Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ​តើស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមានអ្វីខ្លះ ?

២. តើជីវៈចម្រុះជាអ្វី ? ហើយនានាភាពនៃជីវៈចម្រុះមានអ្វីខ្លះ ?

៣. នៅទីក្រុង ខ្យល់អាកាសត្រូវបំពុល​តើការបំពុលនេះមានប្រភពមកពីណា​ ?

៤. តើការបំពុលខ្យល់មានផលវិបាកយ៉ាងដូចច្តេចខ្លះ ?

៥. តើត្រូវធ្វើដូចម្តេច ដើម្បីកាត់បន្ថយការបំពុលខ្យល់ ?

ចម្លើយ

១. ស្ថានប្រព័ន្ធសំខាន់ៗនៅកម្ពុជាមាន៖

  • ស្ថានប្រព័ន្ធនិងបឹងទន្លេសាប
  • ស្ថានប្រព័ន្ធ ប្រព័ន្ធទន្លេមេគង្គ
  • ស្ថានប្រព័ន្ធតំបន់ឆ្នេរ
  • ស្ថានប្រព័ន្ធព្រៃឈើ ។

២. ជីវៈចម្រុះជានានាភាពនៃជីវីតនៅលើផែនដី ។ ជាទូទៅ ជៅវៈចម្រុះសម្គាល់ប្រភេទទាំងអស់នៃសត្វនិងរុក្ខជាតិមិក្រូសារពាង្គកាយ និងរូបធាតុសែន ព្រមនទាំងស្ថានប្រព័ន្ធផងដែរ ។

   នានាភាពនៃជីវៈចម្រុះមានដូចជា៖

  • នានាភាពប្រភេទ

នានាភាពប្រភេទ សំដៅលើប្រភពលើផ្សេងៗទាំងអស់នៅក្នុងតំបន់ណាមួយ ។ ប៉ុន្តែគេចាំបាច់ ត្រូវត្រួតពិនិត្យទៅលើទំនាក់ទំនងរវាងប្រភេទនានាដែរ ។ ឧទាហរណ៍ កោះមួយុំមានបក្សីពីរប្រភេទ និងល្មួនមួយប្រភេទ ជាកោះដែលមានជីវៈចម្រុះច្រើនជាងកោះដែលមានបក្សីបីប្រភេទ តែពុំមានល្មូន​ ។

  • នានាភាពសែន

នានាភាពសែនសំដៅលើបែបផ្សេងៗនៃសែន នៅក្នុងប្រភេទណាមួយ ។​ក្នុងនេះក៏រាប់បញ្ចូលផងដែរនូវបណ្តាភាវៈនានានៃប្រភេទតែមួយ ដូចជាពូជស្រូវច្រើនពាន់ប្រភេទនៅប្រទេសកម្ពុជា ។

  • នានាភាពស្ថានប្រព័ន្ធ

នានាស្ថាបប្រព័ន្ធ សម្តីលើបែបផ្សេងៗក្នុងចំណោមភាវៈរស់នៅក្នុងសហគមន៍ធម្មជាតិ ។ ឧទាហរណ៍ សហគមន៍ព្រៃមួយកន្លែងដែលមានដើមឈើ គុម្ពោធ វល្លិ៍ ស្មៅ សត្វល្អិត ដង្កូវ សត្វឆ្អឹងកង ផ្សិត បាក់តេរី និងមីក្រូសារពាង្គកាយដទៃទៀត មាននានាភាពស្ថានប្រព័ន្ធច្រើនជាងវាលស្រែមួយ ។ នានាភាពស្ថានប្រព័ន្ធ ក៏សំដៅផងដែរទៅលើបែបផ្សេងៗនៃស្ថានប្រព័ន្ធនៅលើផែនដី ។

៣. នៅទីក្រុង ខ្យល់អាកាសត្រូវបានបំពុលហើយការបំពុលនេះមានប្រភពមកពី៖

  • ការបំពុលផ្សែង ឧស្ម័នដែលបញ្ចេញពីយានយន្ត
  • កាកសំណល់ ឧស្ម័ន ដែលបញ្ចេញដោយរោងចក្រសហគ្រាស
  • សារធាតុគីមីផ្សេងៗ ដែលជាឧស្ម័នពុល
  • កាកសំណល់ ដែលបង្ហូរចេញពីលូសលម្អុយមានសំរាមលូដែលមិនមានគម្របជាដើម
  • ធូលី កម្ទេចកម្ទីដី ដែលហុយពីផ្លូវថ្នល់
  • ការបូមលោបនូវបឹងធម្មជាតិ តួយ៉ាងបឹងពោងពាយ បឹងសំយ៉ាប បឹងកក បឹងកេងកង ...
  • ការប្រើប្រព័ន្ធឧឃោសនស័ព្ទ និងគ្រឿងបំពងសំឡេងផ្សេងៗជាដើម​។

៤. ការបំពុលខ្យល់នាំមកនូវផលវិបាកដូចជា៖

  • បំផ្លាញនូវស្រទាប់អូសូន
  • បំផ្លាញនូវបរិយាកាស អាកាសធាតុ
  • ធ្វើឲ្យខូចសុខភាព ខូចប្រព័ន្ធដកដង្ហើមរួមមានជំងឺ សួត ហឺត បំពង់ក ភ្នែក ជាដើម
  • ខូចដល់ប្រព័ន្ធអេកូឡូស៊ីរុក្ខជាតិ
  • ធ្វើឲ្យមានការបំពុលដល់ទឹកប្រើប្រាស់
  • មានភាពអាប់អប់ មិនសូវល្អ​... ។

៥. ដើម្បីកាត់បន្ថយការបំពុលខ្យល់យើងត្រូវ៖

  • ·ត្រូវមានការភ្ងាក់រឮកខ្ពស់
  • ត្រូវកាត់បន្ថយការប្រើប្រាស់សារធាតុពុលផ្សេងៗ រួមមានប្រេងឥន្ធនៈ សាំង យាន្តយន្ត ...
  • អប់រំចំណេះដឹងផ្នែកបរិស្ថានក្នុងសហគមន៍
  • ត្រូវចវបង្កើត រោងចក្រ សហគ្រាស សិប្បកម្មឲ្យឆ្ងាយពីទីក្រុង
  • ចាត់វិធានការណ៍តាមផ្លូវច្បាប់ ចំពោះអ្នកដែលបានប្រព្រឹត្តល្មើស
  • ត្រូវចេះបំប្លែងពីសំរាម ឲ្យទៅជារបស់មានប្រយោជន៍ដូចជាមួក កន្ទេល ផ្លិត កញ្ច្រែង... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login