Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្នកអាចធ្វើដូចម្តេចខ្លះ ? ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹក ?

២. តើសមាសភាពសំខាន់ៗនៃភពផែនដីមានអ្វីខ្លះ ?

៣.​តើបរិយាកាសភពផែនដីមានប៉ុន្មានស្រទាប់( មណ្ឌល ) ? អ្វីខ្លះ ? ចូរអធិប្បាយ ។

៤. ដូចម្តេចដែលហៅថា ធាតុអាកាស ? អាកាសធាតុ ?

៥. ចូរប្រៀបធៀបខ្យល់បក់ប្រចាំតំបន់និងខ្យល់បក់ប្រចាំទី ?​

ចម្លើយ

១ . ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការបំពុលទឹកខ្ញុំអាចធ្វើដូចជា ៖

  • បង្កើតច្បាប់ស្តីពីការបំពុលទឹក
  • ជំរុញឲ្យមានគោលនយោបាយថ្នាក់ជាតិ
  • មានយន្តការប្រើប្រាស់ទឹកឲ្យបានល្អនិងត្រឹមត្រូវ
  • កុំចោលសំរាមនិងកាកសំនល់ក្នុងទឹក
  • ដាក់បំរាមស្តីពីការហាមបង្ហូរប្រេង លូ ចូលក្នុងទឹក
  • បង្កើតពាក្យស្លោកើពាក់ព័ទ្ធនិងទឹក « ទឹកគឺជាជីវីត « និង« មានទឹក ​ជីវីតស្រស់បំព្រង«
  • ដាក់ពិន័យចំណេះជនណាដែលបំណុលទឹក... ។

២. សមាសភាពសំខាន់ៗនៃភពផែនដីមាន៖

អាសូត គឺជាឧស្ម័នដែលមានច្រើនជាងគេបំផុតនៅក្នុងនបរិយាកាស ។ ម៉ូលេគុលអាសូតនីមួយៗផ្សំឡើងពីអាតូមអាសូតពីរ ។ អាសូតត្រូវបានបញ្ចេញទៅក្នុងបរិយាកាសបានដោយសារបន្ទុះភ្នំភ្លើងនិងនៅពេល ដែលសាកសពសត្វស្លាប់ ឬរុក្ខជាតិងាប់ហើយទទួលរងនូវការពុកផុយ ។

 អុកស៊ីនគឺជាឧស្ម័នដែលសកម្បូរលំដាប់ទី២ នៅក្នុងបរិយាកាសផែនដី ដែលផលិតឡើងដោយរុក្ខជាតិនិងពពួកប្រូទីស្តរុក្ខជាតិតាមរយៈរស្មីសំយោគ ។ អុកស៊ីសែនភាគច្រើនមានពីរអាសូត ។ អូសូនគឺជាទម្រង់ោអុកស៊ីសែនដែលមានបីអាតូម ។

ឧស្ម័នកាបូនិចមានសារៈសំខាន់ណាស់សម្រាប់ជីវីត រុក្ខជាតិត្រូវតែមានឧស្ម័នកាបូនិចដើម្បីផលិតអាហារ ។ នៅពេលដែលកោសិការុក្ខជាតិនិងសត្វបំបែកអាហារដើម្បីផលិត ថាមពលវាបញ្ចេញឧស្ម័នកាបូនិចជាផលិតផលសំណល់ ។ ចំហេះឥន្ធនៈដូចជាធ្យូមថ្ម ប្រេង បានបញ្ចេញនូវបរិមាណឧស្ម័នការបូនិចយ៉ាងច្រើនទៅក្នុងបរិយាកាស ។

ឧស្ម័នផ្សេងៗ គឺអុកស៊ីរួមជាមួយអាសូតបានប្រហែល៩៩%នៃបរិយាកាស ។ អាកុងនិងឧស្ម័នកាបូនិចផ្សំគ្នាបានស្ទើរតែ១% ហើយឧស្ម័នដែលនៅសល់ផ្សេងទៀតហោថា ស្នាមឧស្ម័នដោយតែវាមានបរិមាណតតិចតូចបំផុត ។

ចំហាយទឹក គឺបរិយាកាសមិនមែនស្ងួតទេ ដោយសារវាផ្ទុកចំហាយទឹក ។ ចំហាយទឹកគឺជាទឹកដែលស្ថិតក្នុងទម្រង់ជាឧស្ម័ន ។​ចំហាយទឹកពុំអាចមើលឃើញដោយភ្នែកទទេ​បានទេ ។

