Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីនីតិវិធីនៃការទទួលពាក្យបណ្តឹង ។

២. ដូចម្តេចដែលហៅថា កំណត់ហេតុ ?

៣. តើកំណត់ហេតុមានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថា របាយការណ៍ ?

៥. តើរបាយការណ៍មានអ្វីខ្លះ ?

ចម្លើយ

១. នីតិវិធីនៃការទទួលពាក្យបណ្តឹង៖

  • កំណត់ហេតុត្រូវស្រង់ឲ្យត្រឹមត្រូវ នូវសេចក្តីរាយការណ៍របស់អ្នកប្តឹង ។
  • ក្នុងករណីចាំបាច់អាចរកអ្នកមកប្រែភាសាម្នាក់ ដែលត្រូវស្បថតាមជំនឿឬសាសនា ថាខ្លួន​បកប្រែត្រឹមត្រូវតាមសេចក្តីរាយការណ៍ ។ អ្នកបកប្រែមិនអាចយកនគរបាលឬកងអាវុធហត្ថដែលរួមប្រតិបត្តិការបានឡើយ ។
  • កំណត់ហេតុបណ្តឹងមានចុះសេចក្តីដូចតទៅ៖
  • ឈ្មោះនិងឋានៈរបស់មន្រ្តីនគរបាលយុត្តិធម៌
  • អង្គភាពរបស់មន្ត្រីនគរបាលយុត្តិធម៌
  • កាលបរិច្ឆេទ
  • ទំព័រនីមួយៗត្រូវមានចុះហត្ថលេខារបស់មន្រ្តីនគរយុត្តិធម៌ និងអ្នកប្តឹង​
  • ការឆូត ការថែមនិងការយោងត្រូវតែមានបញ្ជាក់ដោយមានការចុះហត្ថលេខា របស់។មន្រ្តីនគរបាលយុត្តិធម៌ និងអ្នកប្តឹ​ងនៅរឹមទំព័រ
  • ការចុះហត្ថលេខា ឬផ្តិតម្រាមដៃអ្នកប្តឹងត្រូវអានកំណត់ហេតតុឡើងវិញ ។ ករណីចាំបាច់មន្រ្តីនគរបាលយុត្តិធម៌ ត្រូវអានខ្លឹមសារកំណត់ហេតុដោយសំឡេងខ្លាំងៗ ។

២. កំណត់ហេតុ គឺជាលិខិតលាយលក្ខអក្សរដែលសរសេរដោយដៃ ឬវាយកុំព្យូទ័រសម្រាប់កត់ត្រានូវចម្លើយ ឬកំណត់ហេតុនៃបទល្មើសដែលបានកើតឡើងដោយមន្រ្តីនគរបាលយុត្តិធមី ក្នុងពេលត្រួតពិនិត្យបទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ ។​

៣. កំណត់ហេតុមាន៖

  • កំណត់ហេតុបណ្តឹង
  • កំណត់ហេតុស្តាប់ការបំភ្លឺ
  • កំណត់ហេតុស្តីពីការឃាត់ខ្លួន
  • កំណត់ហេតុស្តាប់របស់កសិណសាក្សី
  • កំណត់ហេតុស្តាប់ចម្លើយ
  • កំណត់ហេតុឆែកឆេរ
  • កំណត់ហេតុចាបខ្លួន
  • កំណត់ហេតុប្រទល់មុខ
  • កំណត់ហេតុស្រងម្លើយ
  • កំណត់ហេតុពិនិត្យកន្លែងកើតហេតុនិង
  • កំណត់ហេតុសរុបនៃឃាត់ខ្លួន ... ។

៤. របាយការណ៍គឺជា មធ្យោបាយមួយក្នុងការបង្ហាញអំពីអង្គហេតុមួយរបស់ មន្រ្តីនគរបាលយុត្តិធម៌ ក្នុងដំណើរការកិច្ចរបស់ខ្លួន ដែលបានកើតឡើងក្នុងអតីតកាលដើម្បីជម្រាបជូនជាព័ត៌មាន ស្នើសុំគោលការណ៍ដល់ថ្នាក់លើនៃឋានានុក្រមរបស់ខ្លួន ក្នុងពេលចាប់ផ្តើមដំណើរការស៊ើបអង្កេតជាទូទៅក្នុងរឿងព្រហ្ម មន្រ្តីនគរបាលយុត្តិធម៌ឬ ភ្នាក់ងារនគរបាលយុត្តិធម៌តែងតែបានប្រើប្រាស់នូវរបាយការណ៍មួយចំនួនក្នុងពេលបំពេញបេសសកម្មរបស់ខ្លួនដើម្បីជម្រាបសយរឬបង្ហាញអំពីលទ្ធផលនៃការជូនថ្នាក់ដឹកនាំរបស់ខ្លួនជ្រាប ។

៥.  របាយការណ៍មាន៖

  • របាយការណ៍បឋម ( ជូនព្រះអាជ្ញា )
  • របាយការណ៍ព្រឹត្តហេតុ​ឬ របាយការណ៍ហេតុ
  • របាយការណ៍របស់អ្នកជំនាញ
  • របាយការណ៍សំយោគ
  • របាយការណ៍បញ្ចូន ។ល។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login