ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើវត្តទឹកមានដំណាកកាលសំខាន់ៗប៉ុន្មាន ? អ្វីខ្លះ ?
២. តើប្រជាជនប្រើប្រាស់ទឹកក្នុងរូបភាពអ្វីខ្លះ ? ចូរនិយាយ ?
៣. ចូរអធិប្បាយពីការកកើតមហាសមុទ្រដំបូង ?
៤. តើមហាសមុទ្រធំៗទាំង៤មានអ្វីខ្លះ ? ចូររៀបរាប់ ។
៥. ចូររៀបរាប់ពីក្រុមជិវីតតទាំងបីក្នុងមហាសមុទ្រព្រមទាំងផ្តល់នូវឧទាហរណ៍ ។
ចម្លើយ
១. វត្តទឹកមានដំណាក់កាលសំខាន់ៗ៣គឺ៖
ដំណើររំហួតនៃទឹកគឺការទឹករាវប្រែក្លាយទៅជាឧស្ម័ន ហៅថាចំហាយទឹក ។ រុក្ខជាតិក៏មានតួនាទីក្នុងដំណើររំហួតនេះផលដែរព្រោះវាបានទាញយកទឹកពីក្នុងដីតាមរយៈឬស ហើយបញ្ចេញមកវិញតាមរយៈស្លឹកក្នុងទម្រង់ចំហាយទឹក ចូលមណ្ឌលអាកាស ។
ចរន្តខ្យល់ក្តៅនាំយកចំហាយទឹកស្ទុះឡើង លើកដល់រយៈកម្ពស់ខ្ពស់ ដែលមានសីតុណ្ហភាពត្រជាក់ ក៏ប្តូរទៅជាដំណាក់ទឹកដែលជាកំណកបានប្រមូលផ្តុំគ្នា ជុំញវិញភាគល្អិតនៃធូលីតូចៗឬផ្សែងដែលមានតួនាទីជាស្នូល ហើយបង្កើតបានជាពពកនៅក្នុងមណ្ឌលអាកាស ។
នៅពេលដែលចំហាយកទឹក កកជាកំណត់កាន់តែច្រើនមាឌដំណក់ទឹកនៅក្បុងពពកក៏កាន់តែរីកធំ ហើយចរន្តខ្យល់បានធ្វើឲ្យពពកផ្លាស់ទី ។ទីបំផុតកំណត់ទឹកដែលជាកំណកធ្ងន់ក៏ធ្លាក់មកលើភពផែនដីវិញជាកំណកអាកាស ក្រោមទម្រង់ជាភ្លៀង ព្រិល ភ្លៀងលាយព្រិល ឬជាដុំទឹកកកហើយភាគច្រើនធ្លាក់ចូលទៅក្នុងមហាសមុទ្រ ។ កំណតអាកាសលដែលធ្លាក់មកលើដីមួយភាគស្រូបទៅក្នុងដី ក្លាយទៅជាទឹកក្នុងដី ហើយមួយភាគទៀតលហូរចូលទៅក្នុងមហាសមុទ្រ ។
២. ប្រជាជនប្រើប្រាស់ទឹកក្នុងររូបដូចជា៖
ទឹកដែលប្រើប្រាស់ក្នុងគេហដ្ឋានមានដូចជា សម្រាប់ បរិភោគ ដំាស្ល ប្រើប្រាស់ក្នុងបង្គន់បោកគក់សសម្លៀកបំពាក់ងូត ស្រោចធ្លារមុខផ្ទះនិងរុក្ខជាតិ ។ នៅទីក្រុងនិងទីប្រជុំជនក្នុងប្រទេសកម្ពុជាគេប្រើទឹកម៉ាស៊ីនប៉ុន្តែប្រជាជនភាគច្រើននៅក្នុងប្រទេសប្រើប្រាស់ទឹកអណ្តូង ទន្លេ បឹង ស្ទឹង និងស្រះ ។
កសិដ្ឋានធំៗការផ្គត់ផ្គង់ទឹកឲ្យបានទៀតទាត់គឺមានសារៈសំខាន់ណាស់ ។ នោតំបន់ខ្លះពុំទទួលបានទឹកភ្លៀងទៀងទាត់នោះទេ ដូច្នេះការសាងសងប្រព័ន្ធធរាសាស្រ្តជាការចាំបាច់ ។ បច្ចុប្បន្ននៅលើពិភពលោក ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្មមានប្រមាណ៧០%នៃបរិមាណទឹកប្រើប្រាស់សរុប ។