បរិមាណចំហាយទឹក នៅក្នុងបរិយាកាសខុសគ្នាពីកន្លែងមួយនិងតាមពេលវេលា ។​ ចំហាយទឹកដើរតួនាទីយ៉ាងសំខាន់នៅក្នុងធាតុអាកាសភពផែនដី ។ ពពកកើតចេញពីចំងាយទឹកដែលធាតុអាកាសភពផែនដី ។​​ពពកកើតចេញពីចំហាយទឹក ដែលកកចេញពីខ្យល់បង្កើតបានជាតំណក់ទឹកតូចៗ ឬក្រាមទឹកកកប្រសិនបើតំណកទឹកឬក្រាមទឹកកកទាំងអស់នោះ មានទម្ងន់ធ្ងន់ល្មម វានឹងធ្លាក់មកជាភ្លៀងទឹកក ទឹកកកសំឡី ឬភ្លៀងលាយព្រិល ។​

៣. បរិយាកាសភពផែនដីមាន៤ស្រទាប់ឬ៤មណ្ឌលគឺ មណ្ឌលអាកសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌលកណ្តាល និងមណ្ឌលកម្តៅ ៖

  • មណ្ឌលអាកាសរចល់

មណ្ឌលអាកាសរចល់ គឺជាស្រទាប់ទាបជាងគេបំផុតនៃបរិយាកាសលាតសន្ធឹងជាប់ផ្ទៃផែនដី ។ មណ្ឌលនេះគឺជា ស្រទាប់បរិយាកាសដែលធ្ងន់ជាងគេបង្អស់ ហើយមានម៉ាស់បរិយាកាសប្រហែល៩០%នៃម៉ាស់សរុប ។ នៅក្នុងមណ្ឌលអាកាសរចល់គេបានប្រទះឃើញមាន ចំហាយទឹក ពពក ឧស្ម័ន និងទម្រង់ជីវីតផ្សេងៗ ។​ កម្រាស់របស់វាប្រែប្រួលពី ១១៦គីឡូម៉ែត្រ នៅអេក្វាទ័រនិងតិចជាង៩គីឡូម៉ែត្រ នៅប៉ូលខាងជើងនិងខាងត្បូង ។ កាលណារយៈកម្ពស់កើនឡើងសីតុណ្ហភាពធ្លាក់ចុះ ។ ជាមធ្យមនៅមណ្ឌលនេះរយៈកម្ពស់កើនឡើង១គីឡូម៉ែត្រ ខ្យល់ចុះត្រជាក់ប្រហែល៦.៥អង្សាសេ ។ នៅផ្នែកខាងលើនៃមណ្ឌលនេះ ដែរសីតុណ្ហភាពឈប់ថយចុះ ហើយស្ថិតនៅប្រហែល៦០ អង្សាសេ ។

  • មណ្ឌលអាកាសស្ងប់

នៅពិលើអាកាសរចល់គឺមណ្ឌលអាកាសស្ងប់ ។ មណ្ឌលនេះលាតសន្ធឹង ចាប់ពីផ្នែកខាងលើនៃមណ្ឌលអាកាសរចល់រហូតដល់រយៈកម្ពស់ប្រហែល ៥០ គីឡូម៉ែត្រពីផ្ទៃដី ។ មណ្ឌលអាកាសស្ងប់មានខ្យល់និងសំណើមតិច ។ ផ្នែកខាងក្រោមនៃមណ្ឌលនេះគឺត្រជាក់ខ្លាំងមានសីតុណ្ហភាពប្រហែល ៦​០អង្សាសេ ។ សីតុណ្ហភាពឡើងតាមរយៈកម្ពស់ដោយសារអូសូន ។ ម៉ូលេគុលអូសូន មួយកើតពីអាតូមអុកស៊ីសែនបីភ្ជាប់គ្នា​។ អូសូនក្នុងបរិយាកាសស្ទើតែទាំងអស់គឺ នៅពេលអូសូនស្រូបថាមពលពីព្រះអាទិត្យថាមពលបំលែងទៅជាកម្តៅ ហើយបានធ្វើឲ្យខ្យល់ក្តៅ ។ ស្រទាប់អូសូនកគ៏មានសារៈសំខាន់ផងដែរ ដោយវាបានការពារជីវីតទាំងឡាយនៅលើភពផែនដី ដោយការស្រូបយកកាំរស្មីស្វាយអ៊ុលត្រារបស់ព្រះអាទិត្យ ។​

