង្ហាញឬបកអាលក្រាតនូវបទល្មើស ដើម្បីឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងស្វែងរកភស្តុតាងនៅកក្នុងបទល្មើសចាស់ជនល្មើសយកមកផ្តន្ទាទោស តាមច្បាប់ ។ បណ្តឹងបរិហារអាចតាមរយៈរបស់តតិយជនឬដោយមន្រ្តីសាធារណៈដែលគាត់បានឃើញ ឬបានដឹងពីបទល្មើសនោះ ។