ទឹកជាវត្ថុធាតុដើមប្រើប្រាស់ដើម្បីធ្វើឲ្យម៉ាស៊ីនចុះត្រជាក់សម្អាតផលិតផលទាញយកខនិជបញ្ចេញសំណល់ចោល បង្កើតថាមពលសម្រាប់រោងចក្រោ និងម៉ាស៊ីនផ្សេងៗ ។ ឧទាហរណ៍ដូចជារោងចក្រផលិតថាមពលនុយក្លេអ៊ែ ត្រូវការទឹកក្នុងបរិមាណច្រើនដើម្បីធ្វើឲ្យប៉មចុះត្រជាក់ ។ រោងចក្រឧស្សាហកម្មជាច្រើនបាននិងកំពុងព្យាយាមសន្សំសម្ចៃទឹកដោយការប្រើប្រាស់វាម្តងទៀតក្នុងសំណើរការផលិត ។
ថាមពលទឹកហូរនិងទឹកធ្លាក់អាចយកទៅប្រើប្រាស់សម្រាប់ផលិតអគ្គិសនីដែលហៅថា វារីអគ្គសនី ។ ថាមពលរលកទឹកមហាសមុទ្រនិងថាមពលទឹកសមុទ្រជោរ នាចក៏អាចយកមកប្រើប្រាស់សម្រាប់ផលិតផលអគ្គិសនីដែរ ។
ថាមពលកម្តៅក្នុងដី ដែលបានមកពីទឹកក្នុងដីប៉ះជាមួយសិលាក្តៅក៏ត្រូវបានគេយកមកប្រើប្រាស់ផងដែរ នៅតាមប្រទេសដែលមានភ្នំភ្លើងសកម្ម ។ បច្ចុប្បន្ននេះតម្រូវការអក្គិសនីកើនឡើង ហើយលបញ្ហាបំពុលដោយសារឥន្ទនៈផុស៊ីលជាបញ្ហាចម្បងគេចាត់ទុកថាមពលវារីអគ្គោសនីជាថាមពលវារីអគ្គិសនីជាថាមពលជំនួសមួយ ។
តាំងពីសម័យដើមមកគេប្រើប្រាស់ផ្លូវទឹក ដើម្បីធ្វើជាមធ្យោបាយធ្វើដំណើរនិងដឹកជញ្ជូនមនុស្សនិងទំនិញដោយចំណាយសោហ៊ុយតិច ។ ទីក្រុងធំៗនៅលើពិភពលោកភាគច្រើនគឺមានទីតាំងនៅតាមមាត់ឆ្នេរឬទន្លេធំៗ ។ ការដឹកជញ្ជូនតាមផ្លូវទឹកបាននាំឲ្យទីក្រុងកំពង់ផែកទាំងនោះឈានទៅរកភាពរីកចម្រើនស្ទើរគ្រប់វិស័យ ។ ឧទាហរណ៍ ប្រទេសសិង្ហបុរីទីក្រុងយ៉ក់ ( សហរដ្ឋអាមេរិក )
បឹង ទន្លេ ស្ទឹង ជ្រោះនានាប្រភពនៃការទាក់អ្នកទេសចរ ។ នៅប្រទេសកម្ពុជាយើងបឹងទន្លេសាប ជាបឹងមួយដែលមានសក្តានុពលយ៉ាងខ្លំាងខ្លាំងក្នុងវិស័យទេសចរណ៍ ដោយសារទេសភាពនៃបឹងនិងភូមិបណ្តែកទឹក ។ បឹងនេះជាជម្រកធម្មជាតិនៃសត្វស្លាបយ៉ាងច្រើនក៏ដូចជាសត្វដទៃទៀត ។ ដោយហេតុថាបឹងនេះនៅជាប់នឹងព្រំប្រទល់ខេត្តសៀមរាម ភ្ញៀវទេសចរណ៍ទាំងឡាយភាគច្រើន តែងតែបន្តទៅទស្សនាទេសភាព បឹងបន្ទាប់ពីទស្សនាប្រាសាទរួច ។
៣. ប្រហែល 4500លានឆ្នាំមុនផែនដីសណ្ឋានខុសពីបច្ចុប្បន្នគឺពុំមានមហាសមុទ្រទេ ។ ភ្នំភ្លើងបានព្រួសកំឯលផេះ និងឧស្ម័នពាសពេញភពទាំងមូល នៅពេលនោះភពមានសីតុណ្ហភាពក្តៅជាងបច្ចុប្បន្នខ្លាំងណាស់ ។ ឧស្ម័នភ្នំភ្លើង គូបផ្សំនិងឧស្ម័នផ្សេងៗនិងចំហាយទឹកបានចាប់ផ្តើមបង្កើតបរិយាកាសភពផែនដី ។ នៅខណៈពេលបរិយាកាសបានវិវត្តផែនដីក៏បានចុះត្រជាក់ ។ប្រហែលជាមុន៤ពាន់លានឆ្នាំមុន ផែនដីបានចុះត្រជាក់ល្មម ដែលធ្វើឲ្យចំហាយទឹកក្លាយជាកំនត់ហើយធ្លាកមកជាភ្លៀង ។ ទឹកភ្លៀងបានចាប់ផ្តើមចាក់បំពេញតំបន់ទាបនិងកំហូងនៃផ្ទៃរបស់ផែនដី ហើយមហាសមុទ្រដំបូងក៏បានកកើតតឡើង ។ មហាសមុទ្របានផ្លាស់ប្តូរជាច្រើន ទៅតាមប្រវត្តិសាស្រ្តភពផែនដី ។
៤. មហាសមុទ្រធំៗទាំង៤មានគឺ៖