  • មណ្ឌលកណ្តាល

នៅពីលើមណ្ឌលអាកាសស្ងប់គឺមណ្ឌលកណ្តាល ។ វាជាស្រទាប់ដែលត្រជាក់ជាង​គេបំផុតនៃបរិយាកាស ដូចជាមណ្ឌលអាកាសរ​ចល់ដែរ សីតុណ្ហភាពធ្លាក់ចុះនៅរយៈកម្ពស់កើនឡើង ។ សីតុណ្ហភាពអាចចុះរហូតដល់ ៩៣អង្សាសេនៅផ្នែកលើបំផុតនៃមណ្ឌលនេះ ។ មណ្ឌលនេះស្ថិតនៅចន្លោះរយៈកម្ពស់៥០គីឡូម៉ែត្រ ដល់ ៨០គីឡូម៉ែត្រពេលថ្មីៗនេះអ្នកវិទ្យាសាស្រ្តបានរកឃើញខ្យល់ព្យុះធំៗ ដែលមានល្បឿនលើសពី៣២០គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅមណ្ឌលកណ្តាល ។​ ហើយវាជាស្រទាប់បរិយាកាសដែលការពារផ្ទៃលើភពផែនដី ពីការប៉ះទង្គិចនៃអាចអាចម៍ផ្កាយជាច្រើន ។

  • មណ្ឌលកម្តៅ

ស្រទាប់បរិយាកាសដែលនៅលើគេបំផុតគឺ មណ្ឌលកម្តៅ ។ សីតុណ្ហភាពនៅមណ្ឌលអាកាសនេះកើតឡើងម្តងទៀតនៅពេលរយៈកម្ពស់កើនឡើង ពីព្រោះវាសម្បូរឧស្ម័នដែលស្រូបកាំរស្មីព្រះអាទិត្យ ។ សីតុណ្ហភាពក្នុងស្រទាប់នេះអាចកើតឡើងដល់១ ៨០០អង្សាសេ ។

ចូរគិតពីរតំបន់ដែលមានសីតុណ្ហភាពខ្ពស់ នៅក្នុងមណ្ឌលកម្តៅអ្នកប្រហែលជាគិតថាតំបន់នោះ មានកម្តៅក្តៅខ្លាំងណាស់ ។ ប៉ុន្តែមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ នោះវាមិនមានន័យើថាវា​ក្តៅទេ ។ សីតុណ្ហភាពនិងកម្តៅមិនដូចគ្នាទេ ។ សីតុណ្ហភាព គឺជារង្វាស់នៃថាមពលររបស់ភាគល្អិតគិតថាមធ្យម ។ សីកតុណ្ហភាពខ្ពស់មានន័យថាភាគល្អិតកំពុងធ្វើចលនាយ៉ាងលឿន ។​ ម៉្យាងទៀតកម្តៅគឺជាបន្ទេរថាមពលរវាងវត្ថុទាំងឡាយដែលមានសីតុណ្ហភាពខុសគ្នា ។ ប៉ុន្តែដើម្បីផ្ទេរថាមពលភាគល្អិតតត្រូវតេប៉ះនឹងភាគល្អិតមួយទៀត ។

  • មណ្ឌលអ៊ីយ៉ុង

នៅចន្លោះមណ្ឌលកណ្តាលផ្នែកខាងលើ និងមណ្ឌលកម្តៅផ្នែកខាងក្រោមអាតូមអាសូតនិងអុកស៊ីសែន ស្របថាមពលគ្រោះថ្នាក់ពីព្រះអាទិត្យដូចជាកាំរស្មីអ៊ិចនិងកាំរស្មីហ្គាម៉ា ។ ការស្រូបនេះមិនត្រឹមតែធ្វើឲ្យមណ្ឌលកម្តៅមានសីតុណ្ហភាពខ្ពស់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យភាគល្អិតនៃឧស្ម័នមានបន្ទុកអគ្គិសនីថែមទៀត ។ ភាគល្អិតដែលមានបន្ទុកអគ្គិសនីហៅងា អ៊ីយ៉ុង​ដូច្នេះផែ្នកនៃមណ្ឌលកម្តៅត្រូវឲ្យឈ្មោះថា ថាមពលមណ្ឌលអ៊ីយ៉ុង ។ ពេលខ្លះអ៊ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នាដែលហៅថា មណ្ឌលអ៊ីយ៉ុង ។ ពេលខ្លះអ៊ីយ៉ុងទាំងនេះបំភាយថាមពលជាពន្លឺមានពណ៌ខុសៗគ្នា ដែលហៅថា សំរាង​ប៉ូល ( Aurora ) ។ សំរាងប៉ូលដែលមើលឃើញនៅអឌ្ឍគោលខាងជើង ហៅថាសំរាងប៉ូលបូរាលីសឬពន្លឺខាងជើង ( Aurora borealis ) ចំណែកសំរាងប៉ូលខាងត្បូងហៅថា សំរាងប៉ូលអូស្រ្តាលី ឬពន្លឺខាងត្បូង ( Aurora borealis ) ។ សំរាងប៉ូលកើងឡើងនៅក្នុងមណ្ឌលអ៊ីយ៉ុង ។ មណ្ឌលអ៊ីយ៉ុងក៏មានតួនាទីចាំងផ្លាតរលកវិទ្យុផងដែរ ដូចជារលកវិទ្យុ AM ។ ប្រសិនបើអ្នកធ្លាប់ស្តាប់វិទ្យុប៉ុស្តិ៍ AM អ្នកអាចប្រាកដថាមណ្ឌលអ៊ីយ៉ុងបានជួបធ្វើវិទ្យុ ទទួលសំឡេងបានច្បាស់ល្អ ។ នៅពេលលក្ខខណ្ឌអ៊ីយ៉ុងហើយត្រូវបញ្ចូនត្រលប់មកផែនដី ។ សញ្ញាវិទ្យុទាំងនេះបញ្ចូនទៅកាន់មណ្ឌលអ៊ីយ៉ុង ហើយត្រូវបញ្ចូនត្រលប់មកផែនដីវិញ  ។

៤. ធាតុអាកាស គឺជាលក្ខខណ្ឌបរិយាកាសនៅទីកន្លែងនិងពេលវេលាណាមួយដែលចាក់លាក់ ។

អាកាសធាតុ គឺជាតំណាងឲ្យការប្រមូលផ្តុំព្រឹត្តិការណ៍ធាតុអាកាសប្រចាំថ្ងៃឬតាមររដូវក្នុងកំឡុងរយៈពេលវែងមួយ ។

៥. ខ្យល់បក់ប្រចាំតំបន់ គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយវែងតាមទិសមួយជាក់លាក់ ។ ជាទូទៅ ខ្យល់បកប្រចាំតំបន់គឺជាផ្នែកមួយនៃគំរូចរន្តខ្យល់ ដែលធ្វើចលនាកាត់ផែនដី ។ ខ្យល់បកប្រចាំតំបន់រួមមានខ្យល់ជំនួញខ្យល់បក់ពីទិសខាងលិចនិងខ្យល់ប៉ូលបកពីទិសខាងកើត ។

   ខ្យល់បក់ប្រចាំទី គឺជាខ្យល់ដែលធ្វើឲ្យចលនាក្នុងរយៈចម្ងាយខ្លីហើយអាចបកពីគ្រប់ទិសទី ។ ខ្យល់បក់ប្រចាំទីទទួលឥទ្ធិពលពីភូមិសាស្រ្តតំបន់មួយ ។​ ភូមិសាស្រ្តតំបន់ដូចជាមាត់សមុទ្រឬភ្នំ ជួនការតំបន់ទាំងពីរនេះមានសីតុណ្ហភាពខុសគ្នា បង្កើតបានជាខ្យល់ប្រចាំទីដូចជាជំនោរទ្វីបនិងជំនោរសមុទ្រ ។ នៅពេលថ្ងៃ ផ្ទៃដីស្រូបកម្តៅលឿនជាងផ្ទៃ ទឹក បន្ទាប់មកផ្ទៃដីកម្តៅ ខ្យល់ធ្វើឲ្យខ្យល់នេះក្តៅជាងខ្យល់នៅលើផ្ទៃទឹក ។ នៅពេលយប់ ផ្ទៃដីចុះត្រជាក់លឿនជាងផ្ទៃទឹកធ្វើឲ្យខ្យល់នៅលើផ្ទៃដី ចុះត្រជាក់លឿនជាងផ្ទៃទឹកដែរ ។ ដូច្នេះពេលថ្ងៃ ខ្យល់បកពីសមុទ្រទៅទ្វីបឯពេលយប់ខ្យល់បកពីទ្វីបទៅសមុទ្រវិញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login