មហាសមុទ្រតូចជាងគេ ហើយរាក់ជាងគេបំផុត ។ ភាគច្រើននៃផ្ទៃរបស់វា គ្រប់ដណ្តប់ដោយទឹកកក ។វាស្ថិតនៅអភិគោលខាងជើងហើយព័ទ្ធជុំវិញ ស្ទើរតែទាំងស្រុងដោយទ្វីបអឺរ៉ាស៊ី ( អឺរ៉ុបនិងអាស៊ី ) និងអាមេរិចខាងជើង ។ សីតុណ្ហភាពនិងកម្រិតជាតិប្រៃរបស់វាប្រែប្រួលទៅតាមរដូវ នៅពេលគម្របទឹកកករលាយ ឬកក ។
មហាសមុទ្រធំទីបី គ្រប់ដណ្តប់ប្រហែល ២០%នៃផ្ទៃទឹកលើពិភពផែនដី ។ វាមានព្រំដែនខាងជើងជាប់ជាមួយទ្វីបអាស៊ីខាងលិចជាប់និងឧបទ្វីបឥណ្ឌូចិន និងប្រជុំកោះស៊ុនដា ( ជាប្រជុំកោះ ដែលស្ថិតនៅភាគខាងលិចនៃភូមិភាគអាស៊ីអាគ្នេយ៍ជាប់សមុទ្រ ) ហើយខាងត្បូងជាប់ជាមួយទ្វីបអង់តាកទិចនិងអូស្រ្តាលី ។
ទំហំមហាសមុទ្រអាត្លង់ទិច មានប្រហែលពាក់កណ្តាលមហាសមុទ្រប៉ាស៊ីភិច វាជាមហាសមុទ្រធំៗលំដាប់ទីពីរគ្របដណ្តប់ប្រហែល ១ភាគ៥ភាគនៃផ្ទៃផែនដីមានរាងទ្រវែងជាអក្សរ S មានព្រំដែនខាងលិចជាប់ទ្វីបអាមេរិច ខាងកើតជាប់ទ្វិបអឺរ៉ុបអាហ្រ្វិច ។ អេក្វាទ័របានចែកសមុទ្រនេះជាពីរគឺមហាសមុទ្រអាត្លង់ទិចខាងជើងនិងខាងត្បូង ។
មហាសមុទ្រធំជាងគេបំផុត មានផ្ទៃធំទូលាយលាតសន្ធឹងពីមហាសមុទ្រអាកទិចនៅផ្នែកខាងជើង ហើយឆ្ពោះទៅទ្វីបអាត្លង់ទិចនៅផែ្នកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាត្លង់ទិចនៅផែ្នកកខាងត្បូង មានព្រំដែនជាប់ជាមួយទ្វីបអាស៊ីនិងអូស្រ្តាលីផ្នែកខាងលិច ហើយជាប់និងទ្វីបអាមេរិចនៅផ្នែកខាងងកើត ។ អេក្វាទ័រ ក៏បានបែងចែកមហាសមុទ្រនេះទៅជាមហាសមុទ្រប៉ាស៊ីហ្វិចខាងជើង ឈៀងខាងលិចជាចំណុចជ្រៅបំផុតនៅក្នុងពិភពលោក ដែលមានជម្រៅរហូត ១០.៩១១ម៉ែត្រ។
៥. ជិវីតក្នុងមហាសមុទ្រ៖
ជីវីតក្នុងមហាសមុទ្រចែកចេញជាបីក្រុមសំខាន់ៗគឺ ប្លង់តុង ណិកតុង និងបង់តូស ។ គេចាក់សារពាង្គកាយសមុទ្រចូលទៅក្នុងក្រុមមួយនៃក្រុមទាំងបីនេះ ដោយយោងទៅលើទីកន្លែងដែលពួកវារស់នៅនិងរបៀបផ្លាស់ទី ។
ជាសារពាង្គកាយល ដែលអណ្តែតនៅលើឬក្បែរផ្ទៃលើមេឃសមុទ្រ ។ ប្លង់តុងភាគច្រើន មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ ។ ប្លងតុង ត្រូវបានគេបែងចែកជា២ ក្រុមបន្លែទៀតគឺប្លងតុងទាំងឡាយណា ដែលដូចនិងរុក្ខជាតិហៅថា ប្លង់តុងរុក្ខជាតិហើយប្លង់តុងដែលដូចសត្វហៅថា ប្លង់តុងសត្វ ។
ជាសារពាង្គកាយ ដែលហែលដោយសេរីនៅក្នុងមហាសមុទ្រ ។ ប្រភេទនៃណិកតុងរួមបញ្ចូលទាំងពូកថនិកសត្វដូចជា ត្រីបាឡែន ត្រីដូហ្វីន និងតោសមុទ្រ ក៏ដូចជាប្រភពត្រីជាច្រើនប្រភេទផ្សេងៗទៀតដែរ ។ ណិកតុង គឺសម្បូរបំផុតនៅផ្ទៃទឹកខាងលើ